អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Van Hieu/VOV)
នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងដំណើរការ ប្រមូល មតិសាធារណៈ ស្ថាប័នដែលមានមុខងារត្រូវបំពេញការងារបានល្អក្នុងការសំយោគ និងធានាការកត់ត្រានូវខ្លឹមសារនៃមតិសាធារណៈ រាយការណ៍ជូនរដ្ឋសភាដើម្បីពិនិត្យនិងចេញសេចក្តីសម្រេចចិត្ត។
ចំពោះបញ្ហាមួយចំនួនលើការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិម ស្តីពីការបន្តបង្កើត និងរៀបចំប្រព័ន្ធនយោបាយឡើងវិញ ឱ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាពនោះ លោកអគ្គលេខាបក្សបានស្នើឱ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់លើការធ្វើវិមជ្ឈការនិងវិសហមជ្ឈការឱ្យបានហ្មត់ចត់ ក្នុងដំណើរការអនុវត្ត ដោយស្មារតីផ្តោតការយកចិត្តទុកដាក់លើការងារយ៉ាងសកម្ម និងបន្ទាន់៕