• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំណត់យុទ្ធសាស្ត្រប្រកួតប្រជែងផ្ទាល់ខ្លួន ដើម្បីទាក់ទាញ FDI និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

បន្តរបៀបវារៈសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នៅព្រឹកថ្ងៃទី១៩ មិថុនា រដ្ឋសភាវៀតណាមបានចាប់ផ្តើមសម័យសួរដេញដោលនិងឆ្លើយសំណួរ ដេញដោល។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang ឆ្លើយសំណួរដេញដោល។ (រូបថត៖ Media រដ្ឋសភា)

ក្នុងសម័យសួរដេញដោលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang ខ្លឹមសារដែលសមាជិករដ្ឋសភាយកចិត្តទុកដាក់គឺផ្តោតទៅលើក្រុមបញ្ហា៖ ការងារ ហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាគោលដៅកំណើន; ប្រសិទ្ធភាពប្រតិបត្តិ ការរបស់សហគ្រាសរដ្ឋ; ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន; ការទាក់ទាញការវិនិយោគផ្ទាល់ ពីបរទេស (FDI) ... ឆ្លើយសំណួរដេញដោលទាក់ទិននឹងដំណោះស្រាយទាក់ទាញ FDI នោះ លោករដ្ឋមន្ត្រី Nguyen Van Thang បានបញ្ជាក់ថា៖

“យុទ្ធសាស្ត្ររបស់វៀតណាមគឺផ្លាស់ប្តូរការផ្តោតសំខាន់ពីអនុគ្រោះពន្ធ ទៅការលើកកំពស់គុណភាពនៃបរិយាកាសវិនិយោគ និងសេវាកម្មគាំទ្រ ផ្តោតលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច ធានាប្រភពផ្គត់ផ្គង់ អគ្គីសនី មូលនិធិដីស្អាត និងធនធានមនុស្សគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ កែទម្រង់ យ៉ាងខ្លាំងក្លានូវនីតិវិធីរដ្ឋបាលក្រោយការផ្តល់អាជ្ញាប័ណ្ណ ដើម្បីកាត់បន្ថយពេលវេលា ដាក់ពង្រាយគម្រោងសម្រាប់សហគ្រាស FDI។ ទាញយកប្រយោជន៍ពី FTA ចំនួន ១៧ ដែលបានចុះហត្ថលេខាដើម្បីពង្រីកទីផ្សារ; ខិតខំប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារ នាំចេញ។ រួមជាមួយគ្នានោះ បន្តពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ និងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសឈានមុខគេលើពិភពលោក; ចូលរួម ក្នុងគំនិតផ្តួចផ្តើមសន្ទនាជាមួយវិនិយោគិន។ តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិ បត្តិការពហុភាគី វៀតណាមអាចស្វែងរកការជួយឧបត្ថម្ភផ្នែកបច្ចេកទេស ដើមទុន និងបទពិសោធន៍ពីដៃគូនានា ព្រមទាំងផ្សព្វផ្សាយរូបភាពរបស់វៀតណាមនោះគឺ នវានុវត្តន៍ និងភាពរួសរាយរាក់ទាក់ចំពោះវិនិយោគិនផងដែរ”។

អំពីការអនុវត្តគោលដៅអភិវឌ្ឍន៍សហគ្រាសទាំងបរិមាណ និងគុណភាពក្នុង រយៈពេលខាងមុខ ជាពិសេសគោលដៅមានសហគ្រាសចំនួន ២ លាននៅឆ្នាំ ២០៣០ នោះ លោករដ្ឋមន្ត្រី Nguyen Van Thang បានស្នើរដំណោះស្រាយសំខាន់ៗចំនួន ៣ ក្រុមរួមមាន៖ ការស្ថាបនាបរិយាកាសអាជីវកម្មអំណោយផល តម្លាភាព និងប្រសិទ្ធ ភាព; ជំរុញដំណើរការផ្លាស់ប្តូរអាជីវកម្មលក្ខណៈគ្រួសារទៅជាសហគ្រាស និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ”

តបតាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលចិន និងអាជ្ញាធរខេត្តយូណាន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នៅថ្ងៃទី ១៩ ខែមិថុនា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៩ និងពិព័រណ៍ Kunming លើកទី ២៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងគុនមីង ក្រោមប្រធានបទ “សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍន៍”។

Top