• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីប្រកាសពិសេស៖ អតីតប្រធានរដ្ឋ លោក Tran Duc Luong ទទួលមរណភាព

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម និងក្រុមគ្រួសារ សូមជម្រាបជូននូវដំណឹងយ៉ាងក្រៀមក្រំបំផុតថា៖
អតីតប្រធានរដ្ឋ លោក Tran Duc Luong

អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អតីតប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ លោក Tran Duc Luong កើតនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៣៧; ស្រុកកំណើត៖ ឃុំ Pho Khanh ស្រុក Duc Pho (ឥឡូវជាទីរួមខេត្ត Duc Pho) ខេត្ត Quang Ngai; ទីលំនៅអចិន្ត្រៃយ៍ ផ្ទះលេខ ២៩៨ ផ្លូវ Van Phuc សង្កាត់ Lieu Giai ខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយ។

លោកបានចូលរួមក្នុងបដិវត្តន៍ពីខែកុម្ភៈឆ្នាំ ១៩៥៥; បានចូលរួមជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៥៩; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ៥, ៦, ៧, ៨, ៩; សមាជិកការិយាល័យនយោបាយ នីតិកាលទី ៨ និងទី៩; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នីតិកាលទី៨; អនុប្រធានគណៈរដ្ឋមន្ត្រីពីខែកុម្ភៈឆ្នាំ ១៩៨៧ ដល់ខែកញ្ញា ១៩៩២; ឧបនាយករដ្ឋមន្ត្រី ពីខែតុលា ឆ្នាំ១៩៩២ ដល់ខែសីហា ឆ្នាំ១៩៩៧; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ នីតិកាលទី១០និងទី១១; សមាជិកសភានីតិកាលទី៧ ទី៨,ទី១០, និងទី១១។

បន្ទាប់ពីរងជំងឺធ្ងន់ធ្ងរមួយរយៈ  ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែ អតីតប្រធានរដ្ឋលោក Tran Duc Luong បានទទួលមរណភាពនៅវេលាម៉ោង ២២៖៥១នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ (២៣ ខែទី៤ ឆ្នាំ ២០១៨) នៅគេហដ្ឋានរបស់លោក ក្នុងជន្មាយុ ៨៨ ឆ្នាំ។

ក្នុងរយៈពេលជាង ៥០ ឆ្នាំចូលរួមសកម្មភាពបដិវត្តន៍ អតីតប្រធានរដ្ឋ លោក Tran Duc Luong បានរួមចំណែកយ៉ាងធំធេងចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ ហើយត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយផ្កាយមាស ផ្លាកសញ្ញាសមាជិកភាពបក្សរយៈពេល ៦៥ ឆ្នាំ និងគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូ រង្វាន់ និងគោរមងារជាច្រើនផ្សេងៗទៀត។

ដើម្បីចូលរួមរំលែកទុក្ខ និងរំលឹកដល់អតីតប្រធានរដ្ឋ លោក Tran Duc Luong គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចចិត្តរៀបចំពិធីបុណ្យសពជូនលោកអតីតប្រធានរដ្ឋ Tran Duc Luong ដោយពិធីបុណ្យសពថ្នាក់ជាតិ។

# សេចក្តីជូនដំណឹងអំពីពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពីធីបញ្ចុះសពអតីតប្រធានរដ្ឋលោក Tran Duc Luong

ពិធីបុណ្យសពរបស់អតីតប្រធានរដ្ឋលោក Tran Duc Luong ត្រូវបានប្រារព្ធឡើងដោយពិធីបុណ្យសពថ្នាក់ជាតិ។

មឈូសរបស់អតីតប្រធានរដ្ឋលោក Tran Duc Luong  ត្រូវបានទុកនៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ទីក្រុងហាណូយ។

ពិធីគោរពវិញ្ញាក្ខ័ន្ធនឹងប្រព្រឹត្តទៅនៅផ្ទះបុណ្យសពជាតិ លេខ៥ Tran Thanh Tong ទីក្រុងហាណូយ ចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៥ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥។

ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅម៉ោង ៧៖០០ ព្រឹក ថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២៥ នៅឯផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ទីក្រុងហាណូយ។ ពិធីបញ្ចុះសពនឹងធ្វើឡើងនៅម៉ោង ៣ រសៀល នាថ្ងៃដដែល នៅឈាបនដ្ឋានស្រុកកំណើត ឃុំ Pho Khanh ទីរួមខេត្ត Duc Pho ខេត្ត Quang Ngai។

ក្នុងអុំឡុងពេលដូចគ្នា នៅសាល Thong Nhat ទីក្រុងហូជីមិញ និងនៅសាល T50 បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai លេខ ១៤២ Le Trung Dinh ទីក្រុង Quang Ngai ក៏បានប្រព្រឹត្តទៅពិធីគោរពវិញ្ញាណក្ខ័ន្ធ និងពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋលោក Tran Duc Luong ។

ទូរទស្សន៍និងវិទ្យុសម្លេងវៀតណាមនឹងផ្សាយផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអតីតប្រធានរដ្ឋ លោក Tran Duc Luong នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្ត Quang Ngai។

ក្នុងអំឡុងពេលពីរថ្ងៃនៃពិធីបុណ្យសពថ្នាក់ជាតិនេះ ទង់ជាតិនឹងត្រូវបានបង្ហោះនៅពាក់កណ្ដាល នៅតាមទីភ្នាក់ងារ ការិយាល័យនិងទីសាធារណៈ ហើយមិនមានការរៀបចំសកម្មភាពកម្សាន្តណាមួយឡើយ។

គណៈកម្មាធិការបុណ្យសពអតីតប្រធានរដ្ឋ លោក Tran Duc Luong មានសមាជិកចំនួន ៣៤ នាក់ ដែលដឹកនាំដោយប្រធានរដ្ឋលោក Luong Cuong ។

គណៈកម្មាធិការរៀបចំពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong មានសមាជិកចំនួន ២៥រូប ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់ អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាង ស្ថាប័ន; ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ ២០២៥; ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃ ការចេញផ្សាយឯកសារច្បាប់។

Top