តាំងពិព័រណ៍ “សម្លៀកបំពាក់សម័យរាជការង្វៀន (Nguyen)” បានប្រព្រឹត្តទៅនៅ Mu Lala Art Space ក្រុងហាណូយ នាំមកជូនអ្នកទស្សនានូវបរិយាកាសវប្បធម៌ ពោរពេញទៅដោយអត្ថន័យ អត្តសញ្ញាណជាតិ។ ការតាំងពិព័រណ៍ មានស្នាដៃ រចនាម៉ូដសម្លៀកបំពាក់សម័យកាលរាជការង្វៀន (Nguyen) បានអភិរក្សដោយពាណិជ្ជសញ្ញាចំនួន២ ធ្វីត្រុងង្វៀត (Thuy Trung Nguyet) និងដាយណាមចឹនអាញ (Dai Nam Chan Anh) ដែលបង្កើតដោយលោកស្រី ង្វៀន ធីក្វិញង៉ា (Nguyen Thi Quynh Nga)។
លោកស្រីង្វៀន ធីក្វិញង៉ា (Nguyen Thi Quynh Nga) រៀបរាប់ថា៖ “ខ្ញុំមិនត្រឹមតែជាអ្នករចនាម៉ូដសម្លៀកបំពាក់វៀតណាមម្នាក់ ប្រការដែលខ្ញុំធ្វើគឺគ្រាន់តែចង់ស្វែងយល់អំពីអតីតកាល និងបង្ហាញរូបភាពសម្លៀកបំពាក់វៀតណាមបុរាណតែប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំក៏បានដាក់ដាំលើស្នាដៃសម្លៀកបំពាក់នូវឯកត្តកម្ម ដូចជារបៀបលាយចម្រុះពណ៌ គំនូរព្រាងក្បាច់រចនា។ល។”
តាំងពិព័រណ៍បាននាំយកស្នាដៃសម្រង់ចេញដោយការសិក្សាឯកជន ក៏ដូចជាការសហការជាមួយនឹងលោកស្រី ង្វៀន ធីក្វិញង៉ា (Nguyen Thi Quynh Nga) ខាងផ្នែកសម្លៀកបំពាក់សម័យរាជការង្វៀន (Nguyen)។ ទីនេះ អ្នកទស្សនាមិនត្រឹមតែបានទស្សនាស្នាដៃ ដែលបានសិក្សានិងគ្រប់គ្រងផលិតកម្ម ដោយពាណិជ្ជសញ្ញាធ្វីត្រុងង្វៀន (Thuy Trung Nguyen) និងដាយណាមចឹនអាញ (Dai Nam Chan Anh)។ ក្នុងនោះចំណាប់អារម្មណ៍ គឺវត្ថុតាង អាវញឹតប៊ិញ (Nhat Binh) ជារបស់លោកយាយ ផានធីតេប (Phan Thi Tiep) លោកយាយជាភរិយានៃមន្រ្តីម្នាក់នៅសម័យរាជការង្វៀន (Nguyen) លោកតា កាវស្វឹនយុក (Cao Xuan Duc)។ អាវនេះជាសម្លៀកបំពាក់ដែលរាជការង្វៀន (Nguyen) ប្រទានជូន ពេលលោកយាយមានតំណែងនាមជាលោកជំទាវឯក។ គំនូររចនាភ្ជាប់នឹងអាវ ជាការរចនារបស់លោកយាយ ដាក់ឱ្យដេរប៉ាក់នៅបរទេស ក្រោយមកទើបផ្ញើមកវៀតណាម ធ្វើបន្តទៀត។ ដោយឡែក កអាវ បានរាជការង្វៀន (Nguyen) បង្គាប់ឱ្យជាងដេរប៉ាក់នៅភូមិភាគខាងជើង ជាអ្នកធ្វើនិងកាត់ដេរអាវ ញឹតប៊ិញ (Nhat Binh) នេះ។
ទន្ទឹមនោះ អ្នកទស្សនានៅអាចស្វែងយល់បន្ថែមអំពីសម្លៀកបំពាក់នៃស្រទាប់វណ្ណៈផ្សេងនាសម័យរាជការង្វៀន (Nguyen) តាមរយៈស្នាដៃរបស់លោកស្រី ក្វិញង៉ា (Quynh Nga) ជាអ្នកបានស្វែងយល់និងអភិរក្ស គួបផ្សំជាមួយចំណុចពិសេស រវាងវប្បធម៌បុរាណនិងឯកត្តភាពច្នៃប្រតិដ្ឋ ដែលពោរពេញទៅដោយភាពប្លែកៗ។ អាវដែលលោកស្រីរចនាឡើងវិញ ជាអាវគ្មានកមិនដូចអាវប្រពៃណីទៀត ជំនួសទៅដោយកអាវទំនើបរង្វង់មូល។ នេះជាចំណុចលម្អិតកែប្រែទស្សនាទានអំពីសម្រស់ស្អាតនៃជនជាតិវៀតណាម នៅឆ្នាំ៣០នៃសតវត្សរ៍មុន ពេលលោកខាងលិចឈ្លានពាន នាំឱ្យមានការរួមប្រាស្រ័យវប្បធម៌។
ដោយគោលបំណងអភិរក្សនៅអ្វីដែលដូនតាបន្សល់ទុកមក តាមសមត្ថភាពសិក្សាដែលភ្ជាប់នឹងប្រវត្តិសាស្រ្ត ជួយឱ្យភ្ញៀវទេសចរមើលឃើញនូវរូបភាពចាស់ ដែលត្រូវសាបសូន្យតាមពេលវេលា នៅទីតាំងពិព័រណ៍នេះ លោកស្រីក្វិញង៉ា (Quynh Nga) នៅមានដាក់តាំងវត្ថុបុរាណនាសម័យរាជការង្វៀន (Nguyen) ក្នុងនោះមានក្រាសសិតសក់ កងដៃ និងឆត្រ ត្រូវចំណាយពេលវេលាយ៉ាងច្រើនដើម្បីប្រមូលវា។
ទស្សនានៅបរិយាកាសតាំងពិព័រណ៍សម្លៀកបំពាក់ សម័យរាជការង្វៀន (Nguyen) ប្អូន ង្វៀន ត្រាមី (Nguyen Tra Mi) ជានិស្សិតសកលវិទ្យាល័យសេដ្ឋកិច្ចប្រជាមាតុភូមិ (ហាណូយ) (Kinh Te Quoc Dan) ឱ្យដឹងថា៖ ប៉ុន្មានឆ្នាំថ្មីនេះ ប្អូនបានឃើញបងៗស្លៀកសម្លៀកបំពាក់បុរាណថតរូបអនុស្សាវរីយ៍ ឃើញស្អាតជក់ចិត្តណាស់ ប៉ុន្តែប្អូនមិនទាន់មានពេលវេលា ស្វែងយល់អំពីប្រវត្តិសម្លៀកបំពាក់នេះ។ បរិយាកាលតាំងនេះជួយឱ្យប្អូនយល់ច្បាស់ជាង អំពីសម្លៀកបំពាក់ប្រពៃណី”៕
អត្ថបទ៖ ងឹនហា
រូបថត៖ ខាញ់ឡុង
បច្ចេកទេសក្រាហ្វិក៖ ង្វៀនហាញ
ប្រែសម្រួល៖ រីកើង