• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតីតប្រធានរដ្ឋវៀតណាម លោក Tran Duc Luong ទទួលមរណភាព

លោកបានទទួលមរណភាពនាវេលាម៉ោង ២២ និង ៥១ នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅឯផ្ទះរបស់លោក ក្នុងជន្មាយុ ៨៨ ឆ្នាំ។

យោងតាមព័ត៌មានពីក្រុមប្រឹក្សាឯកទេសការពារសុខភាពកម្មាភិបាលមជ្ឈិមបានឲ្យដឹងថា អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Tran Duc Luong ប្រសូត្រនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ១៩៣៧ បន្ទាប់ពីកើតជំងឺមួយរយៈ ទោះបីជាត្រូវបានបក្ស រដ្ឋ សមូហភាពសាស្ត្រាចារ្យ វេជ្ជបណ្ឌិតខិតខំប្រឹងប្រែងព្យាបាល និងក្រុមគ្រួសារថែទាំដោយអស់ពីចិត្តក៏ដោយ ប៉ុន្តែដោយសារជរាពាធនិងសុខភាពខ្សោយ លោកបានទទួលមរណភាពនាវេលាម៉ោង ២២ និង ៥១ នាទី ថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២៥ នៅឯផ្ទះរបស់លោក ក្នុងជន្មាយុ ៨៨ ឆ្នាំ។

ពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអតីតប្រធានរដ្ឋ លោក Tran Duc Luong នឹងត្រូវប្រកាសនៅពេលក្រោយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់ អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាង ស្ថាប័ន; ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ ២០២៥; ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃ ការចេញផ្សាយឯកសារច្បាប់។

Top