• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

អង្គការ Facing the World ៖ ដំណើរឆ្ពោះទៅរកស្នាមញញឹមសម្រាប់កុមារក្រីក្រ

យើងបានទៅសួរសុខទុក្ខលោកស្រី Katrin Kandel នៅរសៀលដ៏ក្ដៅគគុកមួយ​ក្នុងរដូវក្តៅ នៅក្នុងទីក្រុងឡុងដ៍ ដែលធ្វើ​ឱ្យលោកស្រី Katrin បានរំលឹកនឹក​ដល់​អាកាសធាតុក្តៅនៃរដ្ឋធានី ហាណូយ (Ha Noi)។

ផ្ទះតូចមួយនៅកណ្តាលទីក្រុងឡុងដ៍របស់នាយិកាប្រតិបត្តិស្ម័គ្រចិត្តនៃអង្គការ Facing the World (FTW) ត្រូវបានតុបតែងលម្អដោយផ្ទាំងគំនូរដ៏ស្រស់ស្អាត ក្នុងនោះគំនូរភាគច្រើនមកពីប្រទេសវៀតណាម ដែលផ្តល់ឱ្យយើងមានអារម្មណ៍ស្និទ្ធស្នាលជាមួយម្ចាស់ផ្ទះ។ ការសន្ទនារបស់យើងជាមួយលោកស្រី Katrin បានធ្វើឱ្យយើងយល់ពីមនោសញ្ចេតនារបស់គាត់ចំពោះប្រទេសវៀតណាម និងការលើកទឹកចិត្តសម្រាប់​ស្ត្រីរូបនេះ ​បន្តដំណើររបស់គាត់ ដើម្បីនាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យដល់កុមារវៀតណាមរាប់ពាន់នាក់ដែលមិនជួប​សំណាងល្អ

ក្នុងនាមជាអង្គការសប្បុរសធម៌មួយនៅចក្រភពអង់គ្លេស ចាប់តាំងពីឆ្នាំ ២០០៧ មក FTW បាន អមដំណើរជាមួយវេជ្ជបណ្ឌិតពេទ្យវៀតណាម ដើម្បីនាំមកនូវស្នាមញញឹមនិងជីវិតធម្មតាដល់កុមាររាប់ពាន់នាក់ដែលមានពិការភាពលលាដ៏ក្បាលពីកំណើត។ គ្រាដំបូង អង្គការ FTW បាននាំអ្នក​ជំងឺកុមារវៀតណាមទៅកាន់ចក្រភពអង់គ្លេស ដើម្បីធ្វើការវះកាត់ក្នុងតម្លៃ ០.-១ លានផោន/កុមារម្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០០៨ មក FTW បានចាត់ក្រុមវេជ្ជបណ្ឌិតបរទេសមកប្រទេសវៀតណាម ដើម្បី​សម្របសម្រួលជាមួយវេជ្ជបណ្ឌិតវៀតណាមក្នុងការធ្វើការវះកាត់លើលលាដ៏​ក្បាលដ៏ស្មុគស្មាញ។ ចាប់តាំងពីពេលនោះមក FTW បានអនុវត្តយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាព ដែលជួយព្យាបាលអ្នកជំងឺកុមាររាប់ម៉ឺននាក់មានភាព​ពិការ​​លលាដ៏ក្បាល នៅ ប្រទេសវៀតណាម។

លោកស្រី Katrin និយាយថា ដំណោះស្រាយប្រកបដោយនិរន្តរភាពនេះគឺផ្អែកលើវិធីសាស្រ្ត "ផ្តល់ដងស្ទូចត្រីជំនួសឱ្យត្រី" ។ ជំនួសឱ្យការបញ្ជូនអ្នកជំងឺកុមារទៅក្រៅប្រទេសក្នុងតម្លៃខ្ពស់ អង្គការនេះ​បានបញ្ជូនវេជ្ជបណ្ឌិតវៀតណាមទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេលើពិភពលោក ដើម្បីសិក្សាពីបច្ចេកទេស​វះកាត់ និងការព្យាបាលពិការភាព​លលាដ៏ក្បាល។ រហូតមកដល់ពេលនេះ វេជ្ជបណ្ឌិតវៀតណាមជាង ១០០ នាក់ត្រូវបាន FTW បញ្ជូនទៅបណ្តុះបណ្តាល នៅមន្ទីរពេទ្យឈានមុខគេ ក្នុងចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក និងអូស្ត្រាលី។

លោកស្រី Katrin Kandel នាយិការប្រតិបត្តិនៃអង្គការ Facing the World។  រូបថត៖ ហាយវ៉ឹន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រី Katrin Kandel នាយិកាប្រតិបត្តិស្ម័គ្រចិត្ត អង្គការ Facing the World (ឆ្វេង) និងលោកស្រី ឡេ ង៉ុក​ជី (Le Ngoc Chi) នាយិកា​ក្រុមហ៊ុន Vietnam Grand Prix Corporation ក្រុមហ៊ុន VIN គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៩។  រូបថត៖អង្គការ Facing the World

