• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "សំឡេងក្រោមពន្លឺព្រះអាទិត្យ"

នាយប់ថ្ងៃទី២៣ ខែមីនា នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងការប្រគំតន្ត្រីស៊ីមហ្វូនីក្រោមប្រធានបទ "សំឡេងក្រោមពន្លឺព្រះអាទិត្យ" ដែលជាការបង្ហាញមុខលើកដំបូងនៃវង់តន្ត្រីស៊ីមហ្វូនីកងទ័ព។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រគល់ផ្កាដើម្បីអបអរសាទរការបង្ហាញមុខដោយជោគជ័យរបស់វង់តន្ត្រីស៊ីមហ្វូនីកងទ័ព។ (រូបថត៖ qdnd.vn)

លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មការយោធាមជ្ឈិម; លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីត្រូវបានរៀបចំជា ៣ ជំពូក ដែលពោរពេញទៅដោយលក្ខណៈនយោបាយនិងសិល្បៈ ដោយណែនាំទស្សនិកជនឆ្លងកាត់អារម្មណ៍ផ្សេងៗគ្នាតាមរយៈលំហូរប្រវត្តិសាស្ត្រជាតិ។ ជំពូកទី ១ ដោយមានចំណងជើងថា "ពន្លឺព្រះអាទិត្យចែងចាំងបំភ្លឺផ្លូវ" បានបង្កើតឡើងបរិយាកាសតន្ត្រីដ៏ពោរពេញទៅដោយមោទនភាព និងការដឹងគុណចំពោះបក្សដ៏រុងរឿង និងលោកប្រធានហូជីមិញដ៏មហិមារ។

ជំពូកទី ២ ដោយមានចំណងជើងថា "ផ្កាយនៅលើមួក - ពណ៌ទង់ក្នុងបេះដូង" បានរួមចំណែកដល់ការពណ៌នាយ៉ាងរស់រវើកអំពីរូបភាពរបស់កងទ័ពលោកអ៊ុំហូ។ ទស្សនិកជន បានរំលឹកឡើងវិញនូវសម័យកាលតស៊ូរបស់ប្រទេសជាតិ ឬទទួលបានអារម្មណ៍អំពីការលះបង់ដោយស្ងៀមស្ងាត់ក្នុងសម័យសន្តិភាព។

ជំពូកទី ៣ ដោយមានចំណងជើងថា "សំឡេងនៃថ្ងៃថ្មី" គឺជាការអះអាងនូវការធ្វើសមាហរណកម្មអន្តរជាតិ។ បញ្ចប់ដោយបទភ្លេង "ស្វាគមន៍និទាឃរដូវវៀតណាម" កម្មវិធីនេះបានបើកចេញអនាគតមួយដ៏ពោរពេញដោយក្តីសង្ឃឹមនិងកម្លាំងរស់ប្រកបដោយភាពធន់របស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងសហព័ន្ធរុស្ស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល- ប្រេងឧស្ម័ន

វៀតណាមនិងសហព័ន្ធរុស្ស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល- ប្រេងឧស្ម័ន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ២៣ ខែមីនា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin)។

Top