• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពន្យារពេលនៃការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា

ដើម្បីបំពេញតម្រូវការចូលរួមការប្រឡងរបស់មិត្តអ្នកស្ដាប់ យើងខ្ញុំបានសម្រេច ចិត្តពន្យាពេល ២ សប្ដាហ៍ ថែមទៀតសម្រាប់ការទទួលអត្ថបទចូលរួម រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។

 
បន្ទាប់ពីរយៈពេល ២ ខែបំផុសការប្រឡង "តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម" ឆ្នាំ ២០២៥ (ចាប់តាំងពីខែមីនា ឆ្នាំ ២០២៥) មកទល់នឹងពេលនេះ យើងខ្ញុំបានទទួល អត្ថបទចូលរួមជាច្រើនពីមិត្តអ្នកស្តាប់ដែលបានផ្ញើមកកាន់បណ្ដាកម្មវិធី។ ក្នុងចំណោម នោះ កម្មវិធីផ្សាយជាភាសាអង់គ្លេស បារាំង ឥណ្ឌូនេស៊ី ចិន អាឡឺម៉ង់... ទទួលបាន អត្ថបទចូលរួមច្រើនជាងគេ។ មិត្តអ្នកស្តាប់ជាច្រើនបានឲ្យដឹងថា ពួកគេកំពុងបន្ត ស្រាវជ្រាវ និងប្រមូលព័ត៌មានបន្ថែម ដើម្បីបង្ហើយអត្ថបទរបស់ខ្លួនប្រកបដោយគុណ ភាពល្អបំផុត។ យើងខ្ញុំកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូច ជាការវិនិយោគទាំងខាងពេលវេលានិងកម្លាំងកាយចិត្ត ដែលប្រិយមិត្តបានចំណាយ លើការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥។
ដើម្បីបំពេញតម្រូវការចូលរួមការប្រឡងរបស់មិត្តអ្នកស្ដាប់ យើងខ្ញុំបានសម្រេច ចិត្តពន្យាពេល ២ សប្ដាហ៍ ថែមទៀតសម្រាប់ការទទួលអត្ថបទចូលរួម រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។ ក្នុងរយៈខាងមុខនេះ យើងខ្ញុំនឹងផ្សាយនិងបង្ហោះព័ត៌មានដើម្បីជួយប្រិយមិត្ត ឆ្លើយសំណួរនៃការប្រឡង ក្នុងកម្មវិធីផ្សាយសម្លេងនិងក្នុងផ្នែក តើអ្នកដឹងអ្វីខ្លះអំពីវៀត ណាមនៅលើគេហទំព័រ vovworld.vn ផងដែរ។
ជូនពរអ្នកនឹងឈ្នះរង្វាន់ពីការប្រឡង។ មិត្តអ្នកស្តាប់ទាំងអស់ដែលបានផ្ញើរ អត្ថបទចូលរួមនឹងទទួលបានវិញ្ញាបនបត្រចូលរួមការប្រឡងតបស់វិទ្យុសំឡេងវៀត ណាម។ ក្នុងនោះ មិត្តអ្នកស្តាប់ ៣ នាក់ដែលមានអត្ថបទចូលរួមល្អបំផុតនឹងទទួលបាន រង្វាន់ជាដំណើរកម្សាន្តឥតគិតថ្លៃរយៈពេល ៥ ថ្ងៃ ៤ យប់នៅវៀតណាម ជាមួយនឹង កាដូដ៏គួរឱ្យទាក់ទាញជាច្រើនទៀត។ យើងខ្ញុំរីករាយស្វាគមន៍អ្នកមកកាន់ប្រទេស វៀតណាមដ៏ស្រស់ស្អាត!
តោះ! ចូលរួមការប្រកួតដើម្បីមានឱកាសស្វែងយល់ពីសម្រស់នៃប្រទេសវៀតណាម!

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាម

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាម

នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយតំណាង សហគមន៍ធុរកិច្ចអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

Top