• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពកម្ពុជា-ឡាវ-វៀតណាម នឹងធ្វើលំហាត់រួម

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា ការធ្វើលំហាត់ ជួយសង្គ្រោះគ្រោះមហន្តរាយ រវាងកងទ័ពនៃប្រទេសទាំងបី គឺជាកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដែលអាចកើតមានជាញឹកញាប់ គំរាមកំហែងដល់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងបី នៅតាមដងទន្លេមេគង្គ។

កងទ័ពនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម នឹងធ្វើលំហាត់ជួយសង្គ្រោះ គ្រោះមហន្តរាយ ចាប់ពីថ្ងៃទី៩ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ បានឲ្យ ដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ក្រុមការងារក្រសួងការពារជាតិកម្ពុជា បានចេញដំណើរ ត្រៀមរៀបចំធ្វើលំហាត់ជួយសង្គ្រោះគ្រោះមហន្តរាយរវាងកងទ័ពនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ លំហាត់រួមនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសឡាវ ដោយមានការចូលរួមរបស់ទ័ពប្រមាណ ៥០០នាក់។ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា ការធ្វើលំហាត់ ជួយសង្គ្រោះគ្រោះមហន្តរាយ រវាងកងទ័ពនៃប្រទេសទាំងបី គឺជាកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដែលអាចកើតមានជាញឹកញាប់ គំរាមកំហែងដល់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងបី នៅតាមដងទន្លេមេគង្គ។ តាមរយៈលំហាត់រួមនេះ កងកម្លាំងយោធានៃប្រទេសទាំងបីនឹងកាន់តែម្ចាស់ការ ថែមទៀតក្នុងការសម្របសម្រួល និងជួយគ្នាទៅវិញទៅមកនៅពេលមានគ្រោះ មហន្តរាយធម្មជាតិកើតឡើង ដើម្បីធានាជីវភាពសុខសាន្តត្រាណសម្រាប់ប្រជាជន ម្នាក់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top