• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយគណៈប្រតិភូយុវជនពិការឆ្នើមនៅទូទាំងប្រទេស

កម្មវិធី “បំភ្លឺកម្លាំងចិត្តវៀតណាម”ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើង សំដៅស្វែងរក និងលើកតម្កើងគំរូយុវជនពិការឆ្នើម ដែលមានកម្លាំងចិត្តដ៏មោះមុត ជំនះពុះពារលើស្ថានភាពលំបាក ហើយចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់សហគមន៍ រួមចំណែកជូនជ្រុំឧត្តមគតិរស់នៅដ៏ល្អប្រសើរដល់យុវជន ជំរុញដល់យុវជនវៀតណាមឈានឡើង។
  អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan  

នារសៀលថ្ងៃទី ២៨ កញ្ញា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសំណេះសំណាលជាមួយ គណៈប្រតិភូយុវជនពិការឆ្នើមនៅទូទាំងប្រទេស ក្នុងឱកាសគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី “បំភ្លឺកម្លាំងចិត្តវៀតណាម” ឆ្នាំ ២០២២។ កម្មវិធី “បំភ្លឺកម្លាំងចិត្តវៀតណាម”ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើង សំដៅស្វែងរក និងលើកតម្កើងគំរូយុវជនពិការឆ្នើម ដែលមានកម្លាំងចិត្តដ៏មោះមុត ជំនះពុះពារលើស្ថានភាពលំបាក ហើយចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់សហគមន៍ រួមចំណែកជូនជ្រុំឧត្តមគតិរស់នៅដ៏ល្អប្រសើរដល់យុវជន ជំរុញដល់យុវជនវៀតណាមឈានឡើង។ ក្រោយរយៈពេលជាង ៣ ខែអនុវត្តន៍មក ក្រុមប្រឹក្សាជ្រើសរើសបានជ្រើសរើសគំរូយុវជនពិការឆ្នើមចំនួន ៥០ នាក់ មកពីខេត្ត ក្រុង អង្គការសង្គម និងមហាវិទ្យាល័យចំនួន ៣២។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានមានប្រសាសន៍ថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ ហើយបានចេញផ្សាយ និងអនុវត្តន៍គោលការណ៍ និងគោលនយោបាយជាក់លាក់ជាច្រើនដើម្បីថែទាំ ធានាសិទ្ធិ និងពង្រីកតួនាទីរបស់ជនពិការ រួមចំណែកជំរុញវឌ្ឍនភាពសង្គម និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top