• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២៖ វៀតណាមជាប់ចំណាត់ថ្នាក់ទី៣

នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ក្រុមកីឡាជនពិការវៀតណាម បានចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាចំនួន ៨/១៤ ដណ្តើមបានមេដាយចំនួន ១៨៣គ្រឿង ដែលក្នុងនោះមេដាយមាស ៦៥ គ្រឿង មេដាយប្រាក់ ៦២ គ្រឿងនិងមេដាយសំរឹទ្ធ ៥៦ គ្រឿងលើសពីគោលដៅដែលបានកំណត់ និងជាស្នាដៃខ្ពស់បំផុតចាប់តាំងពីការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះកាលពីឆ្នាំ ២០០៣ មក។
  ទង់ជាតិវៀតណាមត្រូវបានបង្ហូតឡើងក្នុងពិធីប្រគល់មេដាយនៅអាស៊ានប៉ារ៉ាហ្គេម ១១។ (រូបថត៖ TTXVN)  

បន្ទាប់ពីការប្រកួតដ៏គគ្រឹកគគ្រេងអស់រយៈពេលជាងមួយសប្តាហ៍ ព្រឹត្តិការណ៍កីឡាសម្រាប់ជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១១ បានបិទបញ្ចប់ជាផ្លូវដោយពិធីបិទក្រោមប្រធានបទ "យើងឈ្នះទាំងអស់គ្នា" ដែលត្រូវបានប្រារព្ធឡើងនៅកីឡាដ្ឋាន Manahan ទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី។ ថ្លែងក្នុងពិធីបិទនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីពិតជាមានមោទនភាពដោយបានធ្វើជាប្រទេសម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះកីឡាករកីឡាការិនីទាំង ១.២៤៨ នាក់ មកពីបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមព្រឹត្តិការណ៍កីឡាតំបន់នេះ។ ប្រមុខរដ្ឋឥណ្ឌូណេស៊ីក៏បានចាត់ទុកដែរថា ចំណងសាមគ្គីភាពរវាងប្រទេសអាស៊ីអាគ្នេយ៍នានា ដែលបង្ហាញតាមរយៈកីឡាករកីឡាការិនីនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នឹងជា “កម្លាំងដ៏ធំធេងសម្រាប់តំបន់ និងជនពិការ”។

នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ក្រុមកីឡាជនពិការវៀតណាម បានចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាចំនួន ៨/១៤ ដណ្តើមបានមេដាយចំនួន ១៨៣គ្រឿង ដែលក្នុងនោះមេដាយមាស ៦៥ គ្រឿង មេដាយប្រាក់ ៦២ គ្រឿងនិងមេដាយសំរឹទ្ធ ៥៦ គ្រឿងលើសពីគោលដៅដែលបានកំណត់ និងជាស្នាដៃខ្ពស់បំផុតចាប់តាំងពីការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះកាលពីឆ្នាំ ២០០៣ មក។ ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៣ សរុប បន្ទាប់ពីប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងប្រទេសថៃ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top