• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកសារដែលដាក់ជូនមហាសន្និបាតបក្សលើកទី ១៤ ឆ្លុះបញ្ចាំងពីប្រាជ្ញារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល

នាថ្ងៃទី ៦ វិច្ឆិកានេះ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក តូ ឡឹម ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានបើកសន្និសីទអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងឯកសារសម្រាប់ដាក់ជូនមហាសន្និបាតបក្សលើកទី១៤។
លោកអគ្គលេខាបក្ស តូ ឡឹម។ រូបថត៖ VNA

អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ ថា មហាសន្និបាតបក្សជាតិលើកទី១៤ ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍នយោបាយមានសារៈសំខាន់ជាពិសេសរបស់ប្រទេសជាតិ។ 

លោកអគ្គលេខាបក្ស តូ ឡឹមអញ្ជើញលើកច្បាស់ថា៖ “ឯកសារសម្រាប់ដាក់ជូន មហាសន្និបាតបក្សលើកទី១៤ ត្រូវតែជាលទ្ធផលនៃប្រាជ្ញាភ្លឺថ្លារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ដូច្នេះហើយ ចាំបាច់ត្រូវលើកកម្ពស់ប្រជាធិបតេយ្យ បញ្ញវន្តសមូហភាព ដោយមានការចូលរួម និងការរួមវិភាគទានពីស្ថាប័នមជ្ឈិម មន្ទីរ ស្ថាប័ន សាខា មូលដ្ឋាន អង្គការសង្គម-នយោបាយ និងប្រជាជន ជាពិសេសគឺការចូលរួមចំណែកពីអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដែលមានបញ្ញាឈ្លាសវៃ មានទ្រឹស្តីយ៉ាងជ្រាលជ្រៅ មានចំណេះដឹងច្រើនអំពីការអនុវត្ត ហើយមានរយៈពេលច្រើនឆ្នាំ ចូលរួមក្នុងការដឹកនាំ លើគ្រប់ទិដ្ឋភាពនៃការងាររបស់បក្ស”។

នៅក្នុងអង្គប្រជុំ ប្រតិភូបានផ្តោតមតិយោបល់លើរបាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣; របាយការណ៍វាយតម្លៃរយៈពេល៥ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម  រយៈពេល ១០ឆ្នាំ ដំណាក់កាល ២០២១-២០៣០; ទិសដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ឆ្នាំ ដំណាក់កាល ២០២៦ - ២០៣០, របាយការណ៍សង្ខេបស្តីពីការងារកសាងបក្ស និងការអនុវត្តលក្ខន្តិកៈបក្ស និងរបាយការណ៍សង្ខេបស្តីពីទ្រឹស្តី និងការអនុវត្តមួយចំនួននៃកំណែទម្រង់របស់ប្រទេសក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគចិនមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគចិនមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីវិនិយោគិនចិននិយាយរួមមកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។ ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រារ៉ា-មេគង្គ (ACMECS) លើកទី ១០, កិច្ចសហប្រតិបត្តិការឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ១១ និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញ បានជួបធ្វើការជាមួយសាជីវកម្មឈានមុខគេមួយចំនួនរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យទាំងនេះ។

Top