នៅឯគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នៅអាគាលេខ ៣០ វិថី Hoang Dieu នៃទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូប និងដាក់ផ្កាសម្តែងនូវការតបស្នងសង់គុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតសមាជិកការិយាល័យនយោបាយ អតីតលេខាគណៈកម្មាធិការមជ្ឈិម អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (រូបថត៖ TTXVN)
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នារសៀលថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម អញ្ជើញទៅ អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap និងនាយឧត្តមសេនីយ៍ Van Tien Dung ដែលជានាយឧត្តមសេនីយ៍ពីររូបមានគុណូបការៈដ៏ឧត្តុងឧត្តមចំពោះបុព្វហេតុរំដោះប្រជាជាតិ បង្រួបបង្រួមជាតិ។
នៅឯគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នៅអាគាលេខ ៣០ វិថី Hoang Dieu នៃទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូប និងដាក់ផ្កាសម្តែងនូវការតបស្នងសង់គុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតសមាជិកការិយាល័យនយោបាយ អតីតលេខាគណៈកម្មាធិការមជ្ឈិម អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម។ ជីវិតនិងអាជីពរបស់នាយឧត្តមសេនីយ៍ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍនៃបដិវត្តន៍វៀតណាម និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ រុងរឿង ការលះបង់និងការលំបាករបស់បក្ស និងប្រទេសជាតិ។
នៅឯផ្ទះរំលឹកវិញ្ញាណក្ខន្ធរបស់នាយឧត្តមសេនីយ៍ Van Tien Dung លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញអុជធូប និងថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ Van Tien Dung អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ ក្នុងអំឡុងសង្រ្គាមតស៊ូដើម្បីសង្គ្រោះប្រទេស នាយឧត្តមសេនីយ៍ Van Tien Dung បានបញ្ជាដោយផ្ទាល់នូវយុទ្ធនាការសំខាន់ៗជាច្រើនដើម្បីដណ្តើមជ័យជម្នះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម