• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ដំណោះស្រាយយ៉ាងប្ដូរផ្ដាច់និងស៊ីសង្វាក់គ្នា ដើម្បីសម្រេចបានគោលដៅកំណើនដែលបានដាក់ចេញ

សមាជិករដ្ឋសភាបានសង្កត់ធ្ងន់ថា បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ លំហអភិវឌ្ឍន៍នៃបណ្ដាមូលដ្ឋាននឹងត្រូវបានពង្រីកតែម្ដង។
ទិដ្ឋភាពនៅសម័យប្រជុំ។ (រូបថត៖ quochoi.vn)

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បន្តរបៀបវារៈសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ សមាជិករដ្ឋសភាបានបន្តពិភាក្សាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៤ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងប៉ូន្មានខែដំបូងនៃឆ្នាំ២០២៥។ អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការ ដឹកនាំយ៉ាងប្ដូរផ្ដាច់និងការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់ការិយាល័យនយោបាយ គណៈ លេខា រដ្ឋាភិបាល និងរដ្ឋសភា ដើម្បីធានាថា គោលនយោបាយទាំងអស់ត្រូវបាន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ នេះជាសញ្ញាវិជ្ជមានដែលបង្ហាញពីភាពស៊ីសង្វាក់ គ្នាពីមជ្ឈិមដល់ថ្នាក់មូលដ្ឋាន ចាប់ពីដំណាក់កាលបង្កើតផែនការដល់ដំណាក់កាលអនុវត្តន៍។

សមាជិករដ្ឋសភាបានសង្កត់ធ្ងន់ថា បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ លំហអភិវឌ្ឍន៍នៃបណ្ដាមូលដ្ឋាននឹងត្រូវបានពង្រីកតែម្ដង។ ដើម្បីឲ្យគោលជំហរនេះនាំមកនូវប្រសិទ្ធភាព លោកស្រី Ta Thi Yen សមាជិកា រដ្ឋសភានៃខេត្ត Dien Bien បានលើកមតិថា៖

“បន្ទាប់ពីរដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥រួច មូលដ្ឋាននានាត្រូវផ្ដោតសំខាន់លើការធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាពនូវទំហំលំហសេដ្ឋកិច្ចថ្មី ដោយកំណត់គោលដៅកំណើនអប្បបរមាពី ៨ ទៅ ១០% ជាពិសេសនៅតំបន់សេដ្ឋកិច្ចសំខាន់ៗ និងទីក្រុងធំៗដូចជាហាណូយ និងទីក្រុងហូជីមិញ។ ចាំបាច់ត្រូវបន្តអនុវត្តន៍យន្តការ គោលនយោបាយពិសេស និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ប្រសិនបើដំណោះ ស្រាយត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងស៊ីសង្វាក់គ្នាទាំងនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន នោះ យើងនឹងសម្រេចបាននូវគោលដៅកំណើន ៨% ឡើងទៅក្នុងឆ្នាំ២០២៥ ជាពុំខាន”។

លោកស្រី Nguyen Thi Quyen Thanh សមាជិការដ្ឋសភានៃខេត្ត Vinh Long បានឲ្យដឹងថា៖ “វិធីសាស្រ្តចំពោះហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននាពេលថ្មីៗនេះ ក៏ជារបកគំហើញ មួយផងដែរ។ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនត្រូវបានវិនិយោគយ៉ាង ស៊ីសង្វាក់គ្នានិងទំនើបនោះ យើងនឹងមិនអាចទទួលបានលទ្ធផលដូចសព្វថ្ងៃនេះទេ។ នាពេលថ្មីៗនេះ យើងបានសម្ពោធគម្រោងសំខាន់ៗថ្នាក់ជាតិជាង ៨០ ដែលមានដើម ទុនសរុបជិត ១៥ ពាន់លានដុល្លារអាមេរិក ប៉ុន្តែអ្វីៗដ៏សំខាន់បំផុតនោះ គឺមិនមែនជា ចំនួនគម្រោង និងដើមទុនវិនិយោគនោះទេ ប៉ុន្តែជាវិធីសាស្ត្រថ្មី ជាមួយនឹងការស្រុះចិត្ត គំនិតគ្នានិងទំនុកចិត្តរបស់ប្រជាជាតិទាំងមូល”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ”

តបតាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលចិន និងអាជ្ញាធរខេត្តយូណាន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នៅថ្ងៃទី ១៩ ខែមិថុនា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៩ និងពិព័រណ៍ Kunming លើកទី ២៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងគុនមីង ក្រោមប្រធានបទ “សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍន៍”។

Top