• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤

ប្រទេស និងប្រជាជនកម្ពុជា ទើបតែបានស្វាគមន៍រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ ក្នុងបរិយាកាសសប្បាយរីករាយ ផ្សារភ្ជាប់ជាមួយនឹងពិធីប្រពៃណី និងពិធីបុណ្យសង្ក្រាន្ត ស្វាគមន៍ឆ្នាំថ្មី នៅគ្រប់តំបន់ទូទាំងប្រទេស។
ប្រជាពលរដ្ឋខេត្តកោះកុង (កម្ពុជា) ចូលរួមពិធីស្រោចទឹកសង្ក្រាន្ត ដើម្បីអបអរសាទរឆ្នាំថ្មី (រូបថត៖ AKP/TTXVN)

ក្នុងសារផ្ញើជូនប្រជាពលរដ្ឋនាថ្ងៃទី១៧ ខែមេសា) ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានរួមដៃគ្នារៀបចំ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈងាយស្រួលក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋ  ក៏ដូចជាជួយឲ្យបុណ្យចូលឆ្នំាថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ប្រព្រឹត្តទៅដោយមោទនភាពជាតិ ក្នុងបរិយាកាសសប្បាយរីករាយ ឱឡារិក សន្តិភាព និងធានាសន្តិសុខ សណ្តាប់ធ្នាប់។

នៅរាជធានីភ្នំពេញ ព្រឹត្តិការណ៍សង្ក្រាន្ត   និងកម្មវិធីកម្សាន្តត្រូវបានប្រារព្ធឡើងក្នុងតំបន់ចំនួន ៤  រួមមានរមណីដ្ឋានទេសចរណ៍វិញ្ញាណដ៏ល្បីឈ្មោះវត្តភ្នំ ហៅថា វត្តភ្នំសង្ក្រាន្ត រួមនឹងទីតាំង៣ទៀតនៅកណ្តាលរាជធានី។ កម្មវិធីសង្ក្រាននៅតែជាព្រឹត្តិការណ៍លេចធ្លោក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤ ដោយបានទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជាពិសេសយុវជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបរទេស។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ត្រូវបានចាត់ទុកថាជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមានវត្តអារាមជាង ៥.១០០ កន្លែង  មានចំនួនប្រជាជន៩០% ក្នុងចំណោមប្រជាជនចំនួន ១៧ លាននាក់ ជាអ្នកកាន់ព្រះពុទ្ធសាសនា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top