• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្តាហ៍ជនជាន​ទឹកវៀតណាមឆ្នាំ ២០២៤៖ កិច្ចសហប្រតិបត្តិការសកលដើម្បីដោះស្រាយប​ញ្ហា​ប្រ​ឈម​ផ្នែក​ធនធានទឹក

នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាគមផ្គត់ផ្គង់និងបង្ហូរទឹក វៀតណាមបានរៀបចំ “សប្តាហ៍ធនធានទឹកវៀតណាមឆ្នាំ ២០២៤- VietNam Water Week ២០២៤”។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាម (VWSA) ចាប់ពីថ្ងៃទី ៦-៨ ខែវិច្ឆិកា ដោយបានទាក់ទាញគណៈប្រតិភូក្នុងស្រុកនិងអន្តរជាតិជាង ១.០០០ នាក់មកចូលរួម។
គណៈប្រតិភូទស្សនាការតាំងពិព័រណ៍អន្តរជាតិនៃការផ្គត់ផ្គង់និងបង្ហូរទឹក និងអនាម័យបរិស្ថាន។ រូបថត៖ TTXVN

ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោក Nguyen Ngoc Diep ប្រធានសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាមបានឲ្យដឹងថា ប្រធានបទនៃព្រឹត្តិការណ៍ឆ្នាំនេះគឺ “ការអភិវឌ្ឍន៍វិស័យធនធានទឹករបស់វៀតណាម៖ សន្តិសុខ សុវត្ថិភាព ប្រសិទ្ធភាព និងសមាហរណកម្ម” ដោយកំណត់ចក្ខុវិស័យពហុវិមាត្រ និងដំណោះស្រាយមានលក្ខណៈទម្លុះទម្លាយ ដើម្បីជំរុញវិស័យធនធានទឹកវៀតណាមឱ្យអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខ័ណ្ឌសប្តាហ៍វិស័យធនធានទឹកវៀតណាម បានប្រព្រឹត្តិទៅសន្និសីទវិទ្យាសាស្ត្រចំនួន ៤ ស្ដីអំពី៖ សេចក្តីព្រាងច្បាប់ស្តីពីការផ្គត់ផ្គង់និងបង្ហូរទឹក; ការគ្រប់គ្រងនិងប្រតិបត្តិការប្រព័ន្ធផ្គត់ផ្គង់និងបង្ហូរទឹក ប្រកបដោយនិរន្តរភាព ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ; អភិបាលកិច្ចសាជីវកម្មក្នុងវិស័យធនធាន់ទឹកដ៏ឆ្លាតវៃ និងមានប្រសិទ្ធភាពនិងការបង្កើនភាពធន់; សមភាពយេនឌ័រនៅក្នុងវិស័យធនធានទឹក។ នេះ ជាឱកាសសម្រាប់សហគ្រាសក្នុងវិស័យធនធានទឹកវៀតណាមស្វែងយល់ និងចែករំលែកបទពិសោធន៍ ដើម្បីអភិវឌ្ឍប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព បង្កើនភាពធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងសមហរណកម្មអន្តរជាតិ។

លោក Nguyen Ngoc Diep ប្រធានសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាម។ រូបថត៖ TTXVN

យោងតាមលោក Kalanithy Vairavamoorthy នាយកប្រតិបត្តិនៃសមាគមទឹកអន្តរជាតិ (IWA)បានចាត់ទុកថា ដោយមានការគាំទ្រពីអន្តរជាតិ រដ្ឋាភិបាលវៀតណាមបានផ្លាស់ប្តូរពីការអភិវឌ្ឍធនធានទឹកសំខាន់ៗ ងាក់មកផ្តោតលើភាពធន់និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹកសំណល់ក្នុងទីក្រុង និងកំណើនប្រកបដោយចីរភាព។ សមាគមទឹកអន្តរជាតិមានបំណងចង់កសាងទំនាក់ទំនងជាមួយសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាម ដើម្បីផ្សារភ្ជាប់ជាមួយអ្នកជំនាញក្នុងវិស័យធនធានទឹកក្នុងតំបន់ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយបណ្តាញមេដឹកនាំសកលនៃសមាគមទឹកអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគចិនមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគចិនមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីវិនិយោគិនចិននិយាយរួមមកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។ ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រារ៉ា-មេគង្គ (ACMECS) លើកទី ១០, កិច្ចសហប្រតិបត្តិការឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ១១ និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញ បានជួបធ្វើការជាមួយសាជីវកម្មឈានមុខគេមួយចំនួនរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យទាំងនេះ។

Top