លោកអគ្គលេខាបក្ស តូ ឡឹម បានលើកច្បាស់នូវតម្រូវការថា ត្រូវតែអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រទាំងពីរនៅឆ្នាំ ២០៣០៖ វៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)
នារសៀលថ្ងៃទី២២ ខែឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ អវិជ្ជមាន និងខ្ជះខ្ជាយបានអញ្ជើញទៅសួរសុខទុក្ខ និងធ្វើជាអធិបតីក្នុងជំនួបធ្វើការ ជាមួយគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម។
លោកអគ្គលេខាបក្ស តូ ឡឹម បានលើកច្បាស់នូវតម្រូវការថា ត្រូវតែអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រទាំងពីរនៅឆ្នាំ ២០៣០៖ វៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ ដូច្នេះ គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម ត្រូវតែម្ចាស់ការស្វែងរក ស្រាវជ្រាវ និងធ្វើសេនាធិការលើបញ្ហាធំៗ និងលំបាកក្នុងកិច្ចការផ្ទៃក្នុង ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងការកែទម្រង់យុត្តិធម៌ ដោយផ្សាភ្ជាប់នឹងស្ថានភាពអភិវឌ្ឍន៍ជាក់ស្ដែងរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស បានលើកឡើងទិសដៅសំខាន់ៗចំនួនបី ដែលគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមត្រូវយកចិត្តទុកដាក់៖
“ទិសដៅសំខាន់ទីមួយ គឺកិច្ចការផ្ទៃក្នុងត្រូវតែឆ្ពោះទៅគោលដៅរក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ គោលជំហរ និងគោលនយោបាយរបស់បក្ស សុទ្ធតែឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយស្ថិរភាព និងថែទាំជីវភាពរស់នៅរបស់ប្រជាជន។ ទី២ គឺបម្រើឱ្យមានប្រសិទ្ធភាពដល់តម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងក្នុងរយៈពេលខាងមុខ ។ ទី៣ គឺកិច្ចការផ្ទៃក្នុងត្រូវបម្រើគោលដៅកសាងបក្សស្អាតស្អំ រឹងមាំ ពង្រឹងសមត្ថភាពគ្រប់គ្រង និងសមត្ថភាពដឹកនាំរបស់បក្ស”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម