ឡេយ៉ា (Le Gia) - រឿងរ៉ាវ​អំពីការធ្វើ​ទឹក​ត្រី

ពាណិជ្ជសញ្ញាវៀតណាម

ឡេយ៉ា (Le Gia) - រឿងរ៉ាវ​អំពីការធ្វើ​ទឹក​ត្រី

ច្រោះ​ចេញពី​ត្រី​បណ្តូល​អំពៅ​ និង​អំបិល​ ដែល​បាន​ផ្អាប់​នៅ​ក្នុង​ធុង​ឈើ​បើយ​ឡើយ​ (Boi Loi) និង ឡើង​ដំបែ​ធម្មជាតិ​ តាម​វិធីសាស្ត្រសង្កត់​បែប​ប្រពៃណី ក្រោយ​ពី​រឆ្នាំ​ថែទាំ​ដោយ​ហ្មត់ចត់​ តំណក់ទឹក​ត្រី​ពណ៌លឿង​លាយក្រហម​បរិសុទ្ធ​ នឹង​បាន​បង្ហូរ​ដាក់​ដប​ ផ្តល់ជូន​​អ្នក​ប្រើប្រាស់​។​

ច្រោះ​ចេញពី​ត្រី​បណ្តូល​អំពៅ​ និង​អំបិល​ ដែល​បាន​ផ្អាប់​នៅ​ក្នុង​ធុង​ឈើ​បើយ​ឡើយ​ (Boi Loi) និង ឡើង​ដំបែ​ធម្មជាតិ​ តាម​វិធីសាស្ត្រសង្កត់​បែប​ប្រពៃណី ក្រោយ​ពី​រឆ្នាំ​ថែទាំ​ដោយ​ហ្មត់ចត់​ តំណក់ទឹក​ត្រី​ពណ៌លឿងលាយក្រហម​បរិសុទ្ធ​ នឹង​បាន​បង្ហូរ​ដាក់​ដប​ ផ្តល់ជូន​​អ្នក​ប្រើប្រាស់​។​

CEO ឡេ​អាញ​ (Le Anh) ឥឡូវក្លាយ​ជា​ "សិប្បករ​ម៉ាំ” មើល​ពណ៌ម៉ាំ​អាច​ដឹង​អាយុ​របស់​ម៉ាំ​។ រូបថត៖ ឯកសារ​

ក្រោយ​ជិត​៥​ឆ្នាំ​មាន​វត្តមាន​នៅលើទី​ផ្សារ​ រហូត​ដល់​បច្ចុប្បន្ន​ទឹក​ត្រី​ឡេយ៉ា​ (Le Gia) មាន​វត្តមាន​នៅ​តាម​ប្រព័ន្ធ​ទីផ្សារទំនើប​ទូទាំង​ប្រទេស​ដូចជា​ Winmart, Winmart+, Big C, Aeon, Mega Market, Co.op Mart​ ។ល។ និង​ហាង​ដេប៉ូ​តូច​ធំ​។​

ដូចការ​រៀប​រាប់​របស់​បងឡេអាញ​ (Le Anh) CEO ទឹក​ត្រី​ឡេយ៉ា​ (Le Gia) អ្នក​ប្រើ​ប្រាស់​ជ្រើ​ស​យក​ទឹក​ត្រី​ឡេយ៉ា​ (Le Gia) ដោយសារ​តម្លៃ​ជាតិ​បំប៉ន​ធម្មជាតិ​នៃ​ផលិតផល​ ក៏ដូចជា​ធានា​សុវត្ថិភាព​ស្បៀង​អាហារ​។ ទឹក​ត្រីឡេយ៉ា (Le Gia) ​បាន​ផ​លិត​​ចេញពី​វត្ថុធាតុ​ ដែល​មាន​គុណភាព​ខ្ពស់​ រួម​នឹង​រូបមន្ត​សម្ងាត់​ ក្នុង​វិធីសាស្រ្ត​សង្កត់​បែប​ប្រពៃណី​ បាន​ស្នង​ពី​ជំនាន់មួយ​ទៅ​ជំនាន់មួយ​។ ត្រី​សម្រាប់ធ្វើទឹក​ត្រី​ជា​ប្រភេ​ទត្រី​បណ្តូល​អំពៅ​ខ្មៅ​ធំធាត់​ សម្បូរជា​តិ​អាស្សូត​ បាន​នេសាទ​នៅ​ចម្លោះពី​ខែ​៧ - ខែ១១ចន្ទគតិ​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ ដើម្បី​ធ្វើបាន​ទឹក​ត្រី​មាន​រសជាតិ​ដោយ​ឡែក​ ឡេយ៉ា​ (Le Gia) នៅ​ប្រើ​អំបិល​សុទ្ធ​ ដែល​បាន​ផលិត​នៅ​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) និង បារៀ​ (Ba Ria)។ អំបិល​​ទិញ​មក​ មិនយកទៅ​​ផ្អាប់ត្រី​ភ្លាមទេ​​ តែ​រក្សាទុក​ពី​១ឆ្នាំ រហូតដល់២ឆ្នាំ​ ទុក​ឱ្យ​ធ្លាក់ទឹក​ អំបិល​សាប​ចុះបន្តិច​ ក៏ដូចជា​កម្ចាត់​សមាសធាតុ​ប៉ះពាល់ដល់​គុណភាព​ទឹក​ត្រី​។​

តាម​បងឡេអាញ​ (Le Anh) រូប​មន្តសម្ងាត់សម្រាប់​​ធ្វើ​ទឹក​ត្រី​ឡេយ៉ា (Le Gia) ឱ្យ​​មាន​រសជាតិ​ឆ្ងាញ់  គឺពាក់ព័ន្ធដល់ធុង​ផ្អាប់​ត្រី​។ ធុង​ផ្អាប់​នីមួយៗ​ផ្ទុក​ត្រីបាន​​រាប់សិប​តោន​ ទឹក​ត្រី​មិន​បាន​បង្ហូត​ចេញពី​ធុង​នីមួយៗ​ ​ដាក់​ចូល​ដបនោះទេ​ តែ​ត្រូវ​បង្ហូត​ព្រម​ជាមួយ​គ្នា​តាម​រយៈ​ប្រព័ន្ធធុង​​ចម្រុះ​ត្រី​និង​អំបិល ​ពី​៥ដល់​៧ធុង​ ដើម្បី​រក្សា​បាន​រសជាតិ​បំប៉ន​និង​ក្លិន​ក្រអូប​។​ ក្រោយ​មក​ឡេយ៉ា (Le Gia) ​ជ្រើ​សធុង​​ដែល​មាន​រសជាតិ​ល្អបំផុត​ ធ្វើ​ជាធុងមេ​ ដើម្បី​ឱ្យ​​ផលិតផល​មាន​រសជាតិ​ និងគុណភាព​ប្រហាក់ប្រហែល​គ្នា​។​

បទដ្ឋាន​ ​តំណក់​ទឹកច្រោះ​ចេញពី​សមុទ្រ​ ពី​វគ្គ​ធុងចម្រុះ​​ត្រីនិង​អំបិល​ រហូតដល់​ដំណាក់កាល​ផ្សេង​ៗ​ តែងបាន​ត្រួតពិនិត្យ​ហ្មត់ចត់​ ធានា​ផលិតផល​រក្សា​បាន​រសជាតិ​ធម្មជាតិ​ ក៏ដូចជា​គុណភាព​និង​សុវត្ថិភាព​។​


