• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញចិន៖ រដ្ឋសភាថ្មីមានអត្ថន័យសំខាន់ពិសេសក្នុងចក្ខុវិស័យឆ្នាំ២០៤៥ របស់វៀតណាម

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម នាថ្ងៃ ទី១២ ខែមីនា សាស្ត្រាចារ្យ មី លៀង (Mi Lian) នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង (ចិន) បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនិងចក្ខុវិស័យដែលបានបង្ហាញនៅក្នុងមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

សាស្ត្រាចារ្យ Mi Lian នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង (ប្រទេសចិន) (រូបថត៖ Bich Thuan/VOV-Beijing)

យោងតាមសាស្ត្រាចារ្យ មី លៀង មហាសន្និបាតបក្សលើកទី១៤ បានបើកដំណាក់កាលថ្មី នៅក្នុងដំណើរការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍របស់វៀតណាម។

“មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែដាក់ចេញគោលដៅសេដ្ឋកិច្ចសង្គមដ៏ធំប៉ុណ្ណោះទេ ថែមទាំងដាក់ចេញតម្រូវការថ្មីអំពីការទទួលយកនូវតួនាទីច្រើនរបស់សមាជិកសភានីតិកាលថ្មី ដូចជា៖ ការតាក់តែងច្បាប់ ការឃ្លាំមើល ការបម្រើនិងការប្រតិបត្តិ។ គោលដៅគឺនាំមកក្របខ័ណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍ បំពេញតម្រូវការនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈអភិបាលកិច្ច និងប្រមូលកម្លាំងតាមរយៈការឯកភាពគ្នា ដើម្បីរួមគ្នា លើកកម្ពស់ចក្ខុវិស័យរបស់វៀតណាមក្នុងការក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់មធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥”។

លោកសាស្ត្រាចារ្យ មី លឿង ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដោយចាត់ទុកថា ជាបណ្តាញសំខាន់មួយដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យសង្គមនិយមនៅក្នុងប្រទេសវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top