• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពវៀតណាមចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ខុទ្ទកាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកសហការជាមួយស្ថានទូត វៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ១៩៤៤ /ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០) និង ៣១ ឆ្នាំនៃទិវាមហោស្រពការពារប្រទេសនៃប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៩ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០)។

រូបថតឧទាហរណ៍ (ប្រភព៖ VNA)


ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់យុទ្ធជនក្នុងដំណាក់កាលធ្វើស មាហរណកម្មអន្តរជាតិ។ តាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា កងទ័ពប្រជាជនវៀតណាមបានចូលរួមប្រកបដោយទំនួលខុសត្រូវនិងប្រសិទ្ធភាពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការផ្តល់ជំនួយមនុស្សធម៌ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោកផងដែរ។

លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខុទ្ទកាល័យអនុព័ន្ធយោធាការពារប្រទេស វៀតណាមប្រចាំនៅសហរដ្ឋអាមេរិកនិងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយអង្គភាពពាក់ព័ន្ធនានា ដែលរួមចំណែកដល់ការជំរុញយ៉ាងសកម្មនូវសកម្មភាពកិច្ចការបរទេសខាងការពារជាតិក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង   វៀតណាមនិងសហរដ្ឋអាមេរិកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top