• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម ទទួលបានមេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ពិធីប្រគល់មេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដល់កងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម បានធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា នៅតំបន់ Bentiu ប្រទេសស៊ូដង់ខាងត្បូង។ មេដាយនេះ ត្រូវបានផ្តល់ជូនដល់បុគ្គលិកយោធាដែលបានបំពេញកាតព្វកិច្ចយ៉ាងល្អឥតខ្ចោះ នៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
កងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម ទទួលបានមេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រូបថត៖ daibieunhandan

នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ត្រី Junhui WU មេបញ្ជាការនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) បានបញ្ជាក់ថា ចាប់តាំងពីការដាក់ពង្រាយ​កងពេទ្យកម្រិត២ ដំបូងគេ​ទៅកាន់តំបន់ Bentiu ក្នុងឆ្នាំ២០១៨ មន្ទីរពេទ្យកម្រិត២ របស់វៀតណាមបានបង្ហាញពីវិជ្ជាជីវៈ ជំនាញខ្ពស់ និងស្មារតី ខិត​ខំ​ប្រឹងប្រែងក្នុងការអនុវត្តបេសកកម្ម។ ដោយកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែករបស់កម្លាំងពេទ្យយោធាវៀតណាម ឧត្តមសេនីយ៍ត្រី Syed Wajahat Hussain NAQVI មេបញ្ជាការតំបន់ភាគខាងជើងនៃ UNMISS បានបញ្ជាក់ថា៖ «​កង​ពេទ្យកម្រិត ២​ របស់វៀតណាមបានបញ្ជាក់តួនាទីជាសសរស្តម្ភដ៏សំខាន់នៃបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ ដោយមានជំនាញវិជ្ជាជីវៈខ្ពស់ និស្មារតីខិតខំប្រឹងប្រែង អ្នកបានផ្តល់ការថែទាំសុខភាពគុណភាពខ្ពស់ រួមចំណែកដល់ការធានាសុខភាពនិងសមត្ថភាពត្រៀមខ្លួន​បំពេញ​បេសកកម្ម​របស់កងកម្លាំងទាំងអស់ ដែលកំពុងធ្វើការនៅក្នុងបរិយាកាសស្មុគស្មាញ និងពោរពេញ​ទៅដោយបញ្ហា​ប្រឈមនេះ។ តួនាទីរបស់វៀតណាមលើសពីសមិទ្ធផលផ្នែកវេជ្ជសាស្ត្រ​ផងដែរ​។ ការរួមចំណែករបស់មន្ទីរពេទ្យដល់សហគមន៍​ក្នុងតំបន់ក៏ជាសញ្ញាសម្គាល់មួយក្នុងការអនុវត្តបេសកកម្ម​របស់ខ្លួនផងដែរ។ តាមរយៈកម្មវិធីពិនិត្យ និងព្យាបាលសុខភាព ការគាំទ្រដល់ក្រុមងាយរងគ្រោះ និង​ការអប់រំអំពីការថែទាំ​សុខភាព អ្នកមិនត្រឹមតែផ្តល់ការថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតក្តីសង្ឃឹម និងក្តីមេត្តាធម៌សម្រាប់ប្រជាជននៅតំបន់ Bentiu ផងដែរ»។

ពិធីនេះមិនត្រឹមតែជាឱកាសដើម្បី​លើកតម្កើងដល់ការរួមចំណែករបស់​កង​ពេទ្យកម្រិត ២ លេខ ៧ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដោយ​ឥតឈប់ឈររបស់វៀតណាមក្នុងរយៈពេលជិតមួយទសវត្សរ៍នៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕​

តាម​ vovworld.vn/km-KH

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ដោយប្រព្រឹត្តយ៉ាងរស់រវើកក្នុងរយៈពេលបីថ្ងៃ ទីវាបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ឆ្នាំ២០២៦ បានបញ្ចប់នៅយប់ថ្ងៃទី២៨ ខែមិថុនា នៅសង្កាត់ផានរ៉ាង ខេត្តខាញ់ហ័រ ដោយបញ្ចប់ជួរសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍វិសេសវិសាល របស់ជនជាតិចាមមកពីខេត្ត និងទីក្រុងចំនួន៧នៅទូទាំងប្រទេស។

Top