• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

អាស៊ានស្តារផលិតអាជីវកម្មឆ្ពោះទៅកាន់ការតភ្ជាប់សហគមន៍រឹងមាំ

ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​២០២០ នា​ព្រឹកថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​​ក្រុង​ហាណូយ​ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) រួម​នឹង​​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​ដៃគូ ​ដែលអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូល​​អាស៊ាន​លើកទី​៣៦ ដោយ​រូបភាព​អនឡាយ​ផ្សាយ​ផ្ទាល់​​។ កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​លើកទី​៣៦ ប្រកបដោយ​ជោគជ័យ​ប្រសើរ អះអាង​ទឹក​ចិត្ត​សាមគ្គី​​ ឆន្ទៈ​ គោល​នយោបាយ​​ខ្លាំង​ពូកែ និង​ប្តេជ្ញា​ខ្ពស់​​នៃ​ប្រទេស​នានា​ជា​សមាជិក​អាស៊ាន​ រួច​ផុត​ចាក​​ទុក្ខលំបាក​ ​បញ្ហាប្រឈម​ បន្ត​គ្រប់​គ្រង់​​ជំងឺ​រាតត្បាត​​កូវិដ -​ ១៩ និង​បោះ​ជំហាន​រឹង​មាំ​ឆ្ពោះទៅ​មុខ ដើម្បី​សម្រេច​គោលដៅ​សហប្រតិបត្តិការ​ តភ្ជាប់​​អាស៊ាន ​​ក្នុង​ឆ្នាំ​២០២០។​

ស្តែង​កម្លាំង​សហគមន៍​​តាមរយៈ​ជំងឺ​រាត​ត្បាត​កូវិដ - ១៩​

នៅ​សន្និសីទ​កាសែត​អន្តរជាតិ​ ឆ្លើយ​តប​សំណួរ​របស់​អ្នក​សារព័ត៌មាន​ ស្នើ​សូម​ផ្តល់ព័ត៌មាន​វាយ​តម្លៃ​របស់​វៀតណាម​ អំពី​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​អំឡុង​រយៈ​ពេល​កន្លង​ ជាពិសេស​ក្នុង​ការ​សម្រុះសម្រូល ​សហប្រតិបត្តិការ​ បង្ការ​ ប្រឆាំង និង​គ្រប់​គ្រងជំងឺរាតត្បាត​កូវិដ - ​១៩ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc) មានប្រសាសន៍​ច្បាស់​លាស់​ថា៖​ ជំងឺរាតត្បាត​កូវិដ - ១៩ ឆ្លងរាលដាល​​​ពេញ​សកលលោក​។ ក្នុង​តំបន់​​ សព្វថ្ងៃ​មាន​អ្នក​ផ្ទុក​ជំងឺ​​​​​ជាង​១៣០.០០០នាក់​ អ្នក​ស្លាប់​ជិត​​៤.០០០នាក់​ នេះ​ជា​ការបាត់បង់​យ៉ាង​ធំ​ បង់​ខាតយ៉ាង​ច្រើន​​។ សហគមន៍​អាស៊ាន​ត្រូវ​ចូល​រួម​ ត្រូវ​សកម្មភាព​។ លោក​ប្រធាន​​អាស៊ាន​២០២០ បាន​ម្ចាស់ការ​យ៉ាង​ឆាប់រហ័ស​ ចេញ​សេចក្តី​ប្រកាស​រួម​ ប្រមូល​ប្រជុំ​សន្និសីទ​ទាំង​ផ្ទៃក្នុង​អាស៊ាន ​និ​ង​អាស៊ាន​+៣ រវាង​អាស៊ាន​ជាមួយ​ដៃគូ​ រួមពិភាក្សា​​ទិសដៅ​ប្រឆាំង​ជំងឺ​រាតត្បាត​។ គំនិត​ផ្តួច​ផ្តើម​​​របស់​អាស៊ាន​ដូចជា៖ ​បង្កើត​​មូលនីធិកូវិដ បង្កើត​ស្តុក​គ្រឿង​សម្ភារ​សុខាភិបាល​ កសាង​បទដ្ឋាន​​ស្តង់ដារ​​ជាដើម​។ល។ ឆាប់​រហ័ស​ទទួលបាន​សហគមន៍នៅ​​ក្នុង​និង​ក្រៅ​ប្រទេស​​គាំទ្រ​។ អាច​និយាយ​ថា ផ្ទៃក្នុង​អាស៊ាន​បាន​សកម្មភាព​ម្ចាស់ការ​ រួចរាន់​ ប្តេជ្ញា​លើ​ស្មារតី​ចូល​រួម​​ ​និង​ម្ចាស់ការ​បន្សាំ​។​