ចាប់ពីឆ្នាំ ២០១៨ មក ជារៀងរាល់ឆ្នាំ FTW បញ្ជូនវេជ្ជបណ្ឌិតពីរក្រុមមកពីមន្ទីរពេទ្យផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលវេជ្ជបណ្ឌិតវៀតណាម ដែលទៅប្រទេសវៀតណាម ដើម្បីធ្វើការវះកាត់ករណីពិការ​ភាពនៃលលាដ៏ក្បាលដ៏ស្មុគស្មាញ​ជាមួយសហការីវៀតណាម។ អង្គការ FTW ក៏សង្កត់ធ្ងន់លើរបៀប​ព្យាបាលពី​ចម្ងាយដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបណ្តុះបណ្តាលរបស់ខ្លួន។ FTW សហការជាមួយអង្គការ​ត្រួតពិនិត្យ​និង​​ព្យាបាល​ជំងឺពីចម្ងាយ Teledoc ដើម្បីអភិវឌ្ឍកម្មវិធី InTouch Health ដែលជាបច្ចេកវិទ្យាអនុញ្ញាតឱ្យវេជ្ជបណ្ឌិតវៀតណាមភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញខាងវះកាត់ឈានមុខគេរបស់ពិភពលោកសម្រាប់ការពិគ្រោះយោបល់ និងការបណ្តុះបណ្តាលជាប្រចាំដោយមិនចាំបាច់ទៅក្រៅប្រទេស។

រហូតមកដល់ពេលនេះ FTW បានឧបត្ថម្ភឧបករណ៍ និងបច្ចេកវិទ្យា​ត្រួតពិនិត្យ​ជំងឺ​ពីចម្ងាយដែលមានតម្លៃសរុប ២.៤ លានផោន (៣.១២ លានដុល្លារ) សម្រាប់មជ្ឈមណ្ឌលវះកាត់ក្នុងប្រទេសវៀតណាម។ បច្ចុប្បន្ន អង្គការ FTW កំពុងសហការជាមួយមន្ទីរពេទ្យដៃគូចំនួន ៣ នៅវៀតណាម រួមទាំងមន្ទីរពេទ្យ ហុង​ង៉ុក (Hong Ngoc) មន្ទីរពេទ្យយោធា ១០៨ និង មន្ទីរពេទ្យមិត្តភាពវៀតឌឹក (Viet Duc) នៅ​

ន្ទីរ​ពេទ្យយោធា ១០៨ អង្គការ FTW បានឧបត្ថម្ភដល់ការបង្កើតមជ្ឈមណ្ឌលវះកាត់លើ​លលាដ៏ក្បាល និងកែសម្ជស្សដំបូងគេ នៅវៀតណាមនៅចុងឆ្នាំ ២០១៨។ គេរំពឹងថា បន្ទាប់ពីប្រតិបត្តិការរយៈពេល ៨ ឆ្នាំ មជ្ឈមណ្ឌលនេះនឹងតភ្ជាប់ និងព្យាបាលកុមារ ៦០% ដែលមានពិការភាពលើ​លលាដ៏​ក្បាលពីកំណើត នៅប្រទេសវៀតណាម។ 

អង្គការ Facing the World ក៏បានឧបត្ថម្ភម៉ាស៊ីន​​តាមដ្ឋានសន្ទស្សន៍រស់រានមានជីវិតសម្រាប់មន្ទីរពេទ្យវៀតណាម ក្នុងអំឡុងពេលមានការផ្ទុះឡើងនៃ Covid-19។ រូបថត៖ អង្គការ Facing the World
វេជ្ជបណ្ឌិតវះកាត់លលាដ៏ក្បាល លោក  Christopher Forrest មន្ទីរពេទ្យកុមារ Torronto (កាណាដា) ពិនិត្យអ្នកជំងឺកុមារ ក្នុងអំឡុងពេលដែល​ក្រុមវេជ្ជបណ្ឌិតនៃអង្គការ Facing the World  បំពេញបេសកកម្ម នៅប្រទេសវៀតណាម នា​ខែ​វិចិ្ឆកា  ឆ្នាំ ២០១៩។  រូបថត៖ អង្គការ Facing the World  
វេជ្ជបណ្ឌិត លោក Christopher Forrest ប្រធានផ្នែកវះកាត់កែសម្ផស្ស មន្ទីរពេទ្យកុមារ Torronto (កាណាដា) រួមជាមួយនឹងក្រុមវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌល​វះកាត់លើលលាដ៏ក្បាល​និង​កែសម្ជស្សនៃមន្ទីរពេទ្យ​យោធា ១០៨ ដើម្បីពិនិត្យជំងឺកុមារ ក្នុងកំឡុងពេលក្រុមវេជ្ជសាស្ត្រនៃអង្គការ Facing the World  បំពេញ​បេសកកម្ម នៅប្រទេសវៀតណាម។ ខែវិច្ឆិកា ឆ្នាំ ២០១៩។ រូបថត៖ អង្គការ Facing the World
ស្នាមញញឹមរបស់កុមារីម្នាក់ បន្ទាប់ពីការវះកាត់ដោយជោគជ័យ នៅមន្ទីរពេទ្យ​យោធា ១០៨។  រូបថត៖ អង្គការ Facing the World

ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ FTW នឹងគាំទ្រវេជ្ជបណ្ឌិតវៀតណាម​ក្នុងការធ្វើការវះកាត់​ពិការភាព​លើ​លលាដ៏ក្បាលប្រហែល ៤០០០០ ករណីសម្រាប់កុមារ។ អង្គការក៏មានគម្រោងបញ្ជូនវេជ្ជបណ្ឌិតវៀតណាមចំនួន ២០០ នាក់ទៅបណ្តុះបណ្តាលនៅបរទេស ព្រមទាំងបន្តឧបត្ថម្ភឧបករណ៍ សម្ភារៈពេទ្យ និងបច្ចេកវិទ្យាសម្រាប់ការត្រួតពិនិត្យ​ជំងឺពីចម្ងាយ។ ការរួមចំណែករបស់ FTW ត្រូវបានទទួលដោយរដ្ឋាភិបាលវៀតណាម និង​អង់គ្លេសបានទទួលស្គាល់។ លោកស្រី Katrin Kadel ក៏បានទទួលគ្រឿង​ឥស្សរិយយសមិត្តភាពរបស់ប្រធានរដ្ឋវៀតណាម។ លោកស្រីក៏ទទួលបានពានរង្វាន់ Points of Light ២០១៧ របស់នាយករដ្ឋមន្ត្រីអង់គ្លេស ដែលទទួលស្គាល់ការរួមចំណែករបស់បុគ្គល និងអង្គការស្ម័គ្រចិត្តនាំមកនូវការផ្លាស់ប្តូរនៅក្នុងសហគមន៍។

ក្នុងរយៈពេលយូរវែង FTW រំពឹងថា វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់ការវះកាត់លលាដ៏ក្បាលនៅអាស៊ីអាគ្នេយ៍ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្របណ្តុះបណ្តាលបណ្តាប្រទេសក្នុងតំបន់ស្រដៀងនឹងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដាកំពុងគាំទ្រវៀតណាម។ លោកស្រី Katrin ជឿជាក់ថា វៀតណាមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ការវះកាត់លើលលាដ៏ក្បាល។

វេជ្ជបណ្ឌិតនានានៃអង្គការ Facing the World ត្រួតពិនិត្យអ្នកជំងឺកុមារ នៅមន្ទីរពេទ្យវៀតឌឹក ( Viet Duc) ក្នុងឱកាសបំពេញ​បេសកកម្ម ក្នុងឆ្នាំ ២០១៨។  រូបថត៖ Facing the World
វេជ្ជបណ្ឌិតវៀតណាម និងអង់គ្លេសធ្វើការវះកាត់ឆ្អឹង​ថ្គាម នៅមន្ទីរពេទ្យវៀតឌឹក (Viet Duc) ក្នុងឆ្នាំ ២០១៩។ រូបថត៖ Facing the World
វេជ្ជបណ្ឌិតជនជាតិកាណាដា និងវៀតណាមធ្វើការវះកាត់មួយ នៅមជ្ឈមណ្ឌលវះកាត់លើលលាដ៏ក្បាល និងកែសម្ជស្ស  ដែល​ចំណុះមន្ទីរ​យោធា ១០៨ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩។ រូបថត៖ Facing the World

 

ដោយ​ការំភើបចិត្ត លោកស្រី Katrin បានចែករំលែកនូវការចងចាំអំពីទារកម្នាក់ដែល​គាត់បានជួប។ ទារក នេះមាន​អាយុ​ប្រហែល ៦ ខែ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ទម្រង់​មុខ​មិន​ស្អាត​ដែល​មនុស្ស​ធម្មតា​មិន​ហ៊ាន​មើល។ ការវះកាត់ដែលធ្វើឡើងដោយវេជ្ជបណ្ឌិតវៀតណាម និងបរទេសបានបង្កើតអព្ភូតហេតុមួយ ប្រែក្លាយទារករូបនេះទៅជាកុមារីដ៏គួរឱ្យស្រឡាញ់។ លោកស្រី Katrin បាននិយាយថា "វាជាអារម្មណ៍ដ៏អស្ចារ្យមួយ នៅពេលដែលអ្នកឃើញពីការផ្លាស់ប្តូរដែលអាចជួយកុមារឯកោឱ្យធ្វើសមាហរណកម្មក្នុងសង្គមឡើងវិញ" ។

ចាកចេញពីផ្ទះរបស់លោកស្រី Katrin យើងជឿជាក់ថា ជាមួយនឹងការលើកទឹកចិត្តពោរពេញដោយមនុស្សធម៌ លោកស្រី​រូបនេះនិង FTW នឹងបន្តទទួលបានភាពជោគជ័យជាច្រើនក្នុងដំណើររបស់ពួកគេ ដើម្បីនាំមកនូវក្តីសង្ឃឹម និងសុភមង្គលដល់កុមារមិន​មាន​សំណាងនិងគ្រួសាររបស់ពួកគេ


អត្ថបទ៖ មីញហើប រូបថត៖ Facing the World និងហាយវ៉ឹន ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រែសម្រួល​៖ ង្វៀន​យ៉ាង

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top