• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ុយអែតជាដៃគូសំខាន់និងគួរឱ្យទុកចិត្តរបស់វៀតណាមក្នុងសហភាពអឺរ៉ុប

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអះអាងដូច្នេះ នៅពេលទទួលលោក Benjamin Dousa រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ និងពាណិជ្ជកម្មបរទេសស៊ុយអែត នារសៀលថ្ងៃទី១២ ឧសភា នៅទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបលោក Benjamin Dousa រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ និងពាណិជ្ជកម្មបរទេសស៊ុយអែត នារសៀលថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយស៊ុយអែត។

លោកនាយករដ្ឋមន្ត្រីស្នើភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត ជាពិសេសក្នុងកម្រិតខ្ពស់ ដើម្បីបង្កើតសន្ទុះជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានឯកភាពថា ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការ និងសម្រួលដល់ទំនិញនៃប្រទេសទាំងពីរជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក។  នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាច្រកទ្វារសម្រាប់ទំនិញ ស៊ុយអែតចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយស្នើស៊ុយអែតជាច្រកសម្រាប់ទំនិញវៀតណាមចូលក្នុងទីផ្សារ Nordic ដើម្បីសម្រេចបានគោលដៅរួមនៃការអភិវឌ្ឍប្រកបដោយចីរភាព។

រីឯខ្លួនវិញ រដ្ឋមន្ត្រី Benjamin Dousa បានអះអាងថា ស៊ុយអែត គឺជាដៃគូដ៏គួរឱ្យទុកចិត្ត និងសំខាន់របស់វៀតណាម; ស៊ុយអែតមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ លោករដ្ឋមន្ត្រីបានសន្យាថានឹងពិភាក្សាជាមួយបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) ក៏ដូចជាជាមួយគណៈកម្មការអឺរ៉ុប (EC) លើសំណើដកកាតលឿង IUU សម្រាប់ការនាំចេញអាហារសមុទ្ររបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាម

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាម

នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយតំណាង សហគមន៍ធុរកិច្ចអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

Top