• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងវិស្វកម្មក្រុមលេខ ២ និងកងពេទ្យកម្រិត ២ លេខ ៥ បានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងត្រឡប់មកប្រទេសវិញ

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋាន Noi Bai នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានរៀបចំពិធីស្វាគមន៍កងវិស្វកម្មក្រុមលេខ ២ រួមមានកម្មាភិបាលនិងបុគ្គលិកចំនួន ១៦៥ នាក់ ដែលបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងវិលត្រឡប់មកមាតុភូមិវិញ ក្រោយរយៈពេលជាង ១ ឆ្នាំ បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA តំបន់ Abyei។
ក្រុមវិស្វករលេខ ២ និងកងពេទ្យកម្រិត ២ លេខ ៥ បានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ ហើយត្រឡប់មកប្រទេសវិញ ។ រូបថត៖ VOV

ក្នុងពិធីទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានអះអាងថា ក្នុងរយៈពេល១ឆ្នាំបំពេញបេសកកម្មនេះ កងវិស្វកម្មក្រុមលេខ ២ បានបង្កើតចំណាប់អារម្មណ៍ និងរូបភាពល្អៗជាច្រើនរបស់ប្រទេសវៀតណាម នៅក្នុងបេះដូងមិត្តភក្តិអន្តរជាតិនិយាយរួមនិងប្រជាជននៃតំបន់ Abyei និយាយដោយឡែក។ ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាលនិងបុគ្គលិកនៃកងវិស្វកម្មក្រុមលេខ២ ចំនួន៤រូប ដែលបានបំពេញភារកិច្ចយ៉ាងល្អ ហើយបានស្ម័គ្រចិត្តបន្តបំពេញបេសកកម្មនៅក្នុងកងវិស្វកម្មក្រុមលេខ៣។

នារសៀលថ្ងៃដដែល ពិធីទទួលស្វាគមន៍កងពេទ្យកម្រិត ២ លេខ ៥ រួមមានកម្មាភិបាលនិងបុគ្គលិកចំនួន ៦៣នាក់ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង ហើយវិលត្រឡប់មកមាតុភូមិវិញ បានប្រព្រឹត្តិទៅនៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ។ ក្នុងអាណត្តិរបស់ខ្លួន កងពេទ្យកម្រិត២ លេខ៥ បានពិនិត្យ និងព្យាបាលជាង ២.៣០០ករណី និងរៀបចំការដឹកជញ្ជូនតាមផ្លូវអាកាសជាង ១៥ករណី; អនុវត្តន៍ការវះកាត់បានជោគជ័យចំនួន ២៧ ករណី។ ជាលើកដំបូង កងពេទ្យកម្រិត២ លេខ ៥ បានរៀបចំសន្និសីទវិទ្យាសាស្ត្រប្រកបដោយជោគជ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានវេជ្ជសាស្ត្រស៊ីវិល និងយោធានៅទីក្រុង Bentiu

មុននោះ នាថ្ងៃទី២៤ ខែកញ្ញា កងពេទ្យកម្រិត២ លេខ៦ និងកងវិស្វកម្មក្រុមលេខ៣ បានចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និងតំបន់អាប៊ីយ ជំនួសកងវិស្វកម្មក្រុមលេខ២ និងកងពេទ្យកម្រិត២ លេខ៥ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួន និងបិលត្រឡប់មកប្រទេសវិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top