 


 ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៦ ចាប់​ផ្តើម​ឈុត​ឆាក​ “ចម្រៀង​អាស៊ាន​” អបអរ​សាទរពិធី​។ រូបថត៖ ហ្វាង​វៀត​/ទីភ្នាក់ងារ​សារព័ត៌មាន​វៀត​ណាម​ បាន​ផ្សាយ​


 លោក​នាយករដ្ឋមន្រ្តី​ ង្វៀន ​ស្វឹន​ភុក (Nguyen Xuan Phuc) លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ​និង​គណៈប្រតិភូ​​ប្រព្រឹត្តិ​ទៅ​ពិធី​គោរពទង់​​អាស៊ាន ​នៅ​ពិធី​បើក​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើកទី​៣៦។ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មាន​វៀត​ណាម​


 លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក​ (Nguyen Xuan Phuc) ប្រធាន​អាស៊ាន​២០២០ ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៦។ ​រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារ​​សារព័ត៌មាន​វៀត​ណាម​​


 លោក​នាយករដ្ឋមន្រ្តី​ ង្វៀន ​ស្វឹន​ភុក (Nguyen Xuan Phuc) ​ប្រធាន​អាស៊ាន ២០២០ ថ្លែងសុន្ទរកថា​បើក​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើកទី​៣៦។ ​​រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារ​​សារព័ត៌មាន​វៀត​ណាម​


 ទិដ្ឋភាពកិច្ច​ប្រជុំកំពូល​អាស៊ាន​លើកទី​៣៦​ នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ (ហាណូយ​)​។ ​​​រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារ​​សារព័ត៌មាន​វៀត​ណាម


 លោក​នាយក​រដ្ឋមន្រ្តី ង្វៀន ​ស្វឹនភុក​ (Nguyen Xuan Phuc) លោកស្រី​ប្រធាន​​រដ្ឋសភា ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ​និង​គណៈ​ប្រតិភូ​អញ្ជើញ​​​ចូល​រួម​ពិធី​បើក​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើកទី​៣៦។ ​​​រូបថត៖ ត្រុង​ឌឹក​​ - ទីភ្នាក់​ងារ​​សារ​ព័ត៌មាន​វៀត​ណាម


 ឯកអគ្គរដ្ឋទូត​ តំណាង​ឯកអគ្គរដ្ឋទូត ​នៃ​ប្រទេសនានា​ជាសមាជិក​​​អាស៊ាន​ប្រចាំ​​នៅ​វៀតណាម​ តាម​ដាន​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើកទី​៣៦ តាម​រយៈ​រូបភាព​​អនឡាយផ្សាយ​ផ្ទាល់​​។ ​​​រូបថត៖ ទីភ្នាក់​ងារ​​សារ​ព័ត៌មាន​វៀត​ណាម


 ​គណ​ប្រតិភូ អញ្ជើញ​​ចូល​រួម​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​​លើកទី​៣៦។​ រូបថត៖ ទីភ្នាក់​ងារ​​សារ​ព័ត៌មាន​វៀត​ណាម

 

