• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc៖ អាស៊ានបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លា

អាស៊ានក៏ជាអង្គការមួយដែលមានកិត្យានុភាព និងឋានៈកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ មានទំនាក់ទំនងកិច្ចការបរទេសដ៏ធំទូលាយ ដើរតួនាទីជាមជ្ឈភាពក្នុងតំបន់ ដែលត្រូវបានដៃគូនានា ក្នុងនោះមានប្រទេសមហាអំណាចទាំងអស់គោរព និងបង្កើនកិច្ចសហប្រតិបត្តិការ។
  អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc  

អញ្ជើញឆ្លើយបទសម្ភាសន៍ក្នុងឱកាសរំលឹកខួបលើកទី ៥៥ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២២) រំលឹកខួបលើកទី ២៧ ទិវាវៀតណាមចូលជាសមាជិកអាស៊ាន (២៨ កក្កដា ១៩៩៥-២៨ កក្កដា ២០២២) អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានចាត់ទុកថា៖ រយៈពេល ៥៥ ឆ្នាំកន្លងទៅ អាស៊ានបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លា។ អាស៊ានបានកសាង និងរក្សាបរិយាកាសតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងសន្តិសុខអស់រយៈពេលជាច្រើនទសវត្សរ៍។ បច្ចុប្បន្ននេះ អាស៊ានគឺជាសហគមន៍មួយដែលមានការតភ្ជាប់កាន់តែស៊ីជម្រៅលើសសរស្តម្ភទាំង៣គឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម ព្រមទាំង ក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងរស់រវើកបំផុតនៅលើពិភពលោកជាមួយ GDP ប្រមាណ ៣៣០០ ពាន់លានដុល្លារអាមេរិក (ក្នុងឆ្នាំ ២០២១) ហើយជាខឿនសេដ្ឋកិច្ចធំទី ៥ នៅលើពិភពលោក ដោយនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជនប្រមាណ ៦៨០ លាននាក់។ អាស៊ានក៏ជាអង្គការមួយដែលមានកិត្យានុភាព និងឋានៈកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ មានទំនាក់ទំនងកិច្ចការបរទេសដ៏ធំទូលាយ ដើរតួនាទីជាមជ្ឈភាពក្នុងតំបន់ ដែលត្រូវបានដៃគូនានា ក្នុងនោះមានប្រទេសមហាអំណាចទាំងអស់គោរព និងបង្កើនកិច្ចសហប្រតិបត្តិការ។

នៅលើឆាកអន្តរជាតិ អាស៊ានបានសម្តែងគោលជំហរឯករាជ្យ និងអព្យាក្រឹត ដោយមានបំណងថា បណ្ដាប្រទេសមហាអំណាចប្រកួតប្រជែងយ៉ាងស្អាតស្អំ ប្រកបដោយមានការទទួលខុសត្រូវ ហើយមានការរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់។

ចាប់តាំងពីពេលចូលជាសមាជិកអាស៊ាននាឆ្នាំ ១៩៩៥ ដោយស្មារតី “ម្ចាស់ការ សកម្ម និងការទទួលខុសត្រូវ” វៀតណាមបានរួមចំណែកដ៏សំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍរបស់សមាគម។ វៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមវិភាគទានក្នុងការកសាងទិសដៅអភិវឌ្ឍន៍ និងការសម្រេចចិត្តដ៏ធំៗរបស់អាស៊ាន ហើយជានិច្ចកាលបង្ហាញពីការទទួលខុសត្រូវជាសមាជិកភាព រួមវិភាគទានទៅក្នុងសមិទ្ធិផលរួមរបស់សមាគម។ បណ្ដាប្រទេសជាមាជិកអាស៊ានក៏ដូចជាមិត្តភក្តិអន្តរជាតិបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកទាំងនេះរបស់វៀតណាម។ ប្រទេសជាច្រើនមានក្ដីសង្ឈឹមថាវៀតណាមដើរតួនាទីដ៏ធំធេងជាងក្នុងការដឹកនាំអាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top