• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានប្តេជ្ញាកសាងសហគមន៍ខ្លួនទីពឹងខ្លួនប្រកបដោយបរិយាប័ន្ននិងយកប្រជាជនជាមជ្ឈភាព

គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានបើកនិងដំណើរការកិច្ចប្រជុំពិភាក្សាស្តីពីបញ្ហាអភិវឌ្ឍន៍សង្គម កាលពីថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ VNA

តាងនាមឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា អាស៊ានជានិច្ចកាលចាត់ទុកការអភិវឌ្ឍសង្គមជាអាទិភាពកំពូល ហើយប្តេជ្ញាកសាងសហគមន៍ខ្លួនទីពឹងខ្លួន និងយកមនុស្សជាមជ្ឈភាព ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។ អាស៊ានសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ទន្ទឹមនឹងនេះ សមាគមបានអនុវត្តវិធានការ និងគំនិតផ្តួចផ្តើមជាច្រើន តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដូចជា៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាពសង្គម និងការអភិវឌ្ឍក្របខ័ណ្ឌតំបន់ និងផែនការសកម្មភាពអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការពង្រឹងការការពារសង្គម សេចក្តីថ្លែងការណ៍អាស៊ានស្តីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ ផែនការសកម្មភាពរបស់គណៈកម្មាធិការអាស៊ានស្តីពីស្ត្រីដំណាក់កាល ២០២១-២០២៥...។

តំណាងឱ្យវៀតណាមថ្លែងមតិ ទីប្រឹក្សាលោកស្រី Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលដាក់ប្រជាជនជាកម្មវត្ថុផងនិងជាគោលដៅ កម្លាំងជំរុញក្នុងគោលនយោបាយអភិវឌ្ឍន៍ទាំងអស់។ លោកស្រី Le Thi Minh Thoa បានអះអាងសារជាថ្មីថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងលើកកំពស់ការអភិវឌ្ឍសង្គម ធានាសិទ្ធិរបស់ប្រជាជន និងសហប្រតិបត្តិការជាមួយប្រទេស និងដៃគូនានាក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកុំឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top