• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អត្រាជោគជ័យនៃការព្យាបាលជំងឺរបេងនៅវៀតណាមគឺប្រហែល ៩០% ដែលខ្ពស់ជាងមធ្យមភាគពិភពលោក

នាថ្ងៃទី ២៤ ខែមីនា នៅទីក្រុងហាណូយ មន្ទីរពេទ្យសួតមជ្ឈឹម និងកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេង បានរៀបចំពិធីរំលឹកទិវាពិភពលោកកំចាត់រោគរបេងដោយមានការចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិតពីមណ្ឌលព្យាបាលជំងឺរបេង និងជំងឺសួតជាច្រើនទូទាំងប្រទេស។
ទិដ្ឋភាពទូទៅនៃពិធីនេះ។ រូបថត៖ VTCnews

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សំដៅលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺរបេង ទៅលើសុខភាពមនុស្ស សេដ្ឋកិច្ច និងសង្គម។

ប្រធានបទនៃទិវាពិភពលោកកំចាត់រោគរបេងឆ្នាំ ២០២៦ គឺ៖“Yes! We Can End TB! Led by Countries! Powered by People!” (បាទ/ចាស៎! យើងអាចកម្ចាត់រោគរបេងបាន! ប្រទេសជាតិនាំមុខ! ប្រជាជនរួមដំណើរ!”។ វៀតណាមបានជ្រើសរើសប្រធានបទសម្រាប់ទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ ២០២៦ ថា “ការរកឃើញជំងឺរបេង ផ្សារភ្ជាប់នឹងការពិនិត្យសុខភាពជាប្រចាំសម្រាប់ប្រជាជនគ្រប់រូប”។ ប្រធានបទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការបង្កើនការរកឃើញជំងឺរបេងតាំងពីដើមទី តាមរយៈការពិនិត្យសុខភាពជាប្រចាំ តាមនោះ រួមចំណែកកាត់បន្ថយការចម្លងនៅក្នុងសហគមន៍ និងលើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាល។

យោងតាមលោកបណ្ឌិត វេជ្ជបណ្ឌិត ឌិញ វ៉ាន់ លឿង នាយកមន្ទីរពេទ្យសួតមជ្ឈឹម ជំងឺរបេងអាចព្យាបាលបានទាំងស្រុង ប្រសិនបើត្រូវបានរកឃើញទាន់ពេលវេលា និងព្យាបាលតាមពិធីការត្រឹមត្រូវ។ អ្នកជំងឺត្រូវការព្យាបាលរយៈពេល ៦ ខែទៅ ១ ឆ្នាំប៉ុណ្ណោះ ទើបអាចជាសះស្បើយ ដោយមិនបន្សល់ទុកផលវិបាកអ្វីឡើយ។ អត្រាជោគជ័យនៃការព្យាបាលជំងឺរបេងនៅវៀតណាមបច្ចុប្បន្នគឺប្រហែល ៩០% ខ្ពស់ជាងមធ្យមភាគពិភពលោក (៨៨%)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ សំឡេងក្រោមពន្លឺព្រះអាទិត្យ

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "សំឡេងក្រោមពន្លឺព្រះអាទិត្យ"

នាយប់ថ្ងៃទី២៣ ខែមីនា នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងការប្រគំតន្ត្រីស៊ីមហ្វូនីក្រោមប្រធានបទ "សំឡេងក្រោមពន្លឺព្រះអាទិត្យ" ដែលជាការបង្ហាញមុខលើកដំបូងនៃវង់តន្ត្រីស៊ីមហ្វូនីកងទ័ព។

Top