​មិន​ខ្លាច​​ភាព​លំបាក​ មកដល់សព្វថ្ងៃ​ វៀតណាម​បាន​គ្រប់​គ្រង​ជំងឺ​រាតត្បាត​កូវិដ - ​១៩។ បណ្តា​ប្រទេស​អាស៊ាន​ ក៏កំពុង​បោះជំហាន​បណ្តើរ​ គ្រប់គ្រង់​ជំងឺរាតត្បាត​កូវិដ​​បណ្តើរ​ ជំរុញ​សហប្រតិបត្តិការ​​កសាង​សហគន៍​។ ភាព​ជោគ​ជ័យ​​នៃ​កិច្ច​ប្រជុំ​ថ្ងៃនេះ គឺជា​តឹក​តាង​សម្រាប់​ស្មារតី​​សាមគ្គី​សហប្រតិបត្តិការ​ ម្ចាស់ការ​បន្សាំ​​របស់​អាស៊ាន​។ បណ្តាប្រទេស​​អាស៊ានបាន​​​ចែក​រំលែក​​បទ​ពិសោធន៍​ ឧបត្ថម្ភ​គ្នា​ អំពី​សម្ភារ​សុខាភិបាល​ បញ្ហា​ចាំបាច់​ផ្សេង​ៗ ដើម្បី​​បង្ការ​ប្រឆាំង​ជំងឺ,​ គ្មាន​ពេល​ណា​ដែល​មាន​ការ​សហការ​ល្អ​បែប​នេះ នៅ​ក្នុង​តំបន់​។​

តាម​រយៈ​ជំងឺ​រាតត្បាត​កូវិដ​ - ១៩ អាចសឱ្យ​ឃើញ​ថា​៖ អាស៊ាន​បានស្តែង​ពី​កម្លាំង​សហគមន៍​​ ជា​កម្លាំង​ស្នូល​​ ពេញ​លេញ​ និង​​ជឿ​ជាក់ ចូក​ចែវ​តំបន់​ឆ្លង​កាត់​ទុក្ខ​លំបាក​ ​មិនដែល​មាន​ពី​មុន​មក​ ដើម្បី​សន្តិភាព ស្ថិរភាព និង​​វិបុលភាព​រួម​។

អាស៊ាន​មាន​បំណង​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ​រួមមាន​ប្រយោជន៍

 “ឆ្លង​កាត់​ព្យុះសង្ឃរា​បក​បោក​ បាច់​ស្រូវ​នៅលើ​ផ្លាក​សញ្ញា​​​នៃអាស៊ាន​ នឹង​មួយ​ថ្ងៃកាន់តែ​​ផ្សារភ្ជាប់​ស្អិត​រមួត​ បន្ត​នាំ​យក​អង្ករ​ពោរ​ពេញទៅ​​ដោយ​​ទឹក​ចិត្ត​សាមគ្គី​ ពឹង​ពាក់គ្នាទៅ​វិញទៅ​មក​ នៃ​មហាគ្រួសារ​អាស៊ាន ​”​
នាយករដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc)


ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ពាក់ព័ន្ធ​​ដល់​ភាព​អះអាង ​អំពី​រូបភាព​ឥទ្ធិពល​ដល់​​ការ​ស្តារ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​របស់​វៀតណាម​ ក៏ដូចជា​អាស៊ាន​បន្ទាប់ពី​ជំងឺ​រាតត្បាត​កូវិដ​ - ១៩  ចំពោះ​​ការ​ដែលប្រទេស​​ទាំង​ពីរ​អាមេរិក​និង​ចិន​ ​ជា​ដៃ​គូ​សេដ្ឋកិច្ច​​ ពាណិជ្ជកម្ម​ធំ​ របស់​អាស៊ាន​ សព្វថ្ងៃ​មាន​ការ​ប្រកួត​ប្រជែង​​ អំពី​ភូមិ​សាស្រ្ត ​នយោបាយ ​និង​សេដ្ឋកិច្ច​ លោកនាយក​រដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក (Nguyen Xuan Phuc) សង្កត់​ធ្ងន់ថា​៖ ចិននិង​អាមេរិក​ ជា​ដៃគូ​សំខាន់​ជួរ​មុខ​នៃ​ប្រទេសនានា​លើកពិភពលោក​ ក្នុងនោះមាន​អាស៊ាន​និង​វៀតណាម​។ ការ​ប្រកួត​ប្រជែង ​រវាងប្រទេស​​អាមេរិក​និង​ចិន​ នឹង​ឥទ្ធិពល​​ដល់​​​សកលលោក​​និង​អាស៊ាន​។ ម្យ៉ាង​ទៀត​ រវាង​បណ្តាប្រទេស​អាស៊ាន​​ជាមួយ​​​​ចិន​និង​អាមេរិក​ កំពុង​មាន​ក្រប​ខណ្ឌ​​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទាំង​​​​ទ្វេភាគី​និង​ពហុភាគី។ នេះជា​ខឿន​គ្រឹះធា​សំខាន់​ដើម្បី​រក្សា ​​ពង្រឹក និង​ជំរុញ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ រវាង​អាស៊ាន​ជាមួយ​​​ខឿន​សេដ្ឋកិច្ច​ធំទាំងពីរ​នេះ។​

អាស៊ាន​តែង​មាន​បំណង​​​តំបន់​អាស៊ី​ - ប៉ាស៊ី​ហ្វីក​មួយ​ សន្តិភាព​ ស្ថិរភាព​ វិបុលភាព​ សហប្រតិបត្តិការ​ ​​រួម​អភិវឌ្ឍន៍​​។ អាស៊ាន​​មាន​បំណង​សហប្រតិបត្តិការ​​អភិឌ្ឍន៍ ​រួម​មាន​ប្រយោជន៍​ ដើម្បី​ខឿន​សន្តិភាព​នៅ​តំបន់ ​និង​ការ​អភិវឌ្ឍ​​ទៅ​អនាគត​ នៃ​ដៃគូ​ទាំងឡាយ​ ក្នុងនោះ​​មាន​ប្រទេស​ចិននិង​អាមេរិក​ បណ្តា​ដៃ​គូ​សំខាន់​​ចំពោះ​អាស៊ាន​។ សព្វថ្ងៃ​ ពាណិជ្ជកម្ម​​ទ្វេទិស​ របស់​​វៀតណាម​ ជាមួយ​​ចិន​មាន​ទំហំ​ធំ​ ពាណិជ្ជកម្ម​​នឹង​អាមេរិក​ ក៏សែន​សំខាន់ដែរ​។ រុញ​ច្រាន​ជំងឺរាតត្បាតកូវិដ​ - ១៩​ ស្តារ​សេដ្ឋកិច្ច​ ជា​ភារកិច្ច​​ជួរ​មុខពីរ​ ជា​ផល​ប្រយោជន៍រួម​នៃ​សហគមន៍​អន្តរជាតិ​ នៃចិន​និង​អាមេរិក​។ វៀតណាម​មានបំណង​ប្រទេស​​ចិន​និង​អាមេរិក​ រួម​ពង្រីក​ចំណុច​រួម​ ឆ្លងកាត់​ភាព​ខុស​ប្លែក​​ កសាង​​ទំនុក​ចិត្ត​ ជំរុញ​សហប្រតិបត្តិការ​ ដើម្បី​ផល​ប្រយោជន៍​រួម​​នៃ​តំបន់និង​ពិភពលោក​។​

 

គណៈ​ប្រតិភូ​អន្តរជាតិ​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ពិសេស ​​​នៃ​អ្នក​ដឹក​នាំ​អាស៊ាន ​អំពី​បង្កើន​សិទ្ធិ​នារី​នា​សម័យ​យុគ​លេខ​។​ រូបថត៖ វ៉ាន់ឌេប ​-​ ទីភ្នាក់​ងារ​សារ​ព័​ត៌មានវៀតណាម​
 
លោកស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ​ប្រធាន​ក្រុម​ប្រឹក្សា​អន្តរសភា​​អាស៊ាន​ (AIPA) លើកទី​៤១ ថ្លែ​ង​​សុន្ទរកថា​​នៅ​កិច្ច​ប្រជុំ​ពិភាក្សា​​។ ​រូបថត៖ ​ទីភ្នាក់​ងារ​សារ​ព័​ត៌មានវៀតណាម

 សម័យ​​ប្រជុំ​ពិភាក្សា​នៃ​ថ្នាក់ដឹក​នាំ​អាស៊ាន ​ជាមួយ​នឹង​តំណាង​​យុវជន​អាស៊ាន​។ រូបថត៖ វ៉ាន់ឌេប ​-​ ទីភ្នាក់​ងារ​សារ​ព័​ត៌មានវៀតណាម​

សម័យ​​ប្រជុំ​ពិភាក្សា​នៃ​ថ្នាក់ដឹកនាំ​អាស៊ាន​ ជាមួយនឹង​ក្រុម​ប្រឹក្សា​ពីគ្រោះ​អាជីវកម្ម​​អាស៊ាន​ (ASEAN BAC)។ រូបថត៖ ​ទីភ្នាក់​ងារ​សារ​ព័​ត៌មានវៀតណាម

 លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក (Nguyen Xuan Phuc) ប្រធាន​អាស៊ាន​​ ​២០២០ អធិបតីនៃ​កិច្ច​ប្រជុំពិភាក្សា​​នៃ​ថ្នាក់ដឹកនាំ​អាស៊ាន ​ជាមួយនឹង​ក្រុម​ប្រឹក្សា​ពីគ្រោះ​​អាជីវកម្ម​អាស៊ាន​ (ASEAN BAC)។ រូបថត៖ ​ទីភ្នាក់​ងារ​សារ​ព័​ត៌មានវៀតណាម​​
 

 លោក​នាយក​រដ្ឋមន្រ្តី ង្វៀន ​ស្វឹនភុក (Nguyen Xuan Phuc) ប្រធាន​អាស៊ាន​២០២០ អធិបតី​នៃ​សន្និសីទ​កាសែត​ព័ត៌មាន ​អំពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៦​។ ​រូបថត៖ ​ទីភ្នាក់​ងារ​សារ​ព័​ត៌មានវៀតណាម

 ប្រធាន​បទ៖ “ផ្សារភ្ជាប់និង​ម្ចាស់ការ​បន្សាំ” ក្នុង​បរិបទ​ជំងឺរាតត្បាត​កូវិដ​ - ១៩ ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​២០២០ វៀតណាម​កំពុង​ខិតខំ​រួមនឹង​សមាជិក​អាស៊ាន​ អនុវត្ត​ផែនការ​ស្តារ​​ទូទៅ ​បន្ទាប់ពី​ជំងឺរាតត្បាត​កូវិដ - ​១៩, ​ប្រមូល​ផ្តុំ​ពង្រឹង​​​​សាមគ្គី​ ពង្រីក​តួនាទី​ស្នូល​របស់​អាស៊ាន​ ជំរុញ​រៀប​ចំ​សន្និសីទ​​ជាមួយនឹង​ចិន​​និង​អាមេរិក អំពី​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ជំងឺរាតត្បាត​ រក្សា​ដោះដូរ​អាជីវកម្ម,​ ធានា​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទំនិញ សេវាកម្ម​ បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់ប្រព័ន្ធ​ពាណិជ្ជកម្ម​ វិនិយោគ​ ជំរុញ​ស្តារ​សេដ្ឋកិច្ច​តំបន់និង​ពិភពលោក​។​

កសា​ងសមុទ្រ​ខាងកើត​ក្លាយ​ទៅ​ជា​តំបន់​សមុទ្រ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍

ឆ្លើយ​តប​សំណួរ​នៃ​អ្នក​សារព័ត៌មាន​ ពាក់ព័ន្ធដល់​ឥទ្ធិពល​នៃ​ជំងឺរាតត្បាត​កូវិដ - ​១៩ ចំពោះ​កម្មវិធី​របៀវរៈ​របស់​វៀតណាម ​អំពី​ការ​ចរចា​នូវ​បញ្ហា​ពាក់ព័ន្ធ​ដល់​សមុទ្រ​ខាងកើត​, បណ្តា​វិធានការ​ដែល​វៀតណាម​ នឹង​កំពុង​អនុវត្ត​ដើម្បី​សម្រេច​បាន​គោល​បំណង​ ​ក្នុង​អាណាត្តិ​ប្រធាន​អាស៊ាន​២០២០  លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹនភុក (Nguyen Xuan Phuc) អះអាង​ថា៖ សន្តិភាព​សន្តិសុខ ស្ថិរភាព​ នៅ​តំបន់​និយាយរួម​ នៅ​សមុទ្រខាងកើត​និយាយ​ដោយឡែក​ គឺជា​ផល​ប្រយោជន៍​និង​គោល​បំណង​រួម​នៃ​សហគមន៍​ បំផុត​គឺ​ចំពោះអាស៊ាន​។ ហេតុនោះហើយ រយៈ​ពេល​កន្លង​ អាស៊ាន​បាន​ខិតខំ​រួម​ចំណែក​ ចាប់​ពី​រក្សា​ការសន្ទនា​ ជំរុញ​សហប្រតិបត្តិការ រហូតដល់​កសាង​របប​ ក្រម​ប្រតិបត្តិការ​លើ​សមុទ្រខាងកើត​។

កិច្ច​ប្រជុំលើកនេះ អះអាង​សាឡើង​វិញ ​នូវ​ការប្តេជ្ញា​ចិត្ត​របស់​អាស៊ាន​ រួម​ចំណែក​កសាង​សមុទ្រខាងកើត​ ក្លាយទៅ​ជា​តំបន់​សមុទ្រ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​ សន្តិសុខ និង​សុវត្ថិភាព​ សក្តិ​សម​ជាមួយ​តួនាទី​ជា​ផ្នែក​សំខាន់មួយ​ក្នុង​ការ​ពិភាក្សា​នៃ​តំបន់។​

ជំងឺរាតត្បាត​កូវិដ​ - ១៩ ចំពោះ​មុខ​ធ្វើឱ្យ​​បង្អាក់​កិច្ច​ប្រជុំ​ ពិភាក្សា​អំពី​ការ​កសាង​ក្រម​ប្រតិបត្តិការ​លើសមុទ្រ​ខាងកើត​ រវាង​អាស៊ាន​និង​ចិន។ ក្នុង​​បរិបទ​នេះ វៀតណាម​​ខិត​ខំ​រួម​នឹង​អាស៊ាន​សហប្រតិបត្តិការ ​ជាមួយ​​ភាគីពាក់ព័ន្ធ​ ដើម្បី​សង្កត់​មិន​ឱ្យមាន​​​សកម្មភាព ​ធ្វើ​ឱ្យ​ស្មុគ​​ស្មាញ​ស្ថាន​ភាព​​លើសមុទ្រ​ គោរព​ច្បាប់​អន្តរជាតិ​ កសាង​សមុទ្រ​មួយ​សន្តិ​ភាព​ មិត្ត​ភាព សហប្រតិបត្តិការ​ អាកាសចរណ៍​​​នាវាចរណ៍​ដោយ​សេរី​​។ អនុវត្ត​ហ្មឹង​ម៉ាត់ សេចក្តី​ប្រកាស​អំពី​​​ប្រតិបត្តិការ ​នៃ​ភាគី​នានានៅ​​លើ​សមុទ្រ​ខាងកើត​​ និង​​ចរចា​ក្រមប្រតិបត្តិការ​​លើសមុទ្រ​ខាងកើត​សុពល​ភាព​ ប្រសិទ្ធភាព សមស្រប់​ច្បាប់​​អន្តរជាតិ​ ក្នុងនោះ​មាន​​អនុសញ្ញានៃ​​អង្គការ​សហប្រជាជាតិ ​អំពី​ច្បាប់​សមុទ្រ​១៩៨២ (UNCLOS ១៩៨២)៕


 

អត្ថបទ៖ កាសែតរូបភាព​វៀតណាម​សរុប​
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 


 

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top