• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពារ និងជំរុញឱ្យកុមារអភិវឌ្ឍន៍ប្រកបដោយសុវត្ថភាព និងវិជ្ជមានក្នុងលំហអ៊ីនធឺណិត

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នាពេលថ្មីៗនេះ បានចុះហត្ថលេខាអនុម័តលើកម្មវិធី “ការពារ និងគាំទ្រឲ្យកុមារអភិវឌ្ឍន៍នៅក្នុងលំហអ៊ីនធឺណិត ឆ្នាំ២០២៦ - ២០៣០”។
ការពារ និងជំរុញឱ្យកុមារអភិវឌ្ឍន៍ប្រកបដោយសុវត្ថភាព និងវិជ្ជមានក្នុងលំហ អ៊ីនធឺណិត។ រូបថត៖ VGP

កម្មវិធីនេះមានគោលបំណងសម្រេចបាននូវ “គោលដៅពីរដើរទន្ទឹមគ្នា” គឺពង្រឹងការការពារកុមារ គាំទ្រ និងជំរុញឲ្យកុមារអភិវឌ្ឍន៍ប្រកបដោយសុវត្ថភាព និងវិជ្ជមាន លើកកម្ពស់សមត្ថភាពឌីជីថលក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលជាតិ និងរួមចំណែកដល់ការបង្កើតជំនាន់ “ពលរដ្ឋឌីជីថល” របស់វៀតណាមក្នុងស្ថានភាពថ្មី។ ផ្លាស់ប្តូរមូលដ្ឋាននៃសកម្មភាពការពារកុមារនៅក្នុងលំហអ៊ីនធឺណិត ឲ្យក្លាយជាគំរូនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដល់កុមារនៅក្នុងលំហអ៊ីនធឺណិត។ តាមនោះ កសាងរចនាសម្ព័ន្ធដ៏ទូលំទូលាយសម្រាប់ការការពារកុមារ និងជំរុញការអភិវឌ្ឍកុមារប្រកបដោយសុវត្ថភាព និងវិជ្ជមាននៅក្នុងលំហអ៊ីនធឺណិត តាមរយៈការកសាងនិងពង្រឹងសសរស្តម្ភដូចជា៖ ប្រព័ន្ធច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតនិងការការពារកុមារ; ការអភិវឌ្ឍយុទ្ធសាស្ត្រទំនាក់ទំនង កម្មវិធីអប់រំដើម្បីលើកកម្ពស់ការយល់ដឹង និងដំណោះស្រាយសន្តិសុខតាមអ៊ីនធឺណិត ដើម្បីគាំទ្រដល់ការគ្រប់គ្រងសកម្មភាពរបស់កុមារ និងការពារកុមារនៅពេលចូលរួមក្នុងលំហអ៊ីនធឺណិត។ល។

ក្នុងដំណាក់កាល ២០២៦-២០៣០ គោលដៅគឺសម្រាប់ស្ថាប័នអប់រំទូទៅទាំងអស់ អនុវត្តដំណោះស្រាយសន្តិសុខតាមអ៊ីនធឺណិត; ធានាថាកុមារដែលជាជនរងគ្រោះនៃការរំលោភបំពានតាមអ៊ីនធឺណិតទាំង ១០០% ទទួលបានការគាំទ្រ និងអន្តរាគមន៍ នៅពេលដែលមានតម្រូវការ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ សំឡេងក្រោមពន្លឺព្រះអាទិត្យ

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "សំឡេងក្រោមពន្លឺព្រះអាទិត្យ"

នាយប់ថ្ងៃទី២៣ ខែមីនា នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងការប្រគំតន្ត្រីស៊ីមហ្វូនីក្រោមប្រធានបទ "សំឡេងក្រោមពន្លឺព្រះអាទិត្យ" ដែលជាការបង្ហាញមុខលើកដំបូងនៃវង់តន្ត្រីស៊ីមហ្វូនីកងទ័ព។

Top