ឡេយ៉ា (Le Gia) - រឿងរ៉ាវអំពីការធ្វើទឹកត្រី
ច្រោះចេញពីត្រីបណ្តូលអំពៅ និងអំបិល ដែលបានផ្អាប់នៅក្នុងធុងឈើបើយឡើយ (Boi Loi) និង ឡើងដំបែធម្មជាតិ តាមវិធីសាស្ត្រសង្កត់បែបប្រពៃណី ក្រោយពីរឆ្នាំថែទាំដោយហ្មត់ចត់ តំណក់ទឹកត្រីពណ៌លឿងលាយក្រហមបរិសុទ្ធ នឹងបានបង្ហូរដាក់ដប ផ្តល់ជូនអ្នកប្រើប្រាស់។
ក្រោយជិត៥ឆ្នាំមានវត្តមាននៅលើទីផ្សារ រហូតដល់បច្ចុប្បន្នទឹកត្រីឡេយ៉ា (Le Gia) មានវត្តមាននៅតាមប្រព័ន្ធទីផ្សារទំនើបទូទាំងប្រទេសដូចជា Winmart, Winmart+, Big C, Aeon, Mega Market, Co.op Mart ។ល។ និងហាងដេប៉ូតូចធំ។
ដូចការរៀបរាប់របស់បងឡេអាញ (Le Anh) CEO ទឹកត្រីឡេយ៉ា (Le Gia) អ្នកប្រើប្រាស់ជ្រើសយកទឹកត្រីឡេយ៉ា (Le Gia) ដោយសារតម្លៃជាតិបំប៉នធម្មជាតិនៃផលិតផល ក៏ដូចជាធានាសុវត្ថិភាពស្បៀងអាហារ។ ទឹកត្រីឡេយ៉ា (Le Gia) បានផលិតចេញពីវត្ថុធាតុ ដែលមានគុណភាពខ្ពស់ រួមនឹងរូបមន្តសម្ងាត់ ក្នុងវិធីសាស្រ្តសង្កត់បែបប្រពៃណី បានស្នងពីជំនាន់មួយទៅជំនាន់មួយ។ ត្រីសម្រាប់ធ្វើទឹកត្រីជាប្រភេទត្រីបណ្តូលអំពៅខ្មៅធំធាត់ សម្បូរជាតិអាស្សូត បាននេសាទនៅចម្លោះពីខែ៧ - ខែ១១ចន្ទគតិ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធ្វើបានទឹកត្រីមានរសជាតិដោយឡែក ឡេយ៉ា (Le Gia) នៅប្រើអំបិលសុទ្ធ ដែលបានផលិតនៅខេត្តនិញធ្វឹន (Ninh Thuan) និង បារៀ (Ba Ria)។ អំបិលទិញមក មិនយកទៅផ្អាប់ត្រីភ្លាមទេ តែរក្សាទុកពី១ឆ្នាំ រហូតដល់២ឆ្នាំ ទុកឱ្យធ្លាក់ទឹក អំបិលសាបចុះបន្តិច ក៏ដូចជាកម្ចាត់សមាសធាតុប៉ះពាល់ដល់គុណភាពទឹកត្រី។
តាមបងឡេអាញ (Le Anh) រូបមន្តសម្ងាត់សម្រាប់ធ្វើទឹកត្រីឡេយ៉ា (Le Gia) ឱ្យមានរសជាតិឆ្ងាញ់ គឺពាក់ព័ន្ធដល់ធុងផ្អាប់ត្រី។ ធុងផ្អាប់នីមួយៗផ្ទុកត្រីបានរាប់សិបតោន ទឹកត្រីមិនបានបង្ហូតចេញពីធុងនីមួយៗ ដាក់ចូលដបនោះទេ តែត្រូវបង្ហូតព្រមជាមួយគ្នាតាមរយៈប្រព័ន្ធធុងចម្រុះត្រីនិងអំបិល ពី៥ដល់៧ធុង ដើម្បីរក្សាបានរសជាតិបំប៉ននិងក្លិនក្រអូប។ ក្រោយមកឡេយ៉ា (Le Gia) ជ្រើសធុងដែលមានរសជាតិល្អបំផុត ធ្វើជាធុងមេ ដើម្បីឱ្យផលិតផលមានរសជាតិ និងគុណភាពប្រហាក់ប្រហែលគ្នា។
បទដ្ឋាន “តំណក់ទឹកច្រោះចេញពីសមុទ្រ” ពីវគ្គធុងចម្រុះត្រីនិងអំបិល រហូតដល់ដំណាក់កាលផ្សេងៗ តែងបានត្រួតពិនិត្យហ្មត់ចត់ ធានាផលិតផលរក្សាបានរសជាតិធម្មជាតិ ក៏ដូចជាគុណភាពនិងសុវត្ថិភាព។
តែងព្រួយបារម្ភនឹងរបរធ្វើទឹកត្រី ជាមួយគោលបំណងនាំយកវប្បធម៌ម្ហូបអាហារវៀតណាមចេញទៅពិភពលោក CEO ឡេអាញ (Le Anh) ធ្លាប់ជាវិស្វករសាងសង់មួយរូបធ្វើការនៅក្រុមហ៊ុនបរទេស បានបោះបង់ចោលការងារដែលមានប្រាក់ចំណូលខ្ពស់ ដើម្បីយកពេលវេលានិងកម្លាំង មកបំពេញការអភិវឌ្ឍមុខរបរធ្វើទឹកត្រីប្រពៃណី នៅលើភូមិកំណើត។ ឡេអាញ (Le Anh) បានស្វែងរករបៀបធ្វើថ្មីជាច្រើន ជួយឱ្យផលិតផលប្រពៃណី ឆ្លើយតបនឹងទឹកចិត្តរបស់អ្នកប្រើប្រាស់។ ឧទាហរណ៍ ក្រុមហ៊ុនបានវិនិយោគរាប់លានដុង ជួលធ្វើឆ្នុកដប ទុកពេលដាក់ទឹកត្រីទៅ មិនត្រូវរបូតធា្លក់ចេញទៅក្រៅ។
