ទេសចរណ៍ អាថ៌កំបាំងបង្គោលសិលាវត្តយ៉ាម (Dam) 14/01/2019 ឆ្លងកាត់សម័យកាលជិត១០០០ឆ្នាំ បង្គោលសិលាមានក្បាច់រចនាពិសេស បានទទួលស្គាល់ជារតនវត្ថុជាតិស្ថិតនៅវត្តយ៉ាម (Dam) ចំណុះឃុំណាមសើន (Nam Son) (ក្រុងបាក់និញ - Bac Ninh) បង្កប់នូវអាថ៌កំបាំងបូកជាមួយរឿងនិទានប្រជាប្រិយពិតឬមិនពិត បង្កើតជាភាពទាក់ទាញចិត្តភ្ញៀវទេសចរមកពីចតុទិស។ តាមឯកសារប្រវត្តិសាស្រ្ត វត្តយ៉ាម (Dam) នៅមានឈ្មោះហៅផ្សេងថា កាញឡុងដុងខាញ់ (Canh Long Dong Khanh) ដាយឡាមទឺ (Dai Lam Tu) ជាមជ្ឈមណ្ឌលពុទ្ធសាសនាធំ ជាមហារម្មណីយដ្ឋាននៃសម័យរាជការលី (Ly) (១០០៩ - ១០២៥) អគ្គមហេសីអ៊ីឡាន (Y Lan) ជ្រើសផ្ទាល់តំបន់ដី សម្រាប់ការសាងសង់ ចាប់ពីឆ្នាំ១០៨៦ ធ្វើសម្រេចនៅឆ្នាំ១០៩៤។ កាលដើមវត្តអារាមមាន១២ល្វែង សម័យក្រោយបានជួសជួលជាទម្រង់ធំ ឡើងដល់១០០ល្វែង។ ឆ្លងកាត់បម្រែបម្រួលសម័យកាល សំណង់ស្ថាបត្យកម្មបុរាណទាំងអស់នៃវត្តយ៉ាម (Dam) បាត់បង់ទៅអស់ នៅតែស្លាកស្នាមគ្រប់សម្រាប់រំលឹកអំពីសម្រស់ស្រស់ស្អាត នៃមហាអារាមបុរាណ។ ក្នុងនោះ នៅមានរាងដូចដើម ត្រូវនិយាយដល់បង្គោលសិលារាប់ពាន់ឆ្នាំ ឈរសន្ធឹងនៅខាងក្រៅបរិវេណវត្ត។ បង្គោលសិលានេះ មានកម្ពស់ប្រហែល៥ម៉ែត្រ ខ្នងផ្អែកភ្នំដាយឡាម (Dai Lam) (ភ្នំយ៉ាម - Dam) មុខឆ្ពោះទៅទិសខាងកើត រចនារួមមានពីរចំណែក។ ចំណែកជើងបង្គោលរាងបួនជ្រុងទំហំ២ម៉ែត្រ។ ចំណែកខាងចុងរាងមូលមានរង្វាស់ឡើងដល់១,៥ម៉ែត្រ។ ចំណុចពិសេសបំផុតនៅលើបង្គោលសិលា គឺរូបនាគចម្លាក់មួយគូនាសម័យរាជការលី (Ly) ដ៏ស្រស់ស្អាត។ ក្បាលនាគអើតពាំគ្រាប់គជ់។ ខ្លួននាគព័ទ្ធពេនរាងអក្សរ S ព័ទ្ធព័ន្ធជុំវិញបង្គោលសិលា កន្ទុយទាំងគូត្រកួញគ្នា។ ទាំងស្នាក់ស្នាមតូចបំផុតដូចជាស្រកានាគ ជើងនាគ ក្រចកមុតស្រួច ក៏បានអ្នកចម្លាក់ឆ្លាក់យ៉ាងផ្ចិតផ្ចង់ដែរ។ អ្នកស្រុកតំបន់បាក់និញ (Bac Ninh) តែងអុជធូបនៅបង្គោលសិលាបុរាណនាថ្ងៃពេញបូណ៌មី និងថ្ងៃ១ជារៀងរាល់ខែ។ ឆ្លងកាត់ពេលវេលា បង្គោលសិលាពិសេសនេះ នៅឈរសន្ធឹងក្នុងបរិវេណវត្តយ៉ាម (Dam)។ មនុស្សគ្រប់គ្នា មានមតិថាបង្គោលសិលាមានខ្នាតធំនេះ បានធ្វើអំពីថ្មនៅតំបន់ផ្សេង ទាំងស្រុងនឹងថ្មនៅភូមិសាស្រ្តនេះ។ គូនាគសម័យរាជការលី (Ly) បានឆ្លាក់លើ សិលា ជាចំណុចពិសេសលើបង្គោលសិលារាប់ពាន់ឆ្នាំ។ តួខ្លួននាគព័ទ្ធព័ន្ធរាងរូបអក្សរ S ជុំវិញបង្គោល កន្ទុយទាំងគូត្រកួញគ្នាលើបង្គោល។ មានស្នាកស្នាមនៅម្តុំបង្គោលសិលា ដូចជាតឹកតាងអំពីអត្ថិភាពនៃសំណង់ស្ថាបត្យកម្មវត្តបុរាណ រុងរឿងសម័យរាជការលី (Ly)។ ផ្លូវឡើងទៅកាន់បង្គោលសិលាបុរាណវត្តយ៉ាម (Dam) ដើរតាមខ្នងភ្នំចោត។ បង្គោលសិលាវត្តយ៉ាម (Dam) ស្ថាបត្យកម្មរុងរឿង ពិសេសបំផុតនៃសម័យរាជការលី (Ly) នៅរក្សាបានដល់ជំនាន់ក្រោយ។ ដោយសាមិននៅដូចដើម ទើបបង្គោលសិលាពិសិដ្ឋនេះ នៅជាអាថ៌កំបាំង ទាក់ទាញអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ខិតខំបំភ្លឺអំពីអត្ថន័យពិតប្រាកដរបស់វា ជាមួយនឹងពាក្យចចាំអារាមជាច្រើន។ ផ្តោតលើរូបរាង រចនាប្រហាក់ប្រហែល និងមានទ្រឹស្តីថាបង្គោលសិលាវត្តយ៉ាម (Dam) ជាលិង្គ។ បើផ្អែកទៅលើស្លាកស្នាមរន្ធប្រហោងបន្សល់ទុកនៅចំណែកខាងលើ នៃបង្គោលសិលា មនុស្សយ៉ាងច្រើនចាត់ទុកជារន្ធប្រហោងបច្ចេកទេស និងជាសសរទ្រូងទ្រស្ថាបត្យកម្មផ្កាឈូករីក ឬវត្តតូចមួយនៅពីលើ។ ចំពោះគូនាគក៏ក្លាយជាប្រធានបទជជែកគ្នា នៃមនុស្សទាំងឡាយ។ ភាគច្រើននិយាយថាគូនាគអំណាចកំពុងពាំគ្រាប់គជ់ តែមនុស្សខ្លះផ្អែកទៅលើស្រកានាគបានឆ្លាក់បញ្ច្រាស់លើដងខ្លួននាគ សឲ្យឃើញថាគូនាគជានិមិ្មតសញ្ញានៃភាពរុងរឿង និងរូបរង្វង់មូលនៅលើនោះជាពងស៊ុត។ល។ ទោះបីមានទ្រឹស្តីផ្សេងគ្នា តែទ្រឹស្តីទាំងអស់សុទ្ធតែមានចំណុចរួម បង្គោលសិលាស្អាតនេះ ជាសំណង់ស្ថាបត្យកម្មរុងរឿងពិសេស នៃសម័យរាជការលី (Ly) នៅរក្សាជូនបច្ឆាជនជំនាន់ក្រោយ៕ អនុវត្ត៖ វៀតគឿង

ឆ្លងកាត់សម័យកាលជិត១០០០ឆ្នាំ បង្គោលសិលាមានក្បាច់រចនាពិសេស បានទទួលស្គាល់ជារតនវត្ថុជាតិស្ថិតនៅវត្តយ៉ាម (Dam) ចំណុះឃុំណាមសើន (Nam Son) (ក្រុងបាក់និញ - Bac Ninh) បង្កប់នូវអាថ៌កំបាំងបូកជាមួយរឿងនិទានប្រជាប្រិយពិតឬមិនពិត បង្កើតជាភាពទាក់ទាញចិត្តភ្ញៀវទេសចរមកពីចតុទិស។ តាមឯកសារប្រវត្តិសាស្រ្ត វត្តយ៉ាម (Dam) នៅមានឈ្មោះហៅផ្សេងថា កាញឡុងដុងខាញ់ (Canh Long Dong Khanh) ដាយឡាមទឺ (Dai Lam Tu) ជាមជ្ឈមណ្ឌលពុទ្ធសាសនាធំ ជាមហារម្មណីយដ្ឋាននៃសម័យរាជការលី (Ly) (១០០៩ - ១០២៥) អគ្គមហេសីអ៊ីឡាន (Y Lan) ជ្រើសផ្ទាល់តំបន់ដី សម្រាប់ការសាងសង់ ចាប់ពីឆ្នាំ១០៨៦ ធ្វើសម្រេចនៅឆ្នាំ១០៩៤។ កាលដើមវត្តអារាមមាន១២ល្វែង សម័យក្រោយបានជួសជួលជាទម្រង់ធំ ឡើងដល់១០០ល្វែង។ ឆ្លងកាត់បម្រែបម្រួលសម័យកាល សំណង់ស្ថាបត្យកម្មបុរាណទាំងអស់នៃវត្តយ៉ាម (Dam) បាត់បង់ទៅអស់ នៅតែស្លាកស្នាមគ្រប់សម្រាប់រំលឹកអំពីសម្រស់ស្រស់ស្អាត នៃមហាអារាមបុរាណ។ ក្នុងនោះ នៅមានរាងដូចដើម ត្រូវនិយាយដល់បង្គោលសិលារាប់ពាន់ឆ្នាំ ឈរសន្ធឹងនៅខាងក្រៅបរិវេណវត្ត។ បង្គោលសិលានេះ មានកម្ពស់ប្រហែល៥ម៉ែត្រ ខ្នងផ្អែកភ្នំដាយឡាម (Dai Lam) (ភ្នំយ៉ាម - Dam) មុខឆ្ពោះទៅទិសខាងកើត រចនារួមមានពីរចំណែក។ ចំណែកជើងបង្គោលរាងបួនជ្រុងទំហំ២ម៉ែត្រ។ ចំណែកខាងចុងរាងមូលមានរង្វាស់ឡើងដល់១,៥ម៉ែត្រ។ ចំណុចពិសេសបំផុតនៅលើបង្គោលសិលា គឺរូបនាគចម្លាក់មួយគូនាសម័យរាជការលី (Ly) ដ៏ស្រស់ស្អាត។ ក្បាលនាគអើតពាំគ្រាប់គជ់។ ខ្លួននាគព័ទ្ធពេនរាងអក្សរ S ព័ទ្ធព័ន្ធជុំវិញបង្គោលសិលា កន្ទុយទាំងគូត្រកួញគ្នា។ ទាំងស្នាក់ស្នាមតូចបំផុតដូចជាស្រកានាគ ជើងនាគ ក្រចកមុតស្រួច ក៏បានអ្នកចម្លាក់ឆ្លាក់យ៉ាងផ្ចិតផ្ចង់ដែរ។ អ្នកស្រុកតំបន់បាក់និញ (Bac Ninh) តែងអុជធូបនៅបង្គោលសិលាបុរាណនាថ្ងៃពេញបូណ៌មី និងថ្ងៃ១ជារៀងរាល់ខែ។ ឆ្លងកាត់ពេលវេលា បង្គោលសិលាពិសេសនេះ នៅឈរសន្ធឹងក្នុងបរិវេណវត្តយ៉ាម (Dam)។ មនុស្សគ្រប់គ្នា មានមតិថាបង្គោលសិលាមានខ្នាតធំនេះ បានធ្វើអំពីថ្មនៅតំបន់ផ្សេង ទាំងស្រុងនឹងថ្មនៅភូមិសាស្រ្តនេះ។ គូនាគសម័យរាជការលី (Ly) បានឆ្លាក់លើ សិលា ជាចំណុចពិសេសលើបង្គោលសិលារាប់ពាន់ឆ្នាំ។ តួខ្លួននាគព័ទ្ធព័ន្ធរាងរូបអក្សរ S ជុំវិញបង្គោល កន្ទុយទាំងគូត្រកួញគ្នាលើបង្គោល។ មានស្នាកស្នាមនៅម្តុំបង្គោលសិលា ដូចជាតឹកតាងអំពីអត្ថិភាពនៃសំណង់ស្ថាបត្យកម្មវត្តបុរាណ រុងរឿងសម័យរាជការលី (Ly)។ ផ្លូវឡើងទៅកាន់បង្គោលសិលាបុរាណវត្តយ៉ាម (Dam) ដើរតាមខ្នងភ្នំចោត។ បង្គោលសិលាវត្តយ៉ាម (Dam) ស្ថាបត្យកម្មរុងរឿង ពិសេសបំផុតនៃសម័យរាជការលី (Ly) នៅរក្សាបានដល់ជំនាន់ក្រោយ។ ដោយសាមិននៅដូចដើម ទើបបង្គោលសិលាពិសិដ្ឋនេះ នៅជាអាថ៌កំបាំង ទាក់ទាញអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ខិតខំបំភ្លឺអំពីអត្ថន័យពិតប្រាកដរបស់វា ជាមួយនឹងពាក្យចចាំអារាមជាច្រើន។ ផ្តោតលើរូបរាង រចនាប្រហាក់ប្រហែល និងមានទ្រឹស្តីថាបង្គោលសិលាវត្តយ៉ាម (Dam) ជាលិង្គ។ បើផ្អែកទៅលើស្លាកស្នាមរន្ធប្រហោងបន្សល់ទុកនៅចំណែកខាងលើ នៃបង្គោលសិលា មនុស្សយ៉ាងច្រើនចាត់ទុកជារន្ធប្រហោងបច្ចេកទេស និងជាសសរទ្រូងទ្រស្ថាបត្យកម្មផ្កាឈូករីក ឬវត្តតូចមួយនៅពីលើ។ ចំពោះគូនាគក៏ក្លាយជាប្រធានបទជជែកគ្នា នៃមនុស្សទាំងឡាយ។ ភាគច្រើននិយាយថាគូនាគអំណាចកំពុងពាំគ្រាប់គជ់ តែមនុស្សខ្លះផ្អែកទៅលើស្រកានាគបានឆ្លាក់បញ្ច្រាស់លើដងខ្លួននាគ សឲ្យឃើញថាគូនាគជានិមិ្មតសញ្ញានៃភាពរុងរឿង និងរូបរង្វង់មូលនៅលើនោះជាពងស៊ុត។ល។ ទោះបីមានទ្រឹស្តីផ្សេងគ្នា តែទ្រឹស្តីទាំងអស់សុទ្ធតែមានចំណុចរួម បង្គោលសិលាស្អាតនេះ ជាសំណង់ស្ថាបត្យកម្មរុងរឿងពិសេស នៃសម័យរាជការលី (Ly) នៅរក្សាជូនបច្ឆាជនជំនាន់ក្រោយ៕ អនុវត្ត៖ វៀតគឿង
អត្ថបទផ្សេងទៀត ឧទ្យានជាតិ កាតបា (Cat Ba) - "សួតបៃតង" កណ្តាលសមុទ្រ01/05/2024ទេសចរណ៍ឧទ្យានជាតិ កាតបា (Cat Ba) គឺជាតំបន់បម្រុងជីវមណ្ឌលមួយធំបំផុតក្នុងប្រទេសវៀតណាម និងពិភពលោក។ អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី22/03/2024ទេសចរណ៍ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់10/03/2024ទេសចរណ៍ម៉ុកចូវ (Moc Chau) - ទិសដៅធម្មជាតិឈានមុខគេក្នុងតំបន់អាស៊ី ឆ្នាំ២០២៣16/01/2024ទេសចរណ៍"វិមាន" ថ្មដុះនៅខាងដើមនៃមាតុភូមិ05/01/2024ទេសចរណ៍ភាពចម្លែកនៃរូបភាពឆ្នេរសមុទ្រ ដាញ៉ៃ (Da Nhay)16/10/2023ទេសចរណ៍សារមន្ទីរកុលាលភាជន៍បុរាណទន្លេហឿង (Huong)៖ ទីតាំងរក្សាតម្លៃវប្បធម៌ពិសេសក្រុងហ្វេ25/09/2023ទេសចរណ៍ អត្ថបទផ្សេងទៀត