• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាចាប់ផ្ដើមដុតបំភ្លឺភ្លើងគប់កីឡាស៊ីហ្គេមលើកទី៣២

ពិធីដុតបំភ្លឺភ្លើងគប់ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គរវត្តដ៏ល្បីល្បាញនៅពេលដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នឹងបើកក្រោយរយៈពេលតែ៤៥ថ្ងៃទៀត ប៉ុណ្ណោះ។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី ទ្រង់បានយាងប្រោសព្រះរាជទាន ព្រះអគ្គិភ័យកីឡាសម្រាប់ភ្លើងគប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ៣២។ (រូបថត៖ AKP)

នាព្រឹកថ្ងៃទី ២១ មីនា នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី ទ្រង់បានយាងប្រោសព្រះរាជទាន ព្រះអគ្គិភ័យកីឡា ចាប់ផ្ដើមពិធីរត់ភ្លើងគប់កីឡាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣២) លើដំណើរជុំវិញតំបន់អាស៊ីអាគ្នេយ៍។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេច ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង រួមជាមួយតំណាងក្រុមកីឡាមកពីបណ្តាប្រទេសអាស៊ានបានអញ្ជើញចូលរួមពិធីនេះ។

ពិធីដុតបំភ្លឺភ្លើងគប់ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គរវត្តដ៏ល្បីល្បាញនៅពេលដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នឹងបើកក្រោយរយៈពេលតែ៤៥ថ្ងៃទៀតប៉ុណ្ណោះ។ បន្ទាប់ពីត្រូវបានដុតបំភ្លឺរួច ភ្លើងគប់កីឡាស៊ីហ្គេម ត្រូវបានកីឡាករកម្ពុជា ៩ នាក់រត់ដង្ហែជុំវិញឧទ្យានបុរាណវិទ្យាអង្គរ។ តាមការគ្រោងទុក ភ្លើងគប់នឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២២ ខែមីនា ដើម្បីធ្វើដំណើរជុំវិញប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា។

ស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ និងមូលដ្ឋានចំនួន៤ទៀតនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ទី ១៧ ខែឧសភា។ ព្រឹត្តិការណ៍នេះមានប្រភេទកីឡាចំនួន ៣៧ (ប្រភេទផ្លូវការចំនួន ៣៦ និងប្រភេទសម្ដែង ១) ជាមួយនឹងវិញ្ញាសាជិត ៦០០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top