• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh ចូលរួមសន្និសីទរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី៨

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សន្និសីទរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី ៨ (AMMS 8) បានប្រព្រឹត្តទៅដោយប្រធានបទ៖ “តម្រង់ទិសកីឡា រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព”។
ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh ថ្លែងមតិក្នុងសន្និសីទរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី ៨ ។ រូបថត៖ VGP/Giang Thanh

នៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh បានអះអាងនូវទស្សនៈខ្ជាប់ខ្ជួនរបស់វៀតណាមគឺយកមនុស្សជាមជ្ឈមណ្ឌល ជាប្រធានបទ ជាគោលដៅ ធនធាន និងជាកម្លាំងចលករនៃការអភិវឌ្ឍ។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ វៀតណាមបានរួមជាមួយបណ្តាប្រទេសអាស៊ាន កសាងយន្តការសហប្រតិបត្តិការនានា ក្នុងនោះកិច្ចសហប្រតិបត្តិការកីឡាតែងតែជាវិស័យជិតស្និទ្ធ ជាក់ស្តែង និងមានឥទ្ធិពលខ្លាំង។

“ដោយស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព វៀតណាមសង្ឃឹមថា សន្និសីទនេះមិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្លាស់ប្តូរពីដំណោះស្រាយជាក់លាក់ ដើម្បីអនុវត្តន៍គោលដៅអាទិភាពនៃការអភិវឌ្ឍន៍កីឡា និងសុខភាពសម្រាប់ប្រជាជន ដូចមានចែងក្នុងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ទៀតផង។ ប្រធានបទនៃសន្និសីទនេះគឺតម្រង់ទិសកីឡា រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ “ចេរភាព” មិនត្រឹមតែជាការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការអភិវឌ្ឍន៍មនុស្ស ការអភិវឌ្ឍសហគមន៍ ការអភិវឌ្ឍសង្គមឲ្យស្និទ្ធស្នាលជាមួយធម្មជាតិ ហើយជាងពេលណាៗទាំងអស់ កីឡាគឺជាមធ្យោបាយដើម្បីសម្រេចបានគោលដៅនេះ”

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៥ បើកជាផ្លូវការនៅព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៥ បើកជាផ្លូវការនៅព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ នឹងបើកសម័យប្រជុំត្រៀមនិងបើកជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ហើយគ្រោងនឹងបិទនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។

Top