ខេត្ត ខាញ់ហ្វា ផ្តោតសំខាន់ការងារអភិរក្ស ទាញយកតម្លៃបេតិកភណ្ឌវប្បធម៌ ចាម ដើម្បីកសាងបណ្តាផលិតផលទេសចរណ៍ដ៏ពិសេសដាច់ដោយឡែក។
ស្ថិតនៅលើកូនភ្នំ គូឡាវ កេរដំណែលជាតិពិសេស ថាបបា ប៉ូ ណាហ្គារ៍ (សង្កាត់ បាក់ញ៉ាត្រាង) ត្រូវបានកសាងតាំងពីសតវត្សរ៍ទី ៨ ដល់សតវត្សរ៍ ទី ១៣ ទទួលស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។ នេះជា បណ្តុំស្ថាបត្យកម្មដ៏ឆ្នើម ពិសេសដាច់ដោយឡែកនៃវប្បធម៌ ចាម រួមមាន ស្ថាបត្យកម្ម ៣ ជាន់ លេចឆ្លោគឺជាប្រាសាទសក្ការៈទេពធីតា ប៉ូ ណាហ្គារ៍ - ព្រះម៉ែ ធៀនអ៊ី អាណា បុគ្គលត្រូវបានគោរពបូជាជាម៉ែស្រុកទេស។
សមាជិកសហករណ៍ត្បាញសំពត់សង្កិម ចាម មីងៀប ឃុំ និញភឿក (ខេត្ត ខាញ់ហ្វា) ផលិតយ៉ាងសកម្មផ្សារភ្ជាប់ជាមួយអភិរក្សរបរប្រពៃណីរបស់ ជនជាតិ។
កេរដំណែលស្ថាបត្យកម្មសិល្បៈជាតិពិសេស ថាបប៉ូ ក្លុង ហ្គារ៉ាយ សង្កាត់ ដូវិញ (ខេត្ត ខាញ់ហ្វា) ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរ។
សិប្បការិនី ទ្រឿង ធីហ្គាច់ ផ្ចិតផ្ចង់បង្កើតបណ្តាផលិតផលរបរកុម្ភការភណ្ឌ ប្រពៃណីនៅសហករណ៍កុម្ភការភណ្ឌ ចាម បាវទ្រុក ឃុំ និញភឿក (ខេត្ត ខាញ់ហ្វា)។
កេរដំណែលស្ថាបត្យកម្ម សិល្បៈជាតិពិសេស ថាបបា ប៉ូ ណាហ្គារ៍ សង្កាត់ បាក់ ញ៉ាត្រាង (ខេត្ត ខាញ់ហ្វា) ជាគោលដៅទេសចរណ៍ដ៏ ទាក់ទាញភ្ញៀវទេសចរ។
ភ្ញៀវទេសចរអញ្ជើញទស្សនា ស្វែងរកទិញផលិតផល កុម្ភការភណ្ឌហត្ថកម្មនៅសហករណ៍កុម្ភការភណ្ឌ ចាម បាវទ្រុក ឃុំ និញភឿក (ខេត្ត ខាញ់ហ្វា)។
កេរដំណែលស្ថាបត្យកម្មសិល្បៈជាតិពិសេស ថាបបា ប៉ូ ណាហ្គារ៍ សង្កាត់ បាក់ញ៉ាត្រាង (ខេត្ត ខាញ់ហ្វា)។
ភ្ញៀវទេសចរអញ្ជើញទស្សនា ស្វែងរកទិញផលិតផល កុម្ភការភណ្ឌហត្ថកម្មនៅសហករណ៍កុម្ភការភណ្ឌ ចាម បាវទ្រុក ឃុំ និញភឿក (ខេត្ត ខាញ់ហ្វា)។
អញ្ជើញ មកកាន់ទីនេះ ភ្ញៀវទេសចរមិនត្រឹមតែបានគន់មើល សម្រស់ដ៏ស្រស់ស្អាត អាថ៌កំបាំងនៃបណ្តុំស្ថាបត្យកម្មបុរាណប៉ុននោះទេ ថែមទាំងបានភ្ជាប់ខ្លួន ទៅក្នុងវប្បធម៌ ចាម ដោយមានបណ្តាចង្វាក់របាំប្រពៃណី សំឡេងនៃស្គរ ប៉ារ៉ានឹង ស្រឡៃ សារ៉ាណាយ... ទៀតផង។ ស្ថិតនៅភាគខាងត្បូងខេត្ត ខាញ់ហ្វា ភូមិកុម្ភការភណ្ឌ ចាម បាវទ្រុក (ឃុំ និញភឿក) បច្ចុប្បន្នមានសហករណ៍ចំនួន ២ និងសិប្បកម្មផលិតកម្មចំនួន ១១ ដោយមានក្រុមគ្រួសារប្រជាជនប្រមាណ ៣០០ គ្រួផ្សារភ្ជាប់ ជាមួយរបរកុម្ភការភណ្ឌប្រពៃណី។
មិនត្រឹមតែជាភូមិរបរមួយដ៏យូរលង់ ប៉ុននោះទេ បាវទ្រុក ថែមទាំងបានប្រៀបប្រដូចជា "សារមន្ទីរកុម្ភការភណ្ឌ ចាម" របស់តំបន់ប៉ែកខាងត្បូងនៃភូមិភាគកណ្តាលទៀតផង។ សារមន្ទីរ ខាញ់ហ្វា និងភូមិរបរប្រពៃណីរបស់បងប្អូនជនជាតិ ចាម ក៏ត្រូវ បានផ្សារភ្ជាប់នៅក្នុងខ្សែចង្វាក់ផលិតផល ទេសចរណ៍វប្បធម៌ផងដែរ។ កម្មវិធីសិល្បៈជាច្រើនសម្តែងបង្ហាញឡើងវិញនូវពិធីកិច្ចប្រជាប្រិយ ពិធីបុណ្យ ប្រពៃណីលេចធ្លោគឺជាពិធីបុណ្យ កាតេ របស់បងប្អូនជនជាតិ ចាម ត្រូវបានប្រារព្ធឡើង។
ភូមិរបរជាច្រើន សម្តែងបង្ហាញ ឡើងវិញយ៉ាងសកម្មនូវបច្ចេកទេសត្បាញ សំពត់សង្កិម ច្នៃបង្កើតកុម្ភការភ័ណ្ឌ របាំ ចាម។ល។ ការទាញយកតម្លៃបេតិកភណ្ឌវប្បធម៌ ចាម ផ្សារភ្ជាប់ ជាមួយនឹងការអភិវឌ្ឍ ទេសចរណ៍ត្រូវបានរំពឹងថានឹងបង្កើត ចំណុចលេចធ្លោមួយសម្រាប់ទេសចរណ៍ខេត្ត ខាញ់ហ្វា។ ស្របពេលរួមចំណែកថែរក្សា រីកសាយភាយបណ្តាតម្លៃ វប្បធម៌ប្រពៃណីរបស់ បងប្អូនជនជាតិ ចាម៕
តាម កាសែតព័ត៌មាននិងជនជាតិ