• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញទទួលជួបក្រុមនិស្សិតដែលឈ្នះរង្វាន់អូឡាំពិកនិងវិទ្យាសាស្ត្របច្ចេកវិទ្យាអន្តរជាតិ

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលសម្រេចបានស្នាដៃឆ្នើមក្នុងបណ្តាការប្រកួត អូឡាំពិកនិងវិទ្យាសាស្ត្របច្ចេកវិទ្យាអន្តរជាតិឆ្នាំ ២០២៤។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមនិស្សិតដែលឈ្នះរង្វាន់អូឡាំពិកនិងវិទ្យាសាស្ត្របច្ចេកវិទ្យាអន្តរជាតិ (រូបថត៖ An Dang/TTXVN)

នាំ២០២៤នេះ វៀតណាមមានក្រុមចំនួន ៨ រួមមានសិស្សានុសិស្ស សរុប ចំនួន ៣៨នាក់ ចូលរួមការប្រឡងអូឡាំពិកអន្តរជាតិនិងតំបន់។ លទ្ធផលគឺល្អជាងឆ្នាំមុនឆ្ងាយ ដោយមានមេដាយមាស ១២ គ្រឿង មេដាយប្រាក់ ១៥ គ្រឿង មេដាយសំរឹទ្ធ ១០ គ្រឿង និងប័ណ្ណសរសើរមួយ។ ក្រុមជម្រើសអូឡាំពិកអន្តរជាតិបានបន្តនូវសមិទ្ធិផល ដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ដោយសិស្ស ២០/២០ នាក់ឈ្នះរង្វាន់  បន្តរក្សាតំណែងនាំមុខក្នុងចំណោមប្រទេសដែលចូលរួម។ ថ្លែងមតិក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអះអាងថា ជោគជ័យនៅបណ្តាការប្រកួតអូឡាំពិកអន្តរជាតិ និងថ្នាក់តំបន់ឆ្នាំ ២០២៤ គឺជាសក្ខីភាពដ៏ច្បាស់លាស់បំផុត បញ្ជាក់ពីឋានៈរបស់វិស័យអប់រំវៀតណាមក្នុងតំបន់និងជុំវិញពិភពលោក។ លោកស្រីអនុប្រធានរដ្ឋអញ្ជើញមានប្រសាសថា៖ ខ្ញុំសង្ឃឹមថា ប្អូនៗនឹងបន្តមានគំនិត និងដំណោះស្រាយ ដើម្បីយកឈ្នះលើកម្ពស់ថ្មីមួយទៀតនាពេលអនាគត។ ប្អូនៗ ត្រូវកំណត់គោលដៅអនាគតរបស់ខ្លួនថា ប្អូនៗជានរណានិងប្អូនៗ អាចចូលរួមចំណែកយ៉ាងម៉េចក្នុងជីវភាពសង្គម ដើម្បីមានកម្លាំងចិត្តប្រឹងប្រែងមានវិធីសាស្ត្រក្នុងការសិក្សាបណ្តុះបណ្តាល ឱ្យកាន់តែមានប្រសិទ្ធភាពជាង

ក្នុងឱកាសនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋបានប្រគល់មេដាយការងារថ្នាក់ទី២ និងទី៣ ដល់សិស្សានុសិស្សដែលបានឈ្នះរង្វាន់អូឡាំពិកនិងវិទ្យាសាស្ត្របច្ចេកវិទ្យាអន្តរជាតិ ឆ្នាំ ២០២៤៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល

បញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ប្រធានរដ្ឋ លោក លឿង គឿង បានចែករំលែកជាមួយសារព័ត៌មានអំពីសមិទ្ធិផលទាំងនេះក្នុងសកម្មភាពកំណែទម្រង់ប្រព័ន្ធច្បាប់ កិច្ចការបរទេស និងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។

Top