តែង​ព្រួយ​បារម្ភ​​នឹង​របរ​ធ្វើ​ទឹក​ត្រី​ ជាមួយ​គោល​បំណង​នាំយក​វប្បធម៌ម្ហូប​​អាហារ​វៀតណាម​​ចេញទៅ​ពិភពលោក​ CEO ឡេអាញ​ (Le Anh) ធ្លាប់ជា​វិស្វករ​សាងសង់​មួ​យរូប​ធ្វើការ​នៅ​ក្រុមហ៊ុន​បរទេស​ បាន​បោះបង់ចោលការងារ​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ ដើម្បី​យកពេលវេលា​និង​កម្លាំង​ មក​បំពេញការ​អភិវឌ្ឍ​មុខរបរ​ធ្វើ​ទឹក​ត្រី​ប្រពៃណី​ នៅលើ​ភូមិកំណើត​។ ឡេអាញ​ (Le Anh) ​បាន​ស្វែង​រក​របៀប​ធ្វើ​ថ្មី​ជាច្រើន​ ជួយ​ឱ្យ​ផលិតផល​ប្រពៃណី​ ឆ្លើយ​តប​នឹង​ទឹក​ចិត្ត​របស់អ្នកប្រើប្រាស់​។ ឧទាហរណ៍​ ក្រុមហ៊ុន​បាន​វិនិយោគ​រាប់លានដុង​ ជួល​ធ្វើ​ឆ្នុកដប ទុកពេល​ដាក់ទឹក​ត្រី​ទៅ​ មិនត្រូវ​របូត​ធា្លក់ចេញទៅ​ក្រៅ។

បង​ឡេអាញ​ (Le Anh) ​រៀប​រាប់៖ ទឹកត្រី​ជា​ព្រលឹង​ក្នុង​វប្បធម៌ម្ហូប​​អាហារ​របស់​ជនជាតិ​​វៀតណាម។ ទឹក​ត្រី​ប្រពៃណី​វៀតណាម​ ជា​ រ៉ែមាស​ មួយសំខាន់​ តើ​យើង​ដឹង​របៀប​ធ្វើ​អាជីវកម្ម​ និង ច្នៃប្រតិដ្ឋ​ចេញជា​​ អាលង្ការ សមស្រប​នឹង​ទឹក​ចិត្ត​របស់​អ្នក​​ប្រើប្រាស់​ឬទេ​។​

តាម​បងឡេអាញ​ (Le Anh) នៅ​ខេត្ត​ថាញ​ហ្វ័រ​ (Thanh Hoa) ជា​ទីកន្លែង​ដែល​មាន​លក្ខណៈ​ដ៏ប្រពៃ​ សម្រាប់​ធ្វើ​ផលិតផល​មាន​​ប្រៀប​ខ្លាំង​ដូចជា​៖ បង្កង​ ម៉ាំ​បង្គា​ ទឹកត្រី​។ ក៏ប៉ុន្តែ​ ជា​ច្រើនជំនាន់​ មាមីងធ្វើ​​បាន​ត្រឹមតែ​ផលិតផល​សាមញ្ញធម្មតា​ ដែលមាន​តម្លៃ​កំណើន​មិនទាន់ខ្ពស់​។​ ដើម្បី​លើកកម្ពស់​តម្លៃ​ផលិតផល​នេះ ត្រូវ​ស្វែងរក​វិធី​នាំយក​វា​មកដាក់​លើ​ស្ពកបាយ​សហគមន៍​អាណិកជន​ នាំយក​វា​ទៅ​ដល់​មិត្តភក្តិ​អន្តរជាតិ​។

