• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ហាងលក់នំបញ្ចុកសាច់ជ្រូកអាំងដែលលោកអតីតប្រធានាធិបតីអាមេរិក Obama ធ្លាប់បានមកនិងពិសា ក្នុងដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម

ស្ថិតនៅវិថី ឡេវ៉ាន់ហ៊ឹវ (Le Van Huu) កាលពីបីឆ្នាំកន្លងមកដល់ពេលនេះ ហាងលក់នំបញ្ចុកសាច់ជ្រូកអាំង ហឿងលាន (Huong Lien)  បានគេហៅថា “នំបញ្ចុកសាច់ជ្រូកអាំង Obama” និងបានជាទីកន្លែងមកដល់ និងពិសាមុខម្ហូបនេះសំរាប់ភ្ញៀវបរទេស នៅពេលគេទេសចរណ៍រដ្ឋធានីហាណូយ។

ហាងលក់នំបញ្ចុកសាច់ជ្រូកអាំង ហឿងលាន (Huong Lien)  ចាប់ផ្តើមលក់ពីឆ្នាំ ១៩៩៣ និងស្ថិតនៅលើវិថី ឡេវ៉ាន់ហ៊ឹវ (Le Van Huu) រដ្ឋធានីហាណូយ។ រហូតដល់ខែឧសភា ឆ្នាំ២០១៦ លោកអតីតប្រធានាធិបតី Obama បានមកនិងពិសាជាមួយអ្នកកាសែតល្បីឈ្មោះរបស់   CNN Anthony និងគេថតទិដ្ឋភាពហាងលក់នំបញ្ចុកសាច់ជ្រូកអាំងនេះ។ ចាប់ពីពេលនោះតទៅភ្ញៀវកាន់តែមកនិងពិសាយ៉ាងច្រើនកុះករ និងគេបានហៅ“ហាងលក់នំបញ្ចុកសាច់ជ្រូកអាំង  Obama”។

តាមលោកស្រី ហឿង (Huong) និយាយឲ្យដឹងថា៖ ប្រការអាថ៌កំបាំងដែលហាងនំបញ្ចុកនេះទាក់ទាញភ្ញៀវគឺរបៀបប្រឡាក់សាច់។ បន្ទាប់ពីបានអាំង សាច់ជ្រូកនៅតែរក្សាភាពឈ្ងុយឆ្ងាញ់។ សាច់ជ្រូកបានប្រឡាក់ដោយស្ករស ខ្ទឹម ម្រេច ទឹកត្រី។ បន្ទាប់ពីប្រឡាក់ គេទុកមួយភ្លេត ដើម្បីគ្រឿងផ្សំនេះជ្រាបចូលក្នុងសាច់។ នៅពេលអាំងសាច់ គេដុតលើអណ្តាតភ្លើងល្មម។ សាច់ជ្រូកអាំងបានពិសាជាមួយទឹកត្រីកោះកុង ជីរនិងនំបញ្ចុក។ តាមចំណូលចិត្ត ភ្ញៀវអាចពិសានំបញ្ចុកសាច់ជ្រូកអាំងជាមួយណែម។

នំបញ្ចុកសាច់ជ្រូកអាំងដែលលោកអតីតប្រធានាធិបតីអាមេរិក Barack Obama ពិសា ក្នុងដំណើរទស្សនកិច្ចរដ្ឋធានីហាណូយ (Ha Noi) នាឆ្នាំ២០១៦។

 


នំបញ្ចុកសាច់ជ្រូកអាំងដែលលោកអតីតប្រធានាធិបតីអាមេរិក Barack Obama បាន
ពិសា ក្នុងដំណើរទស្សនកិច្ចរដ្ឋធានីហាណូយ (Ha Noi) នាឆ្នាំ២០១៦។



ហាងលក់នំបញ្ចុកសាច់ជ្រូកអាំង Barack Obama បានក្លាយទៅជាអាសយដ្ឋានពិសេស
របស់រដ្ឋធានីហាណូយនិយាយដោយឡែកនិងប្រទេសវៀតណាមនិយាយរួម។

 

ចាប់ផ្តើមលក់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៨ យប់ ជាមធ្យមក្នុងមួយថ្ងៃ ហាងលក់លក់នំបញ្ចុកសាច់ជ្រូកអាំង Barack Obama បានទទួលភ្ញៀវជាង ៥០០ នាក់ ក្នុងនោះភាគច្រើនគឺភ្ញៀវបរទេសមកនិងពិសាមុខម្ហូបនេះ។

លោក Watcharas Leelawath- ភ្ញៀវទេសចរណ៍ជនជាតិថៃម្នាក់បានចែករំលែកថា “មុនពេលបំពេញបេសកកម្មនៅប្រទេសវៀតណាម ខ្ញុំបានលឺមិត្តភក្តិនិយាយអំពីហាងនំបញ្ចុកសាច់ជ្រូកអាំងដែលលោកអតីតប្រធានាធិបតី​អាមេរិក Barack Obama បានមកនិងពិសាហើយ។  ខ្ញុំបានឆ្ងល់ណាស់ ដូច្នេះខ្ញុំបានសម្រេចចិត្ត​មក​និងពិសាមុខម្ហូបនេះ។ ជាការពិត នំបញ្ចុកសាច់ជ្រូកអាំងលក់នៅទីនេះឈ្ងុយឆ្ងាញ់អស្ចារ្យមែន”។

តំលៃពី ៤ ម៉ឹនដុងសំរាប់មួយឈុត។ នៅពេលថ្ងៃត្រង់ ហាងនេះមានភ្ញៀវច្រើនកុះករពេញ ៦ ជាន់។ នាពេលថ្មីៗនេះ ហាងបានបើកសាខាមួយនៅ ៥៩ វិថីឡាងហា (Lang Ha) ដើម្បីបង្កលក្ខណៈងាយស្រូលសំរាប់ភ្ញៀវនៅឆ្ងាយ ពីហាងនំបញ្ចុកសាច់ជ្រូកអាំង ស្ថិតនៅវិថីឡេវ៉ាន់ហ៊ឹវ (Le Van Huu) ដែលអាចមកនិងពិសា។

ហាងនំបញ្ចុកសាច់ជ្រូកអាំង Barack Obama បានក្លាយទៅជាមុខម្ហូបពិសេសរបស់រដ្ឋធានីហាណូយនិយាយដោយ​ឡែកនិងប្រទេសវៀតណាមនិយាយរួម ដើម្បីឧទ្ទេសនាមដល់ភ្ញៀវនិងមិត្តភក្តិអន្តរជាតិ./.

 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង


បាយដំណើបប្រាំពណ៌ - ម្ហូបឈ្ងុយឆ្ងាញ់នៃតំបន់មឿងឡ (Muong Lo)

បាយដំណើបប្រាំពណ៌ - ម្ហូបឈ្ងុយឆ្ងាញ់នៃតំបន់មឿងឡ (Muong Lo)

មិនត្រឹមតែជាមុខម្ហូបតំណាងឱ្យវប្បធម៌ម្ហូបអាហាររបស់តំបន់​មឿង​ឡ (Muong Lo) (ទីរួម​ស្រុក​ ងៀឡូ (Nghia Lo) ខេត្ត អៀនបាយ (Yen Bai)) ប៉ុណ្ណោះទេ បាយ​ដំណើបប្រាំពណ៌ក៏មានអត្ថន័យពិសេសក្នុងទស្សនៈ និងគំនិតរបស់ប្រជាជនថៃផងដែរ។

Top