បងឡេអាញ (Le Anh) រៀបរាប់៖ “ទឹកត្រីជាព្រលឹងក្នុងវប្បធម៌ម្ហូបអាហាររបស់ជនជាតិវៀតណាម។ ទឹកត្រីប្រពៃណីវៀតណាម ជា “រ៉ែមាស” មួយសំខាន់ តើយើងដឹងរបៀបធ្វើអាជីវកម្ម និង ច្នៃប្រតិដ្ឋចេញជា “អាលង្ការ” សមស្របនឹងទឹកចិត្តរបស់អ្នកប្រើប្រាស់ឬទេ”។
តាមបងឡេអាញ (Le Anh) នៅខេត្តថាញហ្វ័រ (Thanh Hoa) ជាទីកន្លែងដែលមានលក្ខណៈដ៏ប្រពៃ សម្រាប់ធ្វើផលិតផលមានប្រៀបខ្លាំងដូចជា៖ បង្កង ម៉ាំបង្គា ទឹកត្រី។ ក៏ប៉ុន្តែ ជាច្រើនជំនាន់ មាមីងធ្វើបានត្រឹមតែផលិតផលសាមញ្ញធម្មតា ដែលមានតម្លៃកំណើនមិនទាន់ខ្ពស់។ ដើម្បីលើកកម្ពស់តម្លៃផលិតផលនេះ ត្រូវស្វែងរកវិធីនាំយកវាមកដាក់លើស្ពកបាយសហគមន៍អាណិកជន នាំយកវាទៅដល់មិត្តភក្តិអន្តរជាតិ។
ផលិតផលគំរូមួយចំនួនបំពាក់ពាណិជ្ជសញ្ញាឡេយ៉ា (Le Gia) ។ រូបថត៖ កុងដាត
នៅថ្ងៃដំបូងបង្កើតក្រុមហ៊ុន បងឡេអាញ (Le Anh) ប្តេជ្ញាចិត្តកសាងរោងចក្រសម្រេចស្តង់ដារ ISO 22000:2018, HACCP, FDA ទោះបីត្រូវប្រឈមនឹងទុក្ខលំបាក ពីព្រោះបងជឿជាក់ថា នេះជាបុព្វបទសម្រាប់ទឹកត្រីឡេយ៉ា (Le Gia) យកជំនះលើទីផ្សាររហ័ស និង ទៅឆ្ងាយជាង។ ចុងឆ្នាំ២០១៨ ឡេយ៉ា (Le Gia) បាននាំចេញទឹកត្រីមួយContainer ដំបូង ទៅកាន់ទីផ្សារកូរេខាងត្បូង បន្ទាប់មកគឺទីផ្សារដែលមានសភាពពិបាកដូចជា៖ ជប៉ុន តៃវ៉ាន អាហ្វ្រិកខាងត្បូង សហព័ន្ធរុស្ស៊ី ប៉ាណាម៉ា។ល។ ផលិតផលទឹកត្រីឡេយ៉ា (Le Gia) ក៏បានទទួលស្គាល់ OCOP ផ្កាយ៥លំដាប់ជាតិ។
ជាមួយក្រុមសិប្បករធ្វើទឹកត្រីសម្បូរបទពិសោធន៍ អស់ពីចិត្តនឹងការងារ គួបផ្សំនឹងបច្ចេកទេសប្រពៃណី និង ទំនើប ជាមួយសមត្ថភាពផលិតធំ បានត្រួតពិនិត្យដោយប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO 22000: 2018 ផលិតផលឡេយ៉ា (Le Gia) ទទួលបានទំនុកចិត្តក្តីស្រឡាញ់ពីអ្នកប្រើប្រាស់ក្នុងស្រុក និង បរទេស។ អំណត់ជាមួយនឹងអ្វីដែលខ្លួនដើរតាម ប្រកបមុខរបរត្រឹមត្រូវ ផ្លែផ្កាល្អនឹងមកដល់ អ្វីដែលធម្មជាតិ អាចធ្វើដំណើរយឺតប៉ុន្តែនឹងចីរភាព” ជាតម្លៃដែលយើងខ្ញុំឃើញ តាមរយៈការសំណេះសំណាលជាមួយ CEO ឡេយ៉ា (Le Gia) ។ សង្វាក់តម្លៃដែលទឹកត្រីឡេយ៉ា (Le Gia) កំពុងកសាង មិនត្រឹមមានប្រយោជន៍សម្រាប់ខ្លួន សម្រាប់អតិថិជន នៅទាំងសម្រាប់សហគមន៍ ភូមិស្រុក។ នោះប្រហែលជាហេតុផល ទឹកត្រីឡេយ៉ា (Le Gia) កំពុងផលិតនៅជ្រុងភូមិ ប៉ុន្តែបានលក់ទូទាំងប្រទេស៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត និង ឯកសារ
ប្រែសម្រួល៖ រីកើង