ផលិតផល​គំរូ​មួយ​ចំនួន​បំពាក់​ពាណិជ្ជសញ្ញា​ឡេយ៉ា (Le Gia) ​។ រូបថត៖ កុង​ដាត




នៅ​ថ្ងៃដំបូង​បង្កើត​ក្រុមហ៊ុន​ បង​ឡេអាញ​ (Le Anh) ប្តេជ្ញាចិត្ត​កសាង​រោង​ចក្រ​សម្រេច​ស្តង់ដារ​ ISO 22000:2018, HACCP, FDA ទោះបី​ត្រូវ​ប្រឈម​នឹង​ទុក្ខលំបាក​ ពីព្រោះ​បង​ជឿជាក់​ថា​ នេះជា​បុព្វបទ​​សម្រាប់ទឹក​ត្រី​ឡេយ៉ា​ (Le Gia) យក​ជំនះលើ​ទីផ្សារ​រហ័ស​ និង​ ទៅ​ឆ្ងាយ​ជាង​។​ ចុង​ឆ្នាំ​២០១៨ ឡេយ៉ា (Le Gia) ​បាន​នាំចេញ​ទឹកត្រី​​មួយ​Container ដំបូង ​ទៅកាន់​ទីផ្សារ​កូរេខាងត្បូង​ បន្ទាប់មក​គឺទីផ្សារ​ដែល​មានសភាព​ពិបាក​ដូចជា​៖ ជប៉ុន​ តៃវ៉ាន អាហ្វ្រិក​ខាងត្បូង​ សហព័ន្ធ​រុស្ស៊ី​ ប៉ាណាម៉ា​។ល។ ផលិតផល​ទឹកត្រី​ឡេយ៉ា (Le Gia) ​ក៏បាន​ទទួលស្គាល់ ​OCOP ផ្កាយ​៥​លំដាប់​ជាតិ។​

ជាមួយក្រុម​សិប្បករ​ធ្វើ​ទឹក​ត្រី​សម្បូ​រ​បទពិសោធន៍​ អស់ពី​ចិត្ត​នឹង​ការងារ​ គួប​ផ្សំនឹង​បច្ចេកទេស​ប្រពៃណី​ និង ទំនើប​ ជាមួយ​សមត្ថភាព​ផលិត​ធំ បាន​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​គ្រប់​គ្រង​គុណភាព​តាម​ស្តង់ដារ ISO 22000: 2018 ផលិតផល​ឡេយ៉ា ​(Le Gia) ទទួលបាន​ទំនុក​ចិត្ត​ក្តីស្រឡាញ់ពី​​អ្នកប្រើប្រាស់​ក្នុងស្រុក​ និង ​បរទេស​។ អំណត់​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​ដើរ​តាម​ ប្រកប​មុខរបរ​ត្រឹមត្រូវ ​ផ្លែផ្កា​ល្អ​នឹង​មកដល់​ អ្វី​ដែល​ធម្មជាតិ​ អាច​ធ្វើដំណើរ​យឺត​ប៉ុន្តែ​នឹង​ចីរភាព​ ជា​​តម្លៃ​ដែល​យើង​ខ្ញុំ​ឃើញ ​តាម​រយៈ​ការ​សំណេះសំណាល​​ជាមួយ​ CEO ឡេយ៉ា (Le Gia) ​។ សង្វាក់​តម្លៃ​ដែល​ទឹក​ត្រី​ឡេយ៉ា​ (Le Gia) កំពុង​កសាង​ មិនត្រឹម​មានប្រយោជន៍​សម្រាប់​ខ្លួន សម្រាប់អតិថិជន​ នៅទាំង​សម្រាប់​​សហគមន៍​ ភូមិស្រុក​។ នោះ​ប្រហែល​ជា​ហេតុផល​ ទឹក​ត្រី​ឡេយ៉ា​ (Le Gia)  កំពុង​ផលិត​នៅ​ជ្រុង​ភូមិ​ ប៉ុន្តែ​បាន​លក់​ទូទាំង​ប្រទេស​៕​

CEO ឡេអាញ (Le Anh) ទទួលបាន​ពាន​រង្វាន់​ផលិតផល​ទាំង​១០ ​ដែល​អ្នកប្រើប្រាស់​វៀតណាម ទុក​ចិត្ត​ប្រើឆ្នាំ​២០២២។ រូបថត៖ ឯកសារ​

អត្ថបទ៖ ថាវ​វី រូបថត៖ កុងដាត​ និង ឯកសារ​

ប្រែសម្រួល៖ រីកើង

អត្ថបទ៖ ថាវវី រូបថត៖ កុងដាត និង ឯកសារ ប្រែសម្រួល៖ រីកើង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

ដើម្បី​បន្ត​ជំរុញ​ការ​ជួញ​ដូរ​រវាង​ក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​ ឆ្ពោះទៅ​ដល់​ការ​នាំចេញ​នូវកសិផល​ រុក្ខផល​ និង ​ជល​ផល​ ផលិតផល​នៃភូមិ​របរ ​រវាងក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​...

Top