• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងកម្លាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្ម UNISFA ទទួលបានមេដាយអង្គការសហប្រជាជាតិ

នាថ្ងៃទី ១០ មិថុនា កងកម្លាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំតំបន់ Abyei (បេសកកម្ម UNISFA) បានរៀបចំពិធីទទួលមេដាយសម្រាប់បុព្វហេតុថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ដល់ក្រុមកងវិស្វកម្ម លេខ ២ និងក្រុមការងារ នៅបេសកកម្ម UNISFA ប្រចាំតំបន់ Abyei។

នៅក្នុងពិធីនេះ ឧត្តមសេនីយត្រីបម្រុង Ameer Muhammad Umrani អគ្គមេបញ្ជាការស្តីទី និងជាមេបញ្ជាការបេសកកម្ម UNISFA បានអះអាងថា ក្រុមកងវិស្វកម្មលេខ ២ របស់វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ រាល់ការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ពួកគេមិនត្រឹមតែរួមចំណែកដល់ការកសាង និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវក្តីសង្ឃឹមដល់សហគមន៍មូលដ្ឋានផងដែរ។

ឧត្តមសេនីយទោ Pham Truong Son ប្រគល់មេដាយសម្រាប់បុព្វហេតុថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដល់ក្រុមវិស្វកម្ម លេខ ២ និងក្រុមការងារ នៅបេសកកម្ម UNISFA។ រូបថត៖ Ngoc Hung/UNISFA

នៅថ្ងៃដដែលនោះ គណៈប្រតិភូការងារដឹកនាំដោយឧត្តមសេនីយទោ Pham Truong Son អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាមបានទៅទស្សនា ត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងរក្សាសន្តិភាពរបស់ វៀតណាមនៅមូលដ្ឋាន Highway ជាកន្លែងដែលក្រុមកងវិស្វករវៀត ណាមឈរជើងនៅបេសកកម្ម UNISFA  តំបន់ Abyei។

វៀតណាមបានចូលរួមជាផ្លូវការ ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិចាប់តាំងពីខែឧសភា ឆ្នាំ ២០១៤ ជាមួយនឹងការដាក់ពង្រាយកម្មាភិបាលពីរនាក់ជាអ្នកសង្កេតការណ៍យោធា ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top