• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដាក់ឱ្យដំណើរការសាកល្បងនូវគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត

ឃុំនិងសង្កាត់ (ថ្មី) ចំនួន ៤៨/៤៨ កន្លែង នៅខេត្ត Lao Cai បានចាប់ផ្តើមដាក់ ឲ្យដំណើរការសាកល្បងនូវប្រព័ន្ធនយោបាយថ្មីកាលពីថ្ងៃទី ១៧ ខែមិថុនា ដើម្បីត្រៀម ដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា។
លោក Pham Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ថ្លែងនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV)

នៅទីក្រុង Lao Cai នៅថ្ងៃដំបូងនៃការសាកល្បង សង្កាត់និងឃុំថ្មីចំនួន ៤ នៃទីក្រុងបានអនុវត្តន៍ការងារមួយចំនួនដូចជា៖ ការសុំមតិសាធារណៈដើម្បីជំនះពុះពារលើការលំបាកឧបសគ្គក្នុងការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត; ការអនុវត្តសណ្ដាប់ធ្នាប់ ស៊ីវីល័យក្នុងទីក្រុង។ លោក Nguyen Van Nhat អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Lao Cai ខេត្ត Lao Cai បានឲ្យដឹងថា៖

“មកដល់ពេលនេះ យើងខ្ញុំបានបំពេញជាមូលដ្ឋាននូវខ្លឹមសារនានា ការងារត្រៀម រៀបចំ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ប្រជាជន និងកម្មាភិបាលមានស្មារតី សោមនស្សរីករាយយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរថ្មី ដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីសម្រេចភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន”។

នាថ្ងៃទី១៧ ខែមិថុនា ថ្នាក់ដឹកនាំខេត្ត Binh Dinh (ដែលរួមបញ្ចូលក្នុងខេត្ត Gia Lai) បានឲ្យដឹងថា ខេត្តនឹងដាក់ឲ្យដំណើរការសាកល្បងនូវឃុំ សង្កាត់ថ្មីចំនួន ៥៨ នាថ្ងៃទី ២០ មិថុនា ខាងមុខនេះ ដោយផ្តោតលើការដោះស្រាយនីតិវិធីរដ្ឋបាល ប្រតិបត្តិការកម្មវិធីសហ្វវែគ្រប់គ្រងឯកសារ និងប្រព័ន្ធអេឡិចត្រូនិកបម្រើប្រតិបត្តិការ។ លោក Pham Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានឲ្យដឹងថា៖

“នាថ្ងៃទី ២០ មិថុនា ខេត្ត Binh Dinh នឹងដាក់ឲ្យដំណើរការសាកល្បងនូវឃុំ និងសង្កាត់ចំនួន ៥៨ ដែលភាគច្រើនជាមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈ និងអាជ្ញាធរ ឃុំ។ យើងខ្ញុំបានឯកភាពជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ថា នៅថ្ងៃទី ២៥ ខែមិថុនា ខេត្ត Gia Lai ថ្មីទាំងមូលនឹងដាក់ឲ្យដំណើរការនូវឃុំ និងសង្កាត់ សរុបទាំង ១៣៥។ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមិថុនា ប្រព័ន្ធប្រតិបត្តិការឯកសារ នៃខេត្ត Binh Dinh និង Gia Lai នឹងត្រូវបានបិទដើម្បីផ្ទេរប្រព័ន្ធទៅខេត្តថ្មី”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ”

តបតាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលចិន និងអាជ្ញាធរខេត្តយូណាន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នៅថ្ងៃទី ១៩ ខែមិថុនា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៩ និងពិព័រណ៍ Kunming លើកទី ២៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងគុនមីង ក្រោមប្រធានបទ “សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍន៍”។

Top