• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងវិស្វកម្មវៀតណាមស្តារស្ពាន Banton ដ៏សំខាន់ឡើងវិញ

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅតំបន់ Abyei ប្រទេសស៊ូដង់ខាងត្បូង បានប្រព្រឹត្តទៅពិធីប្រគល់ស្ពាន Banton។ នេះគឺជាគម្រោងដោយ កងវិស្វករវៀតណាមលេខ ៤ (ចំណុះបេសកកម្ម UNISFA) ធ្វើការជួសជុល និងស្តារឡើងវិញ។
ពិធីប្រគល់ស្ពាន Banton បន្ទាប់ពីក្រុមកងវីស្វកម្មលេខ៤ បានជួសជុល និងធ្វើឱ្យប្រសើរឡើង

ស្ពាន Banton គឺជាផ្លូវចរាចរណ៍ពិសេសមួយដែលប៉ះពាល់ដោយផ្ទាល់ដល់សន្តិសុខ សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅ Abye។ ការខូចខាតយ៉ាងធ្ងន់ធ្ងររបស់ស្ពានក្នុងរយៈពេលយូរ បានធ្វើឱ្យសកម្មភាពល្បាតរបស់បេសកកម្ម UNISFA ជួបការលំបាក ដែលប៉ះពាល់ដល់ការធ្វើចរាចររបស់ប្រជាជន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌។

ថ្លែងនៅក្នុងពិធីប្រគល់ តំណាងកងវិស្វកម្មលេខ ៤ លោកវរសេនីយ៍ទោ Trinh Van Cuong បានបញ្ជាក់ថា បេសកកម្មរបស់ទាហាននៅក្នុងបេសកកម្មនេះមិនត្រឹមតែជួយការពារសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមកសាងសន្តិភាពផងដែរ។ ការជួសជុល និងប្រគល់ស្ពាន រួមចំណែកប្រកបដោយចីរភាពដល់បេសកកម្មដ៏ថ្លៃថ្នូនោះ។ លោក Kuol Deng Rau ប្រធានស្តីទីនៃរដ្ឋបាលតំបន់ Abye បានបញ្ជាក់ថា នេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់អង្គការសហប្រជាជាតិ និងមនោសញ្ចេតនារបស់វៀតណាមចំពោះតំបន់ Abye។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ កងវីស្វកម្មលេខ ៤ បានរៀបចំពិធីប្រគល់អំណោយមនុស្សធម៌ រួមទាំងអាហារ ដល់ប្រជាជនដែលរស់នៅក្នុងតំបន់ស្ពាន Banton ផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

ពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ​ដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត

Top