ទេសចរណ៍ ស្វែងយល់ពីផ្លូវរូងដីឥដ្ឋនៅដាឡាត 10/12/2015 ឆ្លងកាត់ព្រៃស្រល់ដ៏ខៀវស្រស់ជាង១២០០ម៉ែត្រ ផ្លូវរូងដីឥដ្ឋជាអច្ឆារិយៈនិមិត្តថ្មីមួយដ៏អស្ចារ្យនៅដាឡាត (ខេត្តឡឹមដុង)។ ទើបតែដំណើរការកាលពីឆ្នាំ២០១២ ប៉ុន្តែទីនេះបានក្លាយជាទីកន្លែងទាក់ទាញ អ្នកដំណើរទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍នានា។ ផ្លូវរូងដីឥដ្ឋមានឈ្មោះហៅផ្សេងៗពីគ្នាដូចជា៖ ផ្លូវរូងចម្លាក់ ផ្លូវរូងដីក្រហម ផ្លូវរូងដីឥដ្ឋ។ល។ ប៉ុន្តែទោះបីហៅឈ្មោះណាក៏ដោយ ទីកន្លែងនេះក៏បង្កើតបានភាពងឿងឆ្ងល់ និងអារម្មណ៍ស្រមើស្រមៃរបស់ភ្ញៀវទេសចរណ៍ ដើម្បីមកស្វែងយល់ទីនេះ។ ម្ចាស់របស់ផ្លូវរូងដីឥដ្ឋ គឺបងទ្រីញបាយុង អ្នកមានក្តីចំណូលចិត្តធំចំពោះសំណង់ស្ថាបត្យកម្មបូរាណនៅដាឡាត។ ក្រោយ៤ឆ្នាំស្រាវជ្រាវ បងទ្រីញបាយុង បានរកឃើញរូបមន្តធ្វើដីឥដ្ឋ bazan ក្លាយជាវត្ថុធាតុថ្មី ដែលមានពណ៌សម្បុរវិសេស ជាពិសេសគឺជិតស្និទ្ធនឹងបរិស្ថាន។ ផ្លូវរូងដីឥដ្ឋគឺជាគំនិតបោះជំហានដ៏អស្ចារ្យ ពីវត្ថុធាតុកសាងវា គឺចម្រុះសារជាតិ ដែលមានកម្រិតស្វិតមាំប្រៀបស្មើនឹងបេតង់។ តាមបងទ្រីញបាយុងឲ្យដឹងថា សំណង់ចម្លាក់សិល្បៈនេះ បង្កើតឡើងពឹងផ្អែកនៅលើគំនិតពីរ គឺការបង្ហាញសាឡើងវិញ នូវស្រុកដាឡាតមួយ កាលពីសម័យបុព្វកាល និងស្រុកដាឡាតមួយជាទីក្រុងទេសចរណ៍កំសាន្តដែលល្បីឈ្មោះនៅវៀតណាម។ ទិដ្ឋភាពរស់នៅកាលសម័យបុព្វកាលរបស់ប្រភេទមនុស្សទោចធ្វើអំពីវត្ថុធាតុដីឥដ្ឋ។ សំណង់ស្ថាបត្យកម្ម វប្បធម៌វិសេសវិសាលជាច្រើនរបស់ស្រុកដាឡាត ដូចជាទីសក្ការៈបូជាផ្ទះមាន់។ ទេសភាពភូមិជនជាតិអ្នកស្រុកនៅដាឡាត។ល។ ដាឡាតនៃកំណាព្យនិងតន្រ្តី ដោយមានរូបភាពចាប៉ីហ្គីតា និងណោតតន្រ្តី។ វិចិត្រករស្វែងរកអារម្មណ៍ពីដាឡាត។ និងរទេះភ្លើងបូរាណ ស្ថានីយ៍ចំណតដាឡាត។ រទេះសេះ ជាលក្ខណៈទេសចរណ៍មួយនៅដាឡាត បានឆ្លាក់ជាប់នឹងជញ្ជាំងថ្មរបស់ផ្លូវរូងដីឥដ្ឋ។ សណ្ឋាគារ Palace។ គ្រូពេទ្យ Yersin អ្នករកឃើញដាឡាត។ ផ្ទះធ្វើពីដីឥដ្ឋក្រហម bazan ចូលក្នុងបញ្ជីឯតទគ្គកម្មវៀតណាម។ ផ្ទះវិឡាបូរាណដែលបង្កើតក្នុងផ្លូវដីឥដ្ឋនៅក្បែរព្រៃស្រល់ដាឡាត។ បរិយាកាសវិសេសរបស់ផ្លូវរូងដីឥដ្ឋ។ ផ្កាសាគូរានៅដាឡាត។ ផ្លែឈើដាឡាតក្នុងផ្លូវរូងដីឥដ្ឋ។ ផ្លូវរូងដីឥដ្ឋមានឈ្មោះហៅផ្សេងៗគ្នាដូចជា៖ ផ្លូវរូងចម្លាក់ ផ្លូវរូងដីក្រហម ភូមិដីឥដ្ឋ។ល។ ភ្ញៀវទេសចរណ៍នៅក្បែរសេះមួយគូដែលធ្វើពីដីឥដ្ឋ។ យុវតីលេងសប្បាយក្រោមខ្សែទឹកជ្រោះ កាំលី នៅខាងក្នុងផ្លូវរូងដីឥដ្ឋ។ ផ្លូវរូងដីឥដ្ឋ ខាងដើមផ្លូវគឺក្បាលនាគ តំណាងឲ្យពូជពង្សនាគទេពរបស់ជនជាតិវៀតណាម។ ពីនេះភ្ញៀវទេសចរណ៍នឹងបានស្វែងយល់ទូទៅ អំពីដាឡាតដោយវត្ថុធាតុដីឥដ្ឋសុទ្ធសាធ ជាពិសេសគឺយល់បានជាក់ច្បាស់ ពីប្រភព ប្រវត្តិសាស្រ្តកកើតនិងអភិវឌ្ឍន៍របស់ទីក្រុងដាឡាត។ បណ្តាសំណង់ស្ថាបត្យកម្មនិងវប្បធម៌វិសេសដូចជា៖ ស្ថានីយ៍ចំណតរថភ្លើង វិមានស្តេចបាវដាយ វិទ្យាស្ថាន Pasteur មហាវិទ្យាល័យដាឡាត សណ្ឋាគារ Palace ទីសក្ការៈបូជាផ្ទះមាន់ វត្តឡិញសើន បឹងហូស្វឹនហឿង ផ្សារដាឡាត។ល។ មកដល់ព្រលានយន្តហោះឡៀនខឿង បឹងត្វៀនឡឹម ជ្រលងភ្នំស្នេហា។ល។ សុទ្ធតែជាទីកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះរបស់ដាឡាត បានបង្ហាញសាឡើងវិញយ៉ាងវិចិត្រនៅលើវត្ថុធាតុដីឥដ្ឋ ។ ផ្លូវរូងដីឥដ្ឋបានទទួលឯតទគ្គកម្មពីរ របស់បញ្ជីឯតទគ្គកម្មវៀតណាម ដោយមានផ្ទះវិសេសមួយខ្នង ទំហំជាង៩០ម៉ែត្រការ៉េ។ នោះគឺឯតទគ្គកម្មផ្ទះធ្វើពីដីឥដ្ឋក្រហម bazan មិនបានដុតស្ល មានដំបូលរូបផែនទីវៀតណាមមុនគេបង្អស់ ដែលមានផ្ទៃទំហំធំបំផុត និងផ្ទះបានសាងដោយ ដីឥដ្ឋមានរចនាបទដ៏អស្ចារ្យបំផុត។ បងឡេអាញង៉ុក ភ្ញៀវទេសចរណ៍មកពីខេត្តប៊ិញធ្វឹនចែករំលែកថា៖ “ខ្ញុំមកដល់ដាឡាត ជាច្រើនដងណាស់មកហើយ និងទៅទស្សនាកន្លែងទេសចរណ៍ដ៏ល្បីជាច្រើន ប៉ុន្តែផ្លូវរូងដីឥដ្ឋបង្កើតឲ្យខ្ញុំមានអារម្មណ៍ពិសោធន៍ដ៏វិសេស។ បណ្តាស្ថាបត្យកម្មទេសភាពដាឡាត ពីដីឥដ្ឋដូចជាលេចអណ្តែតនៅកណ្តាលបរិយាកាស ដូចក្នុងសុបិនរបស់ដាឡាត។ល។”៕ អត្ថបទនិងរូបថត៖ ង្វៀនវូថាញដាត thachdicon

ឆ្លងកាត់ព្រៃស្រល់ដ៏ខៀវស្រស់ជាង១២០០ម៉ែត្រ ផ្លូវរូងដីឥដ្ឋជាអច្ឆារិយៈនិមិត្តថ្មីមួយដ៏អស្ចារ្យនៅដាឡាត (ខេត្តឡឹមដុង)។ ទើបតែដំណើរការកាលពីឆ្នាំ២០១២ ប៉ុន្តែទីនេះបានក្លាយជាទីកន្លែងទាក់ទាញ អ្នកដំណើរទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍នានា។ ផ្លូវរូងដីឥដ្ឋមានឈ្មោះហៅផ្សេងៗពីគ្នាដូចជា៖ ផ្លូវរូងចម្លាក់ ផ្លូវរូងដីក្រហម ផ្លូវរូងដីឥដ្ឋ។ល។ ប៉ុន្តែទោះបីហៅឈ្មោះណាក៏ដោយ ទីកន្លែងនេះក៏បង្កើតបានភាពងឿងឆ្ងល់ និងអារម្មណ៍ស្រមើស្រមៃរបស់ភ្ញៀវទេសចរណ៍ ដើម្បីមកស្វែងយល់ទីនេះ។ ម្ចាស់របស់ផ្លូវរូងដីឥដ្ឋ គឺបងទ្រីញបាយុង អ្នកមានក្តីចំណូលចិត្តធំចំពោះសំណង់ស្ថាបត្យកម្មបូរាណនៅដាឡាត។ ក្រោយ៤ឆ្នាំស្រាវជ្រាវ បងទ្រីញបាយុង បានរកឃើញរូបមន្តធ្វើដីឥដ្ឋ bazan ក្លាយជាវត្ថុធាតុថ្មី ដែលមានពណ៌សម្បុរវិសេស ជាពិសេសគឺជិតស្និទ្ធនឹងបរិស្ថាន។ ផ្លូវរូងដីឥដ្ឋគឺជាគំនិតបោះជំហានដ៏អស្ចារ្យ ពីវត្ថុធាតុកសាងវា គឺចម្រុះសារជាតិ ដែលមានកម្រិតស្វិតមាំប្រៀបស្មើនឹងបេតង់។ តាមបងទ្រីញបាយុងឲ្យដឹងថា សំណង់ចម្លាក់សិល្បៈនេះ បង្កើតឡើងពឹងផ្អែកនៅលើគំនិតពីរ គឺការបង្ហាញសាឡើងវិញ នូវស្រុកដាឡាតមួយ កាលពីសម័យបុព្វកាល និងស្រុកដាឡាតមួយជាទីក្រុងទេសចរណ៍កំសាន្តដែលល្បីឈ្មោះនៅវៀតណាម។ ទិដ្ឋភាពរស់នៅកាលសម័យបុព្វកាលរបស់ប្រភេទមនុស្សទោចធ្វើអំពីវត្ថុធាតុដីឥដ្ឋ។ សំណង់ស្ថាបត្យកម្ម វប្បធម៌វិសេសវិសាលជាច្រើនរបស់ស្រុកដាឡាត ដូចជាទីសក្ការៈបូជាផ្ទះមាន់។ ទេសភាពភូមិជនជាតិអ្នកស្រុកនៅដាឡាត។ល។ ដាឡាតនៃកំណាព្យនិងតន្រ្តី ដោយមានរូបភាពចាប៉ីហ្គីតា និងណោតតន្រ្តី។ វិចិត្រករស្វែងរកអារម្មណ៍ពីដាឡាត។ និងរទេះភ្លើងបូរាណ ស្ថានីយ៍ចំណតដាឡាត។ រទេះសេះ ជាលក្ខណៈទេសចរណ៍មួយនៅដាឡាត បានឆ្លាក់ជាប់នឹងជញ្ជាំងថ្មរបស់ផ្លូវរូងដីឥដ្ឋ។ សណ្ឋាគារ Palace។ គ្រូពេទ្យ Yersin អ្នករកឃើញដាឡាត។ ផ្ទះធ្វើពីដីឥដ្ឋក្រហម bazan ចូលក្នុងបញ្ជីឯតទគ្គកម្មវៀតណាម។ ផ្ទះវិឡាបូរាណដែលបង្កើតក្នុងផ្លូវដីឥដ្ឋនៅក្បែរព្រៃស្រល់ដាឡាត។ បរិយាកាសវិសេសរបស់ផ្លូវរូងដីឥដ្ឋ។ ផ្កាសាគូរានៅដាឡាត។ ផ្លែឈើដាឡាតក្នុងផ្លូវរូងដីឥដ្ឋ។ ផ្លូវរូងដីឥដ្ឋមានឈ្មោះហៅផ្សេងៗគ្នាដូចជា៖ ផ្លូវរូងចម្លាក់ ផ្លូវរូងដីក្រហម ភូមិដីឥដ្ឋ។ល។ ភ្ញៀវទេសចរណ៍នៅក្បែរសេះមួយគូដែលធ្វើពីដីឥដ្ឋ។ យុវតីលេងសប្បាយក្រោមខ្សែទឹកជ្រោះ កាំលី នៅខាងក្នុងផ្លូវរូងដីឥដ្ឋ។ ផ្លូវរូងដីឥដ្ឋ ខាងដើមផ្លូវគឺក្បាលនាគ តំណាងឲ្យពូជពង្សនាគទេពរបស់ជនជាតិវៀតណាម។ ពីនេះភ្ញៀវទេសចរណ៍នឹងបានស្វែងយល់ទូទៅ អំពីដាឡាតដោយវត្ថុធាតុដីឥដ្ឋសុទ្ធសាធ ជាពិសេសគឺយល់បានជាក់ច្បាស់ ពីប្រភព ប្រវត្តិសាស្រ្តកកើតនិងអភិវឌ្ឍន៍របស់ទីក្រុងដាឡាត។ បណ្តាសំណង់ស្ថាបត្យកម្មនិងវប្បធម៌វិសេសដូចជា៖ ស្ថានីយ៍ចំណតរថភ្លើង វិមានស្តេចបាវដាយ វិទ្យាស្ថាន Pasteur មហាវិទ្យាល័យដាឡាត សណ្ឋាគារ Palace ទីសក្ការៈបូជាផ្ទះមាន់ វត្តឡិញសើន បឹងហូស្វឹនហឿង ផ្សារដាឡាត។ល។ មកដល់ព្រលានយន្តហោះឡៀនខឿង បឹងត្វៀនឡឹម ជ្រលងភ្នំស្នេហា។ល។ សុទ្ធតែជាទីកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះរបស់ដាឡាត បានបង្ហាញសាឡើងវិញយ៉ាងវិចិត្រនៅលើវត្ថុធាតុដីឥដ្ឋ ។ ផ្លូវរូងដីឥដ្ឋបានទទួលឯតទគ្គកម្មពីរ របស់បញ្ជីឯតទគ្គកម្មវៀតណាម ដោយមានផ្ទះវិសេសមួយខ្នង ទំហំជាង៩០ម៉ែត្រការ៉េ។ នោះគឺឯតទគ្គកម្មផ្ទះធ្វើពីដីឥដ្ឋក្រហម bazan មិនបានដុតស្ល មានដំបូលរូបផែនទីវៀតណាមមុនគេបង្អស់ ដែលមានផ្ទៃទំហំធំបំផុត និងផ្ទះបានសាងដោយ ដីឥដ្ឋមានរចនាបទដ៏អស្ចារ្យបំផុត។ បងឡេអាញង៉ុក ភ្ញៀវទេសចរណ៍មកពីខេត្តប៊ិញធ្វឹនចែករំលែកថា៖ “ខ្ញុំមកដល់ដាឡាត ជាច្រើនដងណាស់មកហើយ និងទៅទស្សនាកន្លែងទេសចរណ៍ដ៏ល្បីជាច្រើន ប៉ុន្តែផ្លូវរូងដីឥដ្ឋបង្កើតឲ្យខ្ញុំមានអារម្មណ៍ពិសោធន៍ដ៏វិសេស។ បណ្តាស្ថាបត្យកម្មទេសភាពដាឡាត ពីដីឥដ្ឋដូចជាលេចអណ្តែតនៅកណ្តាលបរិយាកាស ដូចក្នុងសុបិនរបស់ដាឡាត។ល។”៕ អត្ថបទនិងរូបថត៖ ង្វៀនវូថាញដាត
អត្ថបទផ្សេងទៀត បង្គោលទង់ហាណូយ - សាក្សីប្រវត្តិសាស្ត្រ មោទនភាពរបស់រដ្ឋធានី02/06/2026ទេសចរណ៍បង្គោលទង់ហាណូយ គឺជាសាក្សីសម្រាប់ពេលវេលាប្រវត្តិសាស្ត្រវីរភាពរបស់រដ្ឋធានី Ha Noi។ ផ្សារសត្វល្អិត Na Si ដ៏ពិសេស14/05/2026ទេសចរណ៍វៀតណាមឈានទៅឆ្ងាយលើផែនទីទេសចរណ៍ពិភពលោក10/05/2026ទេសចរណ៍ភូមិបេតិកភណ្ឌថ្ម៖ គោលដៅទេសចរណ៍ថ្មីដ៏គួរឲ្យទាក់ទាញនៅខេត្តដាក់ឡាក់08/05/2026ទេសចរណ៍ទេសចរណ៍នៅក្នុងតំបន់ជាច្រើនកើនឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក04/05/2026ទេសចរណ៍ទីក្រុងដាណាំង (Da Nang) - គោលដៅពិសោធន៍កម្រិតសកល01/05/2026ទេសចរណ៍ការទាញយកតម្លៃ បេតិកភណ្ឌវប្បធម៌ ចាម ដើម្បីអភិវឌ្ឍន៍ទេសចរណ៍27/04/2026ទេសចរណ៍ អត្ថបទផ្សេងទៀត