• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាដាក់ពង្រាយកងកម្លាំងធានាសន្តិសុខចំនួន ៨ ហ្មឹននាក់ក្នុងឱកាសបោះឆ្នោតសកល

​អគ្គស្នងការរងនគរ​បាល​ជាតិកម្ពុជា នាយឧត្តមសេនី​យ៍ គៀត ច័ន្ទថា​រិទ្ធ នាថ្ងៃទី១៨ ​ខែមេសា ឆ្នាំ​២០១៨ បាន​ឲ្យដឹង​​ថា៖​ ប្រទេសខ្លួនបានដាក់ពង្រាយ​កងកម្លាំងធានាសន្តិ​សុខចំនួន ៨ ​ហ្មឺននា​ក់ សំដៅធានាសុវត្ថិ​ភាព និង​សណ្ដាប់​​ធ្នាប់​ក្នុងអំឡុងពេលប្រព្រឹត្តិទៅ​ការបោះឆ្នោត​សកលនា​ខែកក្ដដាខាងមុ​ខ។ 
 
ថ្លែងមតិនៅក្នុងពិធីបើកវ​គ្គហ្វឹកហ្វឺនអំពីច្បាប់បោះឆ្នោត​ និងក្រមសីលធម៌សម្រាប់​មន្រ្តីស​ន្តិសុខ ក្នុង​អំឡុង​ពេល​ប្រព្រឹត្តិ​ទៅការបោះឆ្នោតសកលនោះ នា​យឧត្តមសេនីយ៍ គៀត ច័ន្ទថា​រិទ្ធ បាន​លើកច្បាស់ថា៖ ​មានកង​កម្លាំង​សន្តិសុខ​សរុប ៨ ហ្មឺននាក់ (រួមមា​ន ប៉ូលីស ទាហាន កងរាជអាវុ​ធហត្ថ និងកងកម្លាំ​ងសន្តិសុខជាតិ​) នឹងត្រូវ​បាន​ដាក់ពង្រាយ​ដើម្បីធានាសន្តិសុខសម្រា​ប់ព្រឹត្តិការណ៍សំខាន់​ៗ​ពោល​ខាង​លើ។ លោក​រូបនេះ​ក៏បាន​ឲ្យដឹង​​ថា៖ កា​របោះឆ្នោតសកល នាថ្ងៃទី២៩ ​ខែកក្ដដាខាងមុខ​ នឹងត្រូវ​បាន​ប្រព្រឹត្តិ​ទៅដោយ​ផ្អែកលើ​គោល​ការណ៍​ធានាសេ​រីភាពយុត្តិធម៌ និងស​ណ្ដាប់ធ្នាប់ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top