សាស្ត្រាចារ្យ Mi Lian នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង (ប្រទេសចិន) (រូបថត៖ Bich Thuan/VOV-Beijing)
យោងតាមសាស្ត្រាចារ្យ មី លៀង មហាសន្និបាតបក្សលើកទី១៤ បានបើកដំណាក់កាលថ្មី នៅក្នុងដំណើរការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍របស់វៀតណាម។
“មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែដាក់ចេញគោលដៅសេដ្ឋកិច្ចសង្គមដ៏ធំប៉ុណ្ណោះទេ ថែមទាំងដាក់ចេញតម្រូវការថ្មីអំពីការទទួលយកនូវតួនាទីច្រើនរបស់សមាជិកសភានីតិកាលថ្មី ដូចជា៖ ការតាក់តែងច្បាប់ ការឃ្លាំមើល ការបម្រើនិងការប្រតិបត្តិ។ គោលដៅគឺនាំមកក្របខ័ណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍ បំពេញតម្រូវការនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈអភិបាលកិច្ច និងប្រមូលកម្លាំងតាមរយៈការឯកភាពគ្នា ដើម្បីរួមគ្នា លើកកម្ពស់ចក្ខុវិស័យរបស់វៀតណាមក្នុងការក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់មធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥”។
លោកសាស្ត្រាចារ្យ មី លឿង ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដោយចាត់ទុកថា ជាបណ្តាញសំខាន់មួយដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យសង្គមនិយមនៅក្នុងប្រទេសវៀតណាម៕