ក្នុងកិច្ចប្រជុំថ្នាក់មេបញ្ជាការតំបន់ដែលបានធ្វើឡើងនៅថ្ងៃទី ១៦ សីហា ភាគីទាំងពីរបានពិភាក្សា និងអនុវត្តន៍ចំណុចសំខាន់ៗចំនួន ១៣ ដែលថៃ និងកម្ពុជាសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ៧ ខែសីហា នៅប្រទេសម៉ាឡេស៊ី។ លើសពីនេះ ភាគីថៃបានស្នើឲ្យបន្ថែមខ្លឹមសារស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់បែកមីន និងបង្ក្រាបបទល្មើសក្លែងបន្លំឆ្លងដែន។ បញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការបើកច្រកព្រំដែនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ មិនត្រូវបានពិចារណាសម្រាប់ពិភាក្សានៅក្នុងកិច្ចប្រជុំនេះទេ។
នាពេលខាងមុខ កងទ័ពថៃ និងកម្ពុជានឹងបន្តសម្របសម្រួលរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់នៃគណៈកម្មាធិការព្រំដែនតំបន់ ដើម្បីពិភាក្សា និងសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។ តាមនោះ ជំនួបរវាងមេបញ្ជាការយោធភូមិភាគទី១ នៃប្រទេសថៃ និងមេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា។ ជំនួបរវាងមេបញ្ជាការយោធភូមិភាគទី២ នៃប្រទេសថៃ និងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា៕