• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជារៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពដើម្បីអបអរជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម

ដើម្បីអបអរសាទរខួបលើកទី ៤០ នៃទិវារំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម (ថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ ខែមករាឆ្នាំ ២០១៩) នាថ្ងៃទី៦ខែមករា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពកម្ពុជា បានរៀបចំ ពាន រង្វាន់ប្រកួតបាត់ទាត់មិត្តភាព។ ក្រុមយុវជននៃស្ថានទូតវៀតណាមនិងតំណាងភ្នាក់ងារនានាអមស្ថានទូតត្រូវបានអញ្ជើញចូលរួមវគ្គប្រកួតមិត្តភាពនេះផងដែរ។

ចូលរួមក្នុងការប្រកួតនេះក្រៅពីក្រុមយុវជនវៀតណាម នៅមានក្រុមផ្សេងចំនួន៣ទៀត រួមមាន៖ ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពកម្ពុជា ក្រុមតារាកម្ពុជានិងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា (CPP) ។

លទ្ធផលចុងក្រោយគឺក្រុមតារាកម្ពុជាទទួលបានជ័យជំនះក្នុងការប្រកួតប្រជែងដោយផ្ទាល់និងឈ្នះពានរង្វាន់ជើងឯកតែម្តង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top