• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែរ នីញធួន ១

នារសៀលថ្ងៃទី៥ ខែធ្នូ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែរ នីញ ធួន ១ (នៅស្រុក ធួន ណាម ខេត្ត នីញធួន)។ លោកអគ្គលេខាបក្ស បានស្នើឱ្យអនុវត្តរាល់បែបបទនៃគម្រោងឱ្យបានឆាប់រហ័ស និងដាក់ជូនរដ្ឋាភិបាលពិនិត្យ អនុម័ត និងបែងចែកដើមទុន ដោយធានាបាននូវវឌ្ឍនភាព។

បន្ទាប់មក លោកអគ្គលេខាបក្សបានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្ទះពហុគោល​បំណង បន្ទប់រៀននិងសម្ភារៈជំនួយ - សាលាមត្តេយ្យ Phuoc Dinh (ស្រុក ធួន ណាម)។ នារសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស និងក្រុមការងារមជ្ឈិម បានអញ្ជើញទៅទស្សនាកំពង់ផែទូទៅ Ca Na។ កំពង់ផែសមុទ្រទូទៅ Ca Na ដោយក្រុមហ៊ុនភាគហ៊ុនវិនិយោញ-សាងសង់ Trung Nam  បណ្តាក់ទុនវិនិយោគ ដែលមានទំហំផែនការសរុបជាង ៨៥ ហិកតា រួមមាន: កំពង់ផែចំនួនពីរដែលទទួលទំនិញទូទៅ ទំនិញកុងតឺន័រ និងទំនិញភាគច្រើន។ កំពង់ផែនេះមានចំណតចំនួន ២៥ ហើយបានដំណើរការក្នុងដំណាក់កាលទី ១ ចាប់តាំងពីខែមេសា ឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន។

អគ្គលេខាបក្ស លោក តូ ឡឺម និងគណៈប្រតិភូអញ្ជើញចុះពិនិត្យនៅកំពង់ផែ Ca Na ។ រូបថត៖ VOV

លោកអគ្គលេខាបក្ស ក៏បានអញ្ជើញទៅទស្សនាភូមិគ្រឿងភាជន៍ Bau Truc (ទីរួមខេត្ត Phuoc Dan ស្រុក Ninh Phuoc)។ លោកអគ្គលេខាបក្សបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនប្រជាជនភូមិគ្រឿងភាជន៍ Bau Truc និងជូនអំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៅស្រុក Ninh Phuoc ចំនួន២០គ្រួសារផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top