អភិរក្សសម្លៀកបំពាក់សម័យរាជការង្វៀន (Nguyen)

ម៉ូដសម្លៀកបំពាក់

អភិរក្សសម្លៀកបំពាក់សម័យរាជការង្វៀន (Nguyen)

 

តាំងពិព័រណ៍​​ “សម្លៀកបំពាក់​សម័យ​រាជការង្វៀន (Nguyen)​​” បាន​​ប្រព្រឹត្តទៅ​នៅ ​Mu Lala Art Space ក្រុង​ហាណូយ​ នាំមក​ជូន​​អ្នកទស្សនា​​នូវ​បរិយាកាស​​វប្បធម៌​ ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ អត្តសញ្ញាណ​​​ជាតិ​។ ការតាំង​ពិព័រណ៍​ មាន​ស្នា​ដៃ​ រចនាម៉ូដ​សម្លៀក​បំពាក់​សម័យ​កាលរាជការ​ង្វៀន (Nguyen) បាន​អភិរក្ស​ដោយ​ពាណិជ្ជ​សញ្ញា​​ចំនួន២​ ធ្វី​ត្រុង​ង្វៀត (Thuy Trung Nguyet) និង​ដាយ​ណាម​ចឹន​អាញ​ (Dai Nam Chan Anh) ​ដែល​​​បង្កើតដោយ​​លោក​ស្រី ​ង្វៀន ធី​ក្វិញ​ង៉ា (Nguyen Thi Quynh Nga)​​។​

លោកស្រី​ង្វៀន ​ធី​ក្វិញ​​ង៉ា (Nguyen Thi Quynh Nga)​ ​រៀប​រាប់​ថា​៖ “​ខ្ញុំ​​មិនត្រឹមតែ​ជាអ្នក​រចនាម៉ូដសម្លៀកបំពាក់​​វៀតណាម​​ម្នាក់ ប្រការ​​ដែល​ខ្ញុំ​ធ្វើ​គឺគ្រាន់តែ​ចង់​ស្វែង​​យល់​​អំពី​អតីតកាល​ និង​បង្ហាញ​​រូបភាព​​សម្លៀក​បំពាក់​​វៀតណាម​​បុរាណ​តែប៉ុណ្ណោះ​​។​ ប៉ុន្តែ​ ខ្ញុំ​ក៏​បាន​ដាក់​ដាំ​លើ​ស្នាដៃ​​សម្លៀកបំពាក់​នូវ​ឯកត្តកម្ម​ ដូចជា​​របៀប​​លាយ​ចម្រុះ​​ពណ៌​ គំនូរ​ព្រាង​ក្បាច់​រចនា។ល។​”


 

តាំងពិព័រណ៍​បាន​នាំ​យក​ស្នាដៃ​សម្រង់​ចេញ​ដោយ​ការសិក្សា​ឯកជន​ ក៏ដូចជា​ការ​សហការ​ជាមួយនឹងលោកស្រី​ ​​ង្វៀន​ ធី​ក្វិញ​ង៉ា​ (Nguyen Thi Quynh Nga) ខាង​ផ្នែក​សម្លៀកបំពាក់​​សម័យរាជការ​ង្វៀន​ (Nguyen)​។ ទី​នេះ អ្នក​ទស្សនា​មិន​ត្រឹម​តែ​បាន​ទស្សនា​ស្នាដៃ ​ដែល​បាន​សិក្សា​​និង​គ្រប់​គ្រង​ផលិតកម្ម ​ដោយ​ពាណិជ្ជ​សញ្ញា​ធ្វី​ត្រុង​ង្វៀន (Thuy Trung Nguyen) និង​ដាយ​ណាម​ចឹន​អាញ (Dai Nam Chan Anh)​។ ក្នុងនោះ​ចំណាប់​អារម្មណ៍​ គឺ​វត្ថុតាង ​អាវ​ញឹត​ប៊ិញ (Nhat Binh) ជា​របស់​លោក​យាយ​ ផាន​ធីតេប​ (Phan Thi Tiep) លោក​យាយ​ជា​ភរិយា​នៃមន្រ្តី​ម្នាក់នៅ​សម័យ​រាជការ​ង្វៀន​ (Nguyen) លោក​តា ​កាវ​ស្វឹនយុក (Cao Xuan Duc)។ អាវ​នេះ​ជា​សម្លៀកបំពាក់​​ដែល​រាជការ​ង្វៀន (Nguyen) ​ប្រទាន​ជូន​ ពេល​លោក​យាយ​​មាន​តំណែង​​នាម​ជា​​លោក​ជំទាវ​ឯក​​។ គំនូរ​រចនាភ្ជាប់នឹង​​​អាវ ​ជា​ការរចនា​របស់​លោក​យាយ​ ដាក់​ឱ្យ​​ដេរប៉ាក់​​នៅ​បរទេស​ ក្រោយ​មក​ទើប​ផ្ញើ​​មក​វៀតណាម ​ធ្វើបន្ត​ទៀត​​។ ដោយ​​ឡែក ​កអាវ​ បាន​រាជការ​ង្វៀន (Nguyen) បង្គាប់​​ឱ្យ​​ជាង​ដេរប៉ាក់​​នៅ​ភូមិភាគ​ខាង​ជើង​ ជាអ្នក​ធ្វើ​និង​កាត់ដេរអាវ ​ញឹតប៊ិញ (Nhat Binh) ​នេះ​។​

