លោក ង្វៀន ស្វឹនធុយ (Nguyen Xuan Thuy) ជាមនុស្សម្នាក់ដែលកម្មសិទ្ធ គម្រោងម៉ាញ៉េកាសែតមួយចំនួនធំប្រហែល ១៥០០ គ្រឿង។
លោក ង្វៀន ស្វឹនធុយ (Nguyen Xuan Thuy) ជាមនុស្សម្នាក់ដែលកម្មសិទ្ធ គម្រោងម៉ាញ៉េកាសែតមួយចំនួនធំប្រហែល ១៥០០ គ្រឿង។ សម្រាប់គាត់ វាមិនគ្រាន់តែជាចំណង់ចំណូលចិត្តដែលទាមទារនូវភាពល្អិតល្អន់ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាគឺជាមធ្យោបាយសម្រាប់ប្រជាជនរដ្ឋធានី ហាណូយ (Ha Noi) សព្វថ្ងៃនេះ រក្សាវត្ថុអនុស្សាវរីយ៍ពីរដ្ឋធានី ហាណូយ (Ha Noi) កាលពីអតីតកាល។
លោក ធុយ (Thuy) បាននិយាយថា “នៅពេលដែលបច្ចេកវិទ្យាមានការរីកចម្រើន មនុស្សភ្លេចម៉ាញ៉េចាក់កាសែតចាស់។ ប៉ុន្តែសម្រាប់ខ្ញុំដែលជាមនុស្សម្នាក់បានបង្កើតក្នុងទស្សវត្តន៍ទី ១៩៧០ ម៉ាញ៉េចាក់កាសែតដែលជាឧបករណ៍ជិតស្និទ្ធនឹង កាលជានិស្សិតរបស់ខ្ញុំ ដូច្នេះខ្ញុំក៏ចង់ស្វែងរកការនឹករលឹករបស់ខ្ញុំដែរ។ ទន្ទឹមនឹងនេះ នាពេលដែលខ្ញុំប្រមូលម៉ាញ៉េចាក់កាសែត ខ្ញុំក៏មានលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួនដែរ។ នោះគឺការស្វែងរកម៉ាញ៉េចាក់កាសែតដែលមាននៅវៀតណាមកាលពីមុន»។
នៅក្នុងបន្ទប់ធ្វើការដែលមានទំហំប្រហែល ២០ ម៉ែត្រការ៉េនៅលើផ្លូវ កូលីញ (Co Linh) (រដ្ឋធានីហាណូយ) លោក ធុយ (Thuy) បាននិយាយសំណេះសំណាលជាមួយពួកយើងដោយរីករាយផង និងគាត់កំពុងជូតសម្អាតដោយប្រុងប្រយ័ត្ននូវកម្រងម៉ាញ៉េចាក់កាសែតបុរាណរបស់គាត់ ដែលគាត់បានប្រមូលផ្តុំក្នុងរយៈពេល ៥។ ពេលយើងសួរអំពីម៉ាញ៉េចាក់កាសែតមួយចំនួនដែលប្រជាជនវៀតណាមជាច្រើនបានធ្លាប់ប្រើ កាលពីមុន គាត់បានសប្បាយរីករាយចែករំលែក។
វាត្រូវចំណាយពេលជាច្រើនឆ្នាំ និងការខិតខំយ៉ាងខ្លាំងសម្រាប់លោក ធុយ (Thuy) ដើម្បីមានចំនួនម៉ាញ៉េកាសែតប្រហែល ១៥០០ គ្រឿង។
ជ្រុងមួយនៃកម្រងម៉ាញ៉េចាក់កាសែតបុរាណរបស់លោក ង្វៀនស្វឹនធុយ (Nguyen Xuan Thuy) ដែលភាគច្រើនសុទ្ធតែថ្មី និងមិនទាន់ប្រើ។
លោក ធុយ (Thuy) តែងតែចំណាយពេលវេលាជាច្រើន ដើម្បីជួសជុល និងជូតសម្អាតម៉ាញ៉េចាក់កាសែតបុរាណ។
ម៉ាញ៉េចាក់កាសែតបុរាណជាច្រើនរបស់លោក ធុយ (Thuy) មានអាយុជាង ៥០ឆ្នាំ។
ដោយសារជួសជុលសម្អាតយ៉ាងប្រុងប្រយ័ត្ន ម៉ាញ៉េចាក់កាសែតភាគច្រើននៅក្នុងកម្រងម៉ាញ៉េកាសែតរបស់លោក ធុយ ( Thuy) នៅតែប្រើប្រាស់បានល្អ។
ម៉ាញ៉េចាក់កាសែតបុរាណត្រូវបានរៀបចំនៅក្នុងបន្ទប់ធ្វើការរបស់លោក ធុយ (Thuy) ដែលបានរៀបចំតាមបែបវិទ្យាសាស្ត្រ។
ដោយមានជំនាញរបស់វិចិត្រករម្នាក់ លោក ធុយ (Thuy) ក៏បានរចនា និងគូរឡើងវិញនូវតែមតុបតែងសម្រាប់ម៉ាញ៉េចាក់កាសែតបុរាណ។
តែមមួយត្រូវបានលោក ធុយ (Thuy) គូរឡើងវិញ ដើម្បីតុបតែងសម្រាប់ម៉ាញ៉េចាក់កាសែតបុរាណ។
កម្រងម៉ាញ៉េចាក់កាសែតភាគច្រើនត្រូវបានទិញ នៅប្រទេសវៀតណាម ប៉ុន្តែលោក ធុយ (Thuy) ក៏ស្វែងរក និងទិញម៉ាញ៉េចាក់កាសែតបុរាណនៅលើគេហទំព័របរទេសផងដែរ។
លោក ធុយ (Thuy) ចងចាំយ៉ាងច្បាស់ និងកត់ត្រាដោយប្រុងប្រយ័ត្ននូវដំណើរការនៃការទិញម៉ាញ៉េចាក់កាសែតនីមួយៗ ក្នុងចំណោមកម្រងម៉ាញ៉េចាក់កាសែតចំនួនជាង ១០០០ គ្រឿងដែលគាត់មាន។
បច្ចុប្បន្ននេះ លោក ធុយ (Thuy) ក៏បានបង្កើតក្លឹបអ្នកស្រលាញ់ម៉ាញ៉េចាក់កាសែត ដើម្បីផ្លាស់ប្តូរ ជួបជុំ និងចែករំលែកចំណង់ចំណូលចិត្តរបស់គាត់ក្នុងការប្រមូលម៉ាញ៉េចាក់កាសែតបុរាណ នៅប្រទេសវៀតណាម។
ក្នុងចំណោមនោះគេអាចនិយាយអំពីម៉ាញ៉េចាក់កាសែតម៉ាកSharp ៧៧៧ ដែលត្រូវបានគេស្គាល់ផងដែរថាជា "ស្តេចម៉ាញ៉េចាក់កាសែត" កាលពីអតីតកាល ហើយបាននាំចូលក្នុងប្រទេសវៀតណាមពីប្រទេសអាល្លឺម៉ង់ដោយពលករ ឬនាវិក ប៉ុន្តែម៉ាញ៉េចាក់កាសែតប្រភេទនេះមិនបានលក់នៅប្រទេសវៀតណាមទេ។ រឺម៉ាញ៉េចាក់កាសែត QT៨៨ ដែលគេស្គាល់ថា ជា "ព្រះមហាក្សត្រិយានីម៉ាញ៉េចាក់កាសែត" ព្រោះវាស្រស់ស្អាត និងជាឧបករណ៍ដ៏ល្អមួយ ដែលហាងនានាប្រើប្រាស់ក្នុងការធ្លាប់ថតសម្លេងកាសែត ដើម្បីលក់។ ជាពិសេស ម៉ាញ៉េចាក់កាសែតម៉ាក់ Sharp ៩៣៩ គឺជាម៉ាញ៉ាចាក់កាសែតមួយដែលមានអនុភាពសម្លេង ក្នុងសាលនិងពិធីមង្គលការ នាពេលកន្លងមក។
លោក ធុយ (Thuy) ក៏ជាវិចិត្រករមួយរូបដែរ ដូច្នេះហើយក្នុងដំណើរការប្រមូល គាត់តែងតែយកចិត្តទុកដាក់លើម៉ាញ៉េចាក់ កាសែតជាច្រើនដែលបាត់ម៉ាកទាំងឡាយ ដូច្នេះហើយគាត់បានសិក្សាពីគំរូម៉ាកនានា រួចគាត់គូរម៉ាកឡើងវិញជាង ១០០០ ប្រភេទ ដើម្បីផ្តល់ជូនអ្នកចូលចិត្តប្រមូលកម្រងម៉ាញ៉េចាក់កាសែត។
ដើម្បីកុំឱ្យម៉ាញ៉េចាក់កាសែតមិនសំណើប លោក ធុយ (Thuy) តែងតែតុបតែងវា ក្នុងបន្ទប់ដំឡើងម៉ាស៊ីនត្រជាក់ លើសពីនេះលោកក៏បានហាងកាហ្វេមួយចំនួនខ្ចីម៉ាញ៉េចាក់កាសែត ដើម្បីតុបតែងលំហររបស់ហាង។
បច្ចុប្បន្ននេះ លោកធុយ (Thuy) បានបង្កើតក្លឹបអ្នកស្រលាញ់ម៉ាញ៉េចាក់កាសែត ដែលមានសមាជិកប្រមាណ ៩.៥០០នាក់ នៅទូទាំងប្រទេស។ ក្លឹបនេះក៏បានរៀបចំការតាំងពិព័រណ៌ ដើម្បីណែនាំម៉ាញ៉េចាក់កាសែតបុរាណដល់មនុស្សជាច្រើនដែលចង់សិក្សា ហើយសមាជិកទាំងឡាយក៏បានជួបជុំគ្នានិងផ្លាស់ប្តូរផលិតផលជាមួយគ្នាផងដែរ៕
រូបថត៖ ង៉ឹនហា រូបថត៖ វៀតគឿង