• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិគាំទ្រការផ្ទេរអំណាចដោយរលូននៅស៊ីរី

នាថ្ងៃទី ១១ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថា អង្គការសហប្រជាជាតិបានប្តេជ្ញាចិត្ត យ៉ាងពេញទំហឹងក្នុងការគាំទ្រការផ្ទេរអំណាចដោយរលូននៅស៊ីរី យោងតាមរយៈដំណើរការនយោបាយគ្រប់ជ្រុងជ្រោយ សំដៅធានានូវការ គោរពសិទ្ធិនឹង ផលប្រយោជន៍របស់ក្រុមជនជាតិភាគតិចទាំងអស់។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបថត៖ THX/TTXVN

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋធានី Pretoria ខណៈពេល ដែលកំពុងបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង អគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា សហគមន៍ អន្តរជាតិមានកាតព្វកិច្ច "ធ្វើអ្វីអស់សមត្តិភាពដើម្បីគាំទ្រមេដឹកនាំផ្សេងគ្នា នៅស៊ីរី" ដើម្បីធានាថាពួកគេធ្វើការរួមគ្នា និងជំរុញដំណើរការផ្ទេរ អំណាចដោយរលូន និងមានការចូលរួមពីគ្រប់ភាគី។ ប្រមុខអង្គការសហប្រជាជាតិបានអះអាងថា នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស៊ីរីបានឃើញការបែកបាក់គ្នា ហើយឥឡូវនេះគឺជាពេលវេលាត្រូវសាមគ្គីគ្នា ដើម្បី ប្រទេសនេះបង្កើតដែនដីរបស់ខ្លួនឡើងវិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top