អាស៊ានលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូ

អាស៊ាន

អាស៊ានលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូ

កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើកទី​៤០​ - ៤១ និង​កិច្ច​ប្រជុំកំពូល​ពាក់ព័ន្ធ​ ក្នុងនោះ​មាន​កិច្ច​ប្រជុំ​អាស៊ាន​ជាមួយនឹង​ដៃគូ​ដូចជា ​ចិន​ អាមេរិក ជប៉ុន កូរេខាងត្បូង​ ឥណ្ឌា កាណាដា អូស្ត្រាលី អង្គការ​សហប្រជាជាតិ​។ល។ បាន​បញ្ចប់​ប្រកបដោយ​លទ្ធផល​ជោគ​ជ័យ​ក្នុង​ប្លុក ​ក៏ដូចជា​ជាមួយនឹង​ដៃគូទាំងឡាយ​ គួសបញ្ជាក់មួយ​ឆ្នាំ​ជោគជ័យ​របស់អាស៊ាន​ ក្រោមស្មារតី​ អាស៊ាន​សកម្មភាព​ រួម​ដំណោះស្រាយ​បញ្ហាប្រឈម​។​

កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើកទី​៤០​ - ៤១ និង​កិច្ច​ប្រជុំកំពូល​ពាក់ព័ន្ធ​ ក្នុងនោះ​មាន​កិច្ច​ប្រជុំ​អាស៊ាន​ជាមួយនឹង​ដៃគូ​ដូចជា ​ចិន​ អាមេរិក ជប៉ុន កូរេខាងត្បូង​ ឥណ្ឌា កាណាដា អូស្ត្រាលី អង្គការ​សហប្រជាជាតិ​។ល។ បាន​បញ្ចប់​ប្រកបដោយ​លទ្ធផល​ជោគ​ជ័យ​ក្នុង​ប្លុក ​ក៏ដូចជា​ជាមួយនឹង​ដៃគូទាំងឡាយ​ គួសបញ្ជាក់មួយ​ឆ្នាំ​ជោគជ័យ​របស់អាស៊ាន​ ក្រោមស្មារតី​ អាស៊ាន​សកម្មភាព​ រួម​ដំណោះស្រាយ​បញ្ហាប្រឈម​។​

ជាក់ស្តែង​ នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៤០ ថ្នាក់ដឹកនាំ​អាស៊ាន​ផ្តោ​តពិភាក្សា​ទៅលើ​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​ ឆ្ពោះទៅ​រកសហគមន៍​អាស៊ាន​មួយ​ សាមគ្គី​និង​ស្វ័យ​ភាព​។ រីឯ​នៅ​កិច្ច​ប្រជុំកំពូល​​អាស៊ាន​លើកទី​៤១ ក៏ពិភាក្សា​ផ្តោត​លើ​ការ​ទំនាក់ទំនង​ការទូត​របស់​អាស៊ាន​ រចនាសម្ពន្ធ​និង​បញ្ហា​តំបន់ ​អន្តរជាតិ​យក​ចិត្តទុក​ដាក់រួម​​ តាម​រយៈ​នោះ​ អះអាង​បាន​តួនាទី​និង​ភារកិច្ច​របស់​អាស៊ានក្នុង​​បញ្ហា​អន្តជាតិ​និង​តំបន់​។

នៅ​កិច្ច​ប្រជុំ​លើកនេះ​ បាន​បង្ហាញ​ពី​ភាព​សាមគ្គី ​និង​តួនាទី​កណ្តាល​នៃ​សម្ពន្ធប្រទេស​អាស៊ីអាគ្នេយ៍​​ (អាស៊ាន)។ ក្នុង​បរិបទ​ស្មុគស្មាញ​និង​អស្ថេរភាព​ដូចបច្ចុប្បន្ន​ បណ្តា​ប្រទេស​សុទ្ធតែ​អំណះអំណាង ​អាស៊ាន​បាន​និង​កំពុ​ខិតខំ​ឆ្លងកាត់​ភាព​ទុក្ខលំបាក​ រក្សា​កំណើន​សហប្រតិបត្តិការ​ ជំរុញ​ស្តារ​ចីរភាព​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្នុងបរិបទ​សេដ្ឋកិច្ច​អន្តរជាតិ​និង​តំបន់​មានបំណែក​ពណ៌​ប្រផេះ​ជាច្រើន​ អាស៊ី​អាគ្នេយ៍​ពិត​ជា​ចំណុច​ភ្លឺ​ ជាមួយនឹង​ព្យាករណ៍​​កំណើន​សម្រេច ​៥,៣% នា​ឆ្នាំ​២០២២។ តភ្ជាប់​ផ្លូវ​គមនាគមន៍ពាណិជ្ជកម្ម ​បើក​ទ្វារ​សេដ្ឋកិច្ច​ ពង្រាយមាន​​ប្រសិទ្ធភាព​​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ជា​អាទិភាពមួយ​​ដែល​ប្រទេសនានាបាន​លើកឡើង ​ក្នុងការ​ខិតខំ​ប្រឹងប្រែង​រួម​ ស្តីពី​ការ​ស្តារ​ឡើងវិញ ​ក្រោយ​ជំងឺ​កូវិដ - ១៩។​

ដំណើរការ​កសាង​សហគមន៍​អាស៊ាន​ បន្ត​ជា​អាទិភាព​នៃប្រទេសទាំងឡាយ​ តែង​ទទួល​​បាន​ការ​គាំទ្រ​និង​ជំនួយ​របស់​ដៃគូ​ ក្រោម​គោល​ជំហរ​នយោបាយ​ - សន្តិសុខ​កត់ស្គាល់​អត្រា​ពង្រាយ​សម្រច​បាន​៩៨%​។ ជាពិសេស​ កិច្ចប្រជុំ​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ ស្តីពី​ការ​ពង្រាយ​យល់​ស្រ​ប​ចំណុច​ទាំង​៥ ស្តីពី​បញ្ហាប្រទេស​​មីយ៉ាន​ម៉ា និង​ប្រកាស​ស្តីពី​ការ​ Timor Leste សូម​ចូល​ជា​សមាជិក​អាស៊ាន​។​

ប្រធាន​គណៈ​ប្រតិភូ​អាស៊ាន​ និង​ថ្នាក់ដឹកនាំ​ដៃគូ​ថតរូប​អនុស្សាវរីយ៍។ រូបថត៖ យឿ​ងយ៉ាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ក្នុង​ទំនាក់ទំនង​ជាមួយ​នឹង​ដៃគូ​ក៏​មានការ​វិវត្តន៍​លម្អិ​ត​ជាក់ស្តែង​។ នេះ​ជា​លើក​ដំបូង​ ដែល​កិច្ច​​ប្រជុំ​កំពូល​អាស៊ាន ​​និង​ដៃគូ​បាន​រៀបចំ​​ជួប​ជុំ​ផ្ទាល់​ បន្ទាប់​ពី​៣ឆ្នាំ​ឈប់​​ដំណើរ​​ការ​ដោយ​សារ​ជំងឺកូវិត​។ ថ្នាក់​ដឹកនាំ​កំពូល​នៃ​រដ្ឋ​និង​រដ្ឋាភិបាល​ស្ទើរ​តែ​ទាំងអស់ បាន​អញ្ជើញ​មក​​ចូល​រួម​ ជ្រុយ​មួយ​សឱ្យ​ឃើញ​ថា​គោល​បំណង​និង​ការ​ប្តេជ្ញាចិត្ត​​នៃប្រទេសនានា ​បាន​តភ្ជាប់​ពិភាក្សា​​​ឡើ​ងវិញ​។ ជ្រុង​មួយ​ទៀត​ បង្ហាញ​ពី​ការ​យក​ចិត្តទុក​ដាក់​របស់​ដៃគូ​​ចំពោះ​អាស៊ាន​។​

លោក​នាយក​រដ្ឋមន្រ្តី​វៀតណាម ផាម​ មិញ​ជិញ (Pham Minh Chinh) ​ចូល​រួម​កិច្ច​ចរចា​សកល​អាស៊ាន​លើកទី​២។ រូបថត៖ យឿង​យ៉ាង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

គួរកត់​ស្គាល់​ ថ្នាក់​ដឹកនាំប្រទេស​នានា​ បាន​អនុម័ត​សេចក្តី​ប្រកាស​បង្កើត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្រ្ត​អាស៊ាន​និង​អាមេរិក ​អាស៊ាន​និង​ឥណ្ឌា​ ព្រមព្រៀង​លើ​គោលការណ៍​លើក​កម្ពស់​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្រ្ត​ជាមួយ​នឹង​កាណាដា​ កត់ស្គាល់​ការ​ស្នើសូម​របស់​កូរេខាងត្បូ​ងនិង​ជប៉ុន​ លើកកម្ពស់​ទំនាក់ទំនងជាមួយនឹង​អាស៊ាន​។​ ដៃគូ​​មួយ​ចំនួន ​ក៏សម្តែង​ពីគោល​បំណង​ចង់​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អបអរសាទរ​​​រំលឹក​ខួប​អនុស្សាវរីយ៍​​ជាមួយនឹង​អាស៊ាន​ដូចជា ​អបអរសាទរ​អនុស្សាវរីយ៍​លើកទី​៥០​ឆ្នាំ អាស៊ាន​​និង​ជប៉ុន​ នា​ឆ្នាំ២០២៣ និង​អបអរសាទរ​អនុស្សាវរីយ៍​លើកទី​៥០​ឆ្នាំ អាស៊ាន​និង​អូស្រ្តាលី​នា​ឆ្នាំ​២០២៤។​

ការ​ផ្តួច​ផ្តើម​គំនិត​ជិត​៩៨%​ ក្នុង​ក្រប​ខណ្ឌ​ស្តារ​អាស៊ានជាទូទៅ​ បាន​ដាក់ចូល​ពង្រាយ​ចំណុច​សំខាន់​ទាំង​៥ ស្តីពី​ប្រព័ន្ធ​សុខាភិបាល​ សន្តិសុខ​មនុស្ស​ សមាហរណកម្ម​សេចក្តី​ បង្វែ​អេឡិច​ត្រូនិក និង​អភិវឌ្ឍន៍​ចីរភាព​។ មូល​និធី​អាស៊ាន​ទប់ទល់​នឹង​ជំងឺកូវិដ​ - ១៩ បាន​ទូទាត់​ជា​ទឹក​ប្រាក់​ជាង​១០លាន​ដូល្លាអាមេរិក​ សម្រាប់ទិញ​វ៉ាក់សាំង​បង្ការ​កូវិដ​ - ១៩ ​ខាង​មុខនឹង​ទូទាត់​៧លាន​ដូល្លាអាមេរិក​ ទិញ​វ៉ាក់សាំង​ជំងឺ​អុត​​ស្វាយ។


ជាមួយ​ឯកសារ​សំខាន់​ៗ​ជាង​១០០ បាន​ចុះហត្ថលេខា​នៅ​កិច្ច​ប្រជុំ​កំពូល​ ក្នុងនោះ​គួរកត់​ស្គាល់​គឺ​សេចក្តីប្រកាសអបអរ​​អនុស្សាវរីយ៍​លើកទី​៥៥ ទិវា​បង្កើត​អាស៊ាន​, ប្រកាស​​ចក្ខុវិស័យ​អាស៊ាន​ រួម​ទប់​ស្កាត់​បញ្ហា​ប្រឈម, អនុម័ត​ក្រប​ខណ្ឌ​សហប្រតិបត្តិការ​ជាមួយ​ដៃគូចរចា​មួយ​ចំនួន​, សេចក្តីប្រកាសអបអរ​​អនុស្សាវរីយ៍​លើកទី​២០ ស្តីពី​ការ​ប្រតិបត្តិ​នៃភាគីពាក់ព័ន្ធនានា ​នៅ​សមុទ្រ​ខាងកើត​ (DOC)។ល។

បញ្ឆេះសម្រាប់​ឆ្នាំ​អាស៊ាន​២០២៣ ប្រធានាធិបតីឥណ្ឌូនេស៊ី​ Joko Widodo ទទួល​ញញួរ​ប្រធាន​ប្តូរ​វេន​ និង​ប្រកាស​ប្រធាន​បទ​ ​អាស៊ាន លំដាប់​និង​ចំណុច​ក្រហ​ម​នៃកំណើន​ កសាង​សហគមន៍​អាស៊ាន​ លើកក​ម្ពស់​​សមត្ថភាព​និង​ប្រសិទ្ធភាព​​សកម្មភាព​​របស់​អាស៊ាន​ ទំនាក់ទំនង​រវាង​អាស៊ាន​ជាមួយ​នឹង​ដៃគូ ពង្រឹង​សាមគ្គីភាព​ ក៏ដូចជា​ពង្រីក​តួនាទី​និង​គោល​ជំហរ​ របស់​អាស៊ាន ​នៅតំបន់​និង​សកលលោក​៕​

អត្ថបទ៖ កាសែតរូបភាពវៀតណាម​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រែសម្រួល៖ រីកើង

អាស៊ានកសាងខឿនកសិកម្មនិរន្តរភាព

អាស៊ានកសាងខឿនកសិកម្មនិរន្តរភាព

ខឿនកសិកម្មគឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ច នយោបាយ និងសង្គមនៃប្រទេសទាំងអស់ដែលជាមាជិក និងបណ្តាដៃគូក្នុងតំបន់។ 

Top