លោក Trump ថ្លែងសុន្ទរកថាអបអរជ័យជំនះទៅកាន់អ្នកគាំទ្រនៅរដ្ឋ Florida (រូបថត៖ រ៉យទ័រ)
លោក Donald Trump ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីហ្វូងអ្នកគាំទ្រ នៅពេលដែលលោកបានបង្ហាញខ្លួននៅលើឆាកនៅ West Palm Beach រដ្ឋ Florida នៅម៉ោងប្រហែល ៣:៣០ ទៀបភ្លឺ ម៉ោងក្នុងស្រុកក្នុងរដ្ឋភាគខាងកើតនៃសហរដ្ឋអាមេរិក ភ្លាមៗបន្ទាប់ពីលោកបានទទួលជ័យជម្នះនៅក្នុងរដ្ឋដ៏សំខាន់បំផុតគឺរដ្ឋ Pennsylvania មានន័យថា លោក Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដើម្បីវិលត្រឡប់ទៅកាន់សេតវិមានជាលើកទីពីរ។
បើកសន្ទរកថាជ័យជំនះរបស់ខ្លួន អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងអំណរគុណដល់អ្នកគាំទ្ររាប់ពាន់នាក់នៅទូទាំងប្រទេស និងបានសរសើរដល់យុទ្ធនាការបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅឆ្នាំនេះគឺជា “ចលនានយោបាយដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក”។ យោងតាមលោក Donald Trump យុទ្ធនាការបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅឆ្នាំនេះធ្វើបានប្រការមួយដែលមនុស្សជាច្រើនពីមុនមិនជឿថាអាចធ្វើបាន។ លោក Trump បានបញ្ជាក់ថា ជ័យជម្នះរបស់លោកនឹងជួយអាមេរិកយកឈ្នះលើបញ្ហាបច្ចុប្បន្នជាច្រើន៕