 

ទន្ទឹមនោះ​ អ្នកទស្សនា​នៅ​អាច​ស្វែង​យល់​បន្ថែម​អំពី​សម្លៀកបំពាក់​នៃ​ស្រទាប់​វណ្ណៈ​​ផ្សេង​​នា​​សម័យ​រាជការ​ង្វៀន (Nguyen) តាម​រយៈ​ស្នាដៃ​​របស់​លោក​ស្រី ​ក្វិញ​ង៉ា (Quynh Nga) ជាអ្នក​​​បាន​​ស្វែងយល់​និង​អភិរក្ស​​ គួប​ផ្សំជាមួយ​​ចំណុច​​ពិសេស ​រវាង​វប្បធម៌បុរាណ​​​និង​ឯកត្តភាព​​ច្នៃប្រតិដ្ឋ​ ដែល​ពោរពេញទៅ​ដោយ​​ភាព​ប្លែក​ៗ​។ អាវ​ដែល​​លោក​ស្រី​​រចនា​ឡើង​វិញ​ ជា​​អាវ​​​គ្មានកមិន​​​ដូចអាវ​​ប្រពៃណី​ទៀត​ ជំនួស​​ទៅដោយ​​កអាវ​ទំនើបរង្វង់មូល​​។ នេះ​ជា​ចំណុច​លម្អិត​កែប្រែ​ទស្សនាទាន​​អំពី​សម្រស់​ស្អាត​​នៃជនជាតិ​វៀតណាម​ នៅ​ឆ្នាំ​៣០​នៃ​សតវត្សរ៍​​មុន​ ពេល​លោក​ខាង​លិច​ឈ្លាន​ពាន​ នាំ​ឱ្យ​មានការ​​​រួម​ប្រាស្រ័យ​វប្បធម៌​។​


 

ដោយ​គោល​បំណង​អភិរក្ស​នៅ​អ្វី​ដែល​ដូនតាបន្សល់ទុក​មក​ តាមសមត្ថភាព​សិក្សា​ដែល​ភ្ជាប់នឹង​ប្រវត្តិសាស្រ្ត​ ជួយ​ឱ្យ​ភ្ញៀវ​ទេសចរ​មើល​ឃើញ​នូវ​រូបភាព​ចាស់​ ដែលត្រូវ​សាប​សូន្យ​តាម​ពេលវេលា​ នៅទី​​តាំងពិព័រណ៍នេះ លោកស្រី​​ក្វិញ​ង៉ា (Quynh Nga) ​នៅ​មានដាក់​តាំង​​​វត្ថុបុរាណ​​នាសម័យ​រាជការ​ង្វៀន (Nguyen) ក្នុង​នោះ​មាន​ក្រាសសិតសក់ កងដៃ និង​ឆត្រ​ ត្រូវ​​ចំណាយ​ពេល​វេលា​យ៉ាងច្រើន​ដើម្បី​ប្រមូល​វា​។​

ទស្សនា​នៅ​បរិយាកាស​តាំងពិព័រណ៍​សម្លៀកបំពាក់​ សម័យ​រាជការ​ង្វៀន​ (Nguyen) ប្អូន​ ង្វៀន ​ត្រាមី (Nguyen Tra Mi) ​ជា​និស្សិត​​សកលវិទ្យាល័យ​សេដ្ឋកិច្ច​ប្រជា​មាតុភូមិ​ (ហាណូយ​) (Kinh Te Quoc Dan) ​ឱ្យ​ដឹងថា​​៖ ប៉ុន្មាន​ឆ្នាំ​​ថ្មី​នេះ ប្អូន​បាន​​ឃើញ​​បងៗ​​ស្លៀក​សម្លៀក​បំពាក់​​បុរាណ​​​ថតរូប​អនុស្សាវរីយ៍​ ឃើញ​ស្អាត​ជក់ចិត្ត​ណាស់​ ប៉ុន្តែ​ប្អូន​​មិនទាន់​មាន​ពេលវេលា​ ​ស្វែងយល់​​អំពី​ប្រវត្តិ​សម្លៀក​បំពាក់​នេះ​។ បរិយាកាលតាំង​នេះ​ជួយ​ឱ្យ​ប្អូន​យល់​​ច្បាស់​ជាង​ អំពី​​​សម្លៀកបំពាក់​ប្រពៃណី​​”៕

អត្ថបទ៖ ងឹន​ហា

រូបថត៖ ខាញ់ឡុង​

បច្ចេកទេសក្រាហ្វិក៖​ ង្វៀន​ហាញ​

ប្រែសម្រួល​៖ រីកើង​


អត្ថបទ៖ ងឹនហា រូបថត៖ ខាញ់ឡុង បច្ចេកទេសក្រាហ្វិក៖ ង្វៀនហាញ ប្រែសម្រួល៖ រីកើង

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top