ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

អ្នកប្រមូលម៉ាញ៉េចាក់កាសែតបុរាណចំនួន ១៥០០ គ្រឿង

លោក ង្វៀន ស្វឹនធុយ (Nguyen Xuan Thuy) ជា​មនុស្ស​ម្នាក់ដែល​កម្មសិទ្ធ​ គម្រោងម៉ាញ៉េ​កាសែត​មួយ​ចំនួន​ធំ​ប្រហែល ១៥០០ គ្រឿង។ 

លោក ង្វៀន ស្វឹនធុយ (Nguyen Xuan Thuy) ជា​មនុស្ស​ម្នាក់ដែល​កម្មសិទ្ធ​ គម្រោងម៉ាញ៉េ​កាសែត​មួយ​ចំនួន​ធំ​ប្រហែល ១៥០០ គ្រឿង។ សម្រាប់គាត់ វាមិនគ្រាន់តែជាចំណង់ចំណូលចិត្តដែលទាមទារនូវភាពល្អិតល្អន់ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាគឺជាមធ្យោបាយសម្រាប់ប្រជាជនរដ្ឋធានី ហាណូយ (Ha Noi) សព្វថ្ងៃនេះ រក្សាវត្ថុអនុស្សាវរីយ៍ពីរដ្ឋធានី ហាណូយ (Ha Noi)  កាលពីអតីតកាល។

 លោក ធុយ (Thuy) បាននិយាយថា នៅពេលដែលបច្ចេកវិទ្យាមានការរីកចម្រើន មនុស្សភ្លេចម៉ាញ៉េចាក់កាសែតចាស់។ ប៉ុន្តែ​សម្រាប់ខ្ញុំដែល​ជាមនុស្សម្នាក់បានបង្កើតក្នុងទស្សវត្តន៍ទី ១៩៧០​ ម៉ាញ៉េចាក់កាសែត​ដែលជាឧបករណ៍ជិតស្និទ្ធនឹង​ កាលជានិស្សិតរបស់ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​ចង់​ស្វែងរក​ការនឹករលឹក​របស់ខ្ញុំ​ដែរ​។ ទន្ទឹមនឹងនេះ នាពេល​ដែលខ្ញុំ​ប្រមូល​ម៉ាញ៉េចាក់កាសែត ខ្ញុំ​ក៏​មាន​លក្ខណៈ​វិនិច្ឆ័យ​ផ្ទាល់​ខ្លួន​ដែរ។ នោះគឺការស្វែងរកម៉ាញ៉េចាក់កាសែតដែល​មាន​នៅ​វៀតណាម​កាល​ពី​មុន»

នៅក្នុងបន្ទប់ធ្វើការដែលមានទំហំប្រហែល ២០ ម៉ែត្រការ៉េនៅលើផ្លូវ កូលីញ (Co Linh) (រដ្ឋធានីហាណូយ) លោក ធុយ (Thuy) បាននិយាយសំណេះសំណាលជាមួយពួកយើងដោយរីករាយផង និងគាត់កំពុងជូតសម្អាតដោយប្រុងប្រយ័ត្ននូវកម្រងម៉ាញ៉េចាក់កាសែតបុរាណរបស់គាត់ ដែលគាត់បានប្រមូលផ្តុំក្នុងរយៈពេល ៥។ ពេល​យើង​សួរ​អំពី​ម៉ាញ៉េចាក់កាសែត​មួយ​ចំនួន​ដែល​ប្រជាជ​ន​វៀតណាម​ជា​ច្រើនបានធ្លាប់​ប្រើ ​កាល​ពី​មុន គាត់​បានសប្បាយរីករាយ​​ចែក​រំលែក។

វា​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ និង​ការ​ខិត​ខំ​យ៉ាង​ខ្លាំង​សម្រាប់​លោក ធុយ (Thuy) ដើម្បី​មានចំនួន​ម៉ាញ៉េ​កាសែត​ប្រហែល ១៥០០ គ្រឿង។
ជ្រុងមួយនៃកម្រង​ម៉ាញ៉េ​ចាក់កាសែតបុរាណរបស់លោក ង្វៀន​ស្វឹន​ធុយ (Nguyen Xuan Thuy) ដែលភាគច្រើនសុទ្ធតែថ្មី និងមិនទាន់ប្រើ។
លោក ធុយ (Thuy) តែងតែ​ចំណាយ​ពេល​វេលាជាច្រើន ដើម្បីជួសជុល និង​ជូត​សម្អាតម៉ាញ៉េចាក់​កាសែត​បុរាណ។
ម៉ាញ៉េចាក់កាសែត​បុរាណ​ជាច្រើន​របស់លោក​ ធុយ (Thuy) មាន​អាយុ​ជាង ៥០​ឆ្នាំ។
ដោយសារជួសជុលសម្អាតយ៉ាងប្រុងប្រយ័ត្ន ម៉ាញ៉េ​ចាក់​កាសែតភាគច្រើននៅក្នុងកម្រង​ម៉ាញ៉េ​កាសែតរបស់លោក ធុយ ( Thuy)  នៅតែប្រើប្រាស់បានល្អ។
ម៉ាញ៉េ​ចាក់​កាសែតបុរាណត្រូវបានរៀបចំនៅក្នុងបន្ទប់​ធ្វើ​ការរបស់លោក ធុយ (Thuy) ដែល​បាន​រៀបចំតាមបែប​វិទ្យាសាស្ត្រ។
ដោយ​មាន​ជំនាញ​​របស់វិចិត្រករម្នាក់ លោក ធុយ (Thuy) ក៏​បាន​រចនា និង​គូរ​ឡើងវិញ​នូវ​តែម​តុបតែង​សម្រាប់ម៉ាញ៉េចាក់​កាសែត​បុរាណ។
តែម​មួយ​ត្រូវ​បាន​លោក ធុយ (Thuy) គូរឡើងវិញ ដើម្បីតុបតែងសម្រាប់ម៉ាញ៉េចាក់កាសែតបុរាណ។
កម្រងម៉ាញ៉េចាក់កាសែតភាគច្រើនត្រូវបានទិញ នៅប្រទេសវៀត​ណាម ប៉ុន្តែលោក ធុយ (Thuy) ក៏ស្វែងរក និងទិញម៉ាញ៉េចាក់កាសែតបុរាណនៅលើគេហទំព័របរទេសផងដែរ។
លោក ធុយ (Thuy) ចងចាំយ៉ាងច្បាស់ និងកត់ត្រាដោយប្រុងប្រយ័ត្ននូវដំណើរការនៃការទិញម៉ាញ៉េចាក់កាសែតនីមួយៗ​ ក្នុងចំណោមកម្រង​ម៉ាញ៉េចាក់កាសែត​ចំនួន​ជាង ១០០០ គ្រឿងដែលគាត់មាន។
បច្ចុប្បន្ននេះ លោក ធុយ (Thuy)  ក៏បានបង្កើតក្លឹបអ្នកស្រលាញ់ម៉ាញ៉េចាក់កាសែត ដើម្បីផ្លាស់ប្តូរ ជួបជុំ និងចែករំលែកចំណង់ចំណូលចិត្តរបស់គាត់ក្នុងការប្រមូលម៉ាញ៉េចាក់កាសែតបុរាណ នៅប្រទេសវៀតណាម។

 

ក្នុង​ចំណោម​នោះ​គេ​អាច​និយាយ​អំពីម៉ាញ៉េចាក់​កាសែតម៉ាកSharp ៧៧៧ ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា "ស្តេច​ម៉ាញ៉េចាក់កាសែត" កាល​ពី​អតីតកាល ហើយបាន​នាំចូល​ក្នុង​ប្រទេសវៀតណាម​ពី​ប្រទេស​អាល្លឺម៉ង់ដោយ​ពលករ ឬ​នាវិក​ ប៉ុន្តែម៉ាញ៉េចាក់កាសែតប្រភេទនេះ​មិន​បាន​លក់​នៅ​ប្រទេស​វៀតណាម​ទេ។ រឺម៉ាញ៉េចាក់កាសែត QT៨៨ ដែលគេស្គាល់ថា ជា "ព្រះមហាក្សត្រិយានីម៉ាញ៉េចាក់កាសែត" ព្រោះវាស្រស់ស្អាត និងជាឧបករណ៍ដ៏ល្អមួយ ដែលហាងនានាប្រើប្រាស់ក្នុងការធ្លាប់ថតសម្លេង​កាសែត ដើម្បីលក់។ ជាពិសេស ម៉ាញ៉េចាក់កាសែតម៉ាក់ Sharp ៩៣៩ គឺជាម៉ាញ៉ាចាក់កាសែតមួយដែលមានអនុភាពសម្លេង ក្នុងសាលនិងពិធីមង្គលការ នាពេលកន្លងមក។

លោក ធុយ (Thuy) ក៏ជាវិចិត្រករមួយរូបដែរ ដូច្នេះហើយក្នុងដំណើរការប្រមូល គាត់​តែង​តែ​យក​ចិត្ត​ទុកដាក់​លើម៉ាញ៉េ​ចាក់​ កាសែតជាច្រើនដែល​បាត់ម៉ាកទាំងឡាយ ដូច្នេះហើយគាត់បានសិក្សាពីគំរូម៉ាកនានា រួចគាត់​​គូរម៉ាកឡើងវិញជាង ១០០០ ប្រភេទ ដើម្បីផ្តល់ជូនអ្នក​ចូលចិត្ត​ប្រមូលកម្រង​ម៉ាញ៉េចាក់កាសែត។

ដើម្បីកុំឱ្យ​ម៉ាញ៉េចាក់កាសែតមិន​សំណើប លោក ធុយ (Thuy) តែងតែតុបតែងវា ក្នុងបន្ទប់ដំឡើងម៉ាស៊ីនត្រជាក់ លើសពីនេះលោកក៏បានហាងកាហ្វេមួយ​ចំនួនខ្ចីម៉ាញ៉េចាក់​កាសែត  ដើម្បីតុបតែងលំហររបស់ហាង។

បច្ចុប្បន្ននេះ លោកធុយ (Thuy) បានបង្កើតក្លឹបអ្នកស្រលាញ់ម៉ាញ៉េចាក់កាសែត ដែលមានសមាជិកប្រមាណ ៩.៥០០នាក់ នៅទូទាំងប្រទេស។ ក្លឹបនេះក៏បានរៀបចំការតាំងពិព័រណ៌ ដើម្បីណែនាំម៉ាញ៉េចាក់កាសែតបុរាណដល់មនុស្សជាច្រើនដែលចង់សិក្សា ហើយសមាជិកទាំងឡាយក៏បានជួបជុំគ្នានិងផ្លាស់ប្តូរផលិតផលជាមួយគ្នាផងដែរ